Connect with us

សុខភាព

គុណប្រយោជន៍​ក្រមួន​ឃ្មុំ មិន​សូវ​មាន​អ្នក​ដឹង

បានផុស

នៅ

គ្នា​យើងភាគ​ច្រើន​ប្រាកដ​ជាដឹង​ច្បាស់ ទឹក​ឃ្មុំ គឺ​មាន​គុណ​ប្រយោជន៍​ខ្លាំងណាស់ អាច​ប្រើ​ភេសជ្ជៈ ជា​អាហារ​ដ៏មាន​ឱជារស ក៏​អាច​ប្រើ​ជាថ្នាំ​មាន​ប្រសិទ្ធភាព​ខ្ពស់ទៀត។ ប៉ុន្តែ​គ្នា​យើង​ខ្លះ ប្រហែល​មិន​ធ្លាប់​ដឹង ឬ​ស្គាល់​អ្វី​ជាក្រមួន​ឃ្មុំច្បាស់​នៅ​ឡើង ហើយ​បើ​ខ្លះ​ធ្លាប់​ស្គាល់​ក៏​មិន​ធ្លាប់​ដឹង​ពី​អាថ៌​កំបាំង​ដ៏អស្ចារ្យរបស់ក្រមួន​ឃ្មុំ​នៅ​ឡើយ។ អត្ថបទនេះនឹង​ប្រាប់​ពី​គុណ​ប្រយោជន៍ដ៏អស្ចារ្យរបស់​ក្រមួន​ឃ្មុំ​ឲ្យ​គ្នា​យ់ើង​បាន​ដឹង​ពេល​នេះ​តែ​ម្តង។

១- មុខងារក្រមួនឃ្មុំ

Bio Bee Candles | Bio Bee
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រមួន​ឃ្មុំ​ត្រូវបាន​បញ្ចេញ​ពី​ក្រពេញ​មួយ ​ស្ថិត​ក្នុង​ពោះ​ឃ្មុំ​វ័យ​ជំទង់​រាប់​រយ​ក្បាល។ ដោយឃ្មុំ​ទាំង​នោះ បាន​​កោស​ផ្ដាច់​ក្រមួន​ចេញ​ពី​ខ្លួន​ មក​ទំពា​​បញ្ចូល​ជាមួយ​ទឹកមាត់​រួច​លាយ​ជាមួយ​ និង​អង់ស៊ីម​ផ្សេង​ទៀត បន្ទាប់មក​បាន​ភ្ជាប់​ក្រមួន​ទៅ​នឹង​ផ្លិត​ឃ្មុំ​ ដែល​ជា​កន្លែង​ឃ្មុំ​​រស់នៅ​និង​រក្សាទុកលម្អងឃ្មុំ។ ​ក្រមួន​នេះ មាន​នាទី​​ជួយ​ការពារ​ទឹក​ឃ្មុំ​ និង​សំបុក​ពី​ការ​ឆ្លង​មេរោគ​ និង​ភាព​កខ្វក់។

២- អត្ថប្រយោជន៍ក្រមួនឃ្មុំ

ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​ការពារ​ស្បែកពី​បញ្ហាអាលែកហ្ស៊ី អាច​ជួយ​ធ្វើ​ឲ្យថ្នាំ​ជ្រាប​ចូល​យឺតៗ​ទៅ​ក្នុង​រាងកាយ​។ ​តាម​​ការ​សិក្សា នៃសាកលវិទ្យាល័យ ​North​ Carolina ​State ​ក្រមួន​ឃ្មុំ​បង្កើត​ជា​អ៊ីសូឡង់ដ៏ល្អ​មួយ​ ​មិន​អាច​ឲ្យ​ចរន្ត​អគ្គិសនី​ប្រភេទ​ខ្សោយ​​អាច​ឆ្លងកាត់​បានឡើយ។ ក្រៅពីនោះ​វា​អាច​ប្រឆាំង​រលាក​កម្រិត​ស្រាល ​និង​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។

៣- ក្រមួនឃ្មុំជាថ្នាំមាន​ប្រសិទ្ធភាព

ក្រមួន​ឃ្មុំ​ មាន​ប្រសិទ្ធិភាព​រក្សា​សំណើម​លើ​ស្បែក ​និង​បបូរមាត់​មិន​ងាយ​ហើរ ហើយ​​ត្រូវ​យក​មក​ប្រើ​​ពន្លឿន​ការ​ព្យាបាល​ការ​ដាច់​រលាត់​តិចតួច​ និង​ស្បែក​ខូច​ផង​ដែរ។​ យោង​តាម​មជ្ឈមណ្ឌល​ សុខភាព​ធម្មជាតិ ​(Bastyr​ Center ​for ​Natural ​Health​) ពេល​ផ្សំ​ទឹក​ឃ្មុំ​​ ប្រេង​អូលីវ​ លាយ​ជាមួយ​ក្រមួន​ឃ្មុំ​ បង្កើត​បាន​ជាឡេ (​Lotion​) អាច​ជួយ​បន្ថយ​ជំងឺ​ត្រអក​ និង​ជំងឺ​របក​ស្បែក។

៤- អាឡ័កស៊ីជាមួយក្រមួនឃ្មុំ

យ៉ាង​ណា គ្នា​យើង​គួរ​ដឹង​ ក្រៅ​ពី​មាន​គុណ​ប្រយោជន៍​ អ្នក​ខ្លះ​ក៏​អាចរង​នូវ​ផល​ប៉ះពាល់ដោយ​សារ​ក្រមួន​ឃ្មុំ ​បណ្ដាលទៅ​ជា​អាឡ័កស៊ីដូចគ្នា ពិសេស​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរការ​ រាង​កាយ​យើង​បង្កើត​ឱ្យ​មាន​ប្រតិកម្ម​ប្រឆាំងអាឡ័កស៊ីដោយ​ផលិត​ អង់ទីគ័រ​ ដើម្បី​វាយ​បក​វិញ បង្ក​ឲ្យ​លេច​ចេញរោគសញ្ញា​ប្រតិកម្ម​អាឡ័កស៊ីក្រមួន​ឃ្មុំ ស្រដៀង​នឹង​អាឡ័កស៊ីប្រព័ន្ធដង្កើម​ដូច​គ្នា ដោយ​រោគសញ្ញា​សំខាន់ៗ​មានដូចជា៖

– ស្ទះចរន្តខ្យល់ក្នុងច្រមុះ
-ហៀរ​សំបោរ
-កណ្ដាស់
-រមាស់​ហៀរ​ទឹក​ភ្នែក
-ក្អក
-ឈឺ​បំពង់​ក
-រោគសញ្ញា ​ដូចជា​កើត​ហឺត តឹង​ទ្រូង​​ ពិបាក​ដកដង្ហើម។

What Happens To Your Body When You Eat Honey Every Day

ហេតុនេះ ​គ្នា​យើង​បើ​ជួប​ប្រទះ​រោគសញ្ញា​ដូច​ខាងលើ​ សូម​ឈប់​ប្រើ​ផលិតផល​មាន​ជាតិ​ក្រមួនឃ្មុំ​ និងទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​ បើ​រោគសញ្ញា​ទាំង​នេះ​មិន​ថយ​ចុះ​ ព្រោះ​អាឡ័កស៊ីអាច​គំរាមកំហែង​ដល់​អាយុ​ជីវិត​បាន។​ ​ប្រសិន​បើ​អាច​ សូម​ចៀសវាង​ប៉ះពាល់​ជាមួយ​​ឃ្មុំ​ ឬ​ប្រើ​ផលិតផល​ធ្វើ​ពី​ទឹក​ឃ្មុំ​ បើ​យើង​ងាយ​មាន​ប្រតិកម្ម​។

អាឡ័កស៊ី​អាច​ព្យាបាល​ដោយ​ថ្នាំ​ Antihistamines និង​ថ្នាំ​ Decongestants ។ ថ្នាំ​ Antihistamines ជួយ​ទប់ស្កាត់​ការ​ផលិត​សារធាតុ​បណ្ដាលឲ្យមាន​ប្រតិកម្ម​ទៅ​ជា​អាលែកហ្ស៊ី ខណៈ​​ថ្នាំ Decongestants​ អាច​កាត់​បន្ថយ​ការ​កក​ស្ទះ ​និង​ការ​រលាក​ដែល​រារាំង​មិនឲ្យឈាម​ហូរ​ទៅ​ក្នុង​ប្រហោង​ឆ្អឹង។ បើ​មិន​អាច​ចៀសវាង​ប្រើ​ផលិតផល​ពី​ឃ្មុំ​បាន គួរ​ពិចារណា​ព្យាបាល​បង្កើត​ភាព​ស៊ាំ តាម​រយៈ​ការ​ចាក់​ថ្នាំ​អាឡ័កស៊ី អាច​ជួយ​បន្ថយស​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​​បន្តិច​ម្ដងៗ​ រហូត​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​កើត​មាន​ឡើង​ដើម្បី​ទប់ទល់​ជំងឺ​នេះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សម្បុកត្រចៀកកាំថ្លៃមែន តែគុណប្រយោជន៍ក៏ច្រើនណាស់ដែរ

ចុចអាន៖ តិច​អត់ដឹង! ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំរាល់ថ្ងៃ មានប្រយោជន៍ច្រើនចំពោះសុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ១១ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៣១ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៥៦ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម