Connect with us

សុខភាព

ថៃ រកឃើញថា ស្រ្តីពពោះ ដែលឆ្លងកូវីដ មានសឹងតែពាក់កណ្តាលទៅហើយ ត្រូវស្លាប់

បានផុស

នៅ

ក្រសួងសុខាភិបាលថៃបាននិយាយកាលពីម្សិលមិញថា ស្ត្រីមានផ្ទៃពោះប្រមាណ៤០ភាគរយ ដែលបានស្លាប់នៅប្រទេសថៃ ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក គឺដោយសារផលវិបាកដែលបណ្តាលមកពីជំងឺកូវីដ-១៩។

អត្រា ត្រូវបានគេរំពឹងថានឹងកើនឡើងទៀត លុះត្រាតែមនុស្សក្រុមនេះទទួលបានវ៉ាក់សាំង។ ការប្រកាសនេះ បានកើតឡើងបន្ទាប់ពីក្រសួង រកឃើញថា មានស្ត្រីពពោះតិចជាង ២០ភាគរយប៉ុណ្ណោះ បានទទួលថ្នាំបង្ការដូសទីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Ekachai Piansriwatchara អ្នកនាំពាក្យក្រសួងបានបង្ហាញថា ក្រុមនេះកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតនៅទូទាំងពិភពលោក។ ជំងឺនេះ បានបណ្តាលឲ្យមានការស្លាប់ ២៥% ក្នុងចំណោមស្ត្រីពពោះនៅសហរដ្ឋអាមេរិកនិង អឺរ៉ុប។

ក្រសួងបានប្រមូលស្ថិតិចាប់ពីខែតុលាដល់ខែកញ្ញា ហើយបានរកឃើញថា ស្ត្រីមានផ្ទៃពោះចំនួន ៧៨ នាក់ក្នុងចំណោម ១៩២ នាក់ បានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-១៩។

យោងតាមក្រសួងសុខាភិបាលថៃ ស្ត្រីមានផ្ទៃពោះចំនួន ៤,៧៧៨ នាក់បានឆ្លងមេរោគកូវីដ-១៩ ចាប់ពីខែមេសាដល់ខែកញ្ញាឆ្នាំនេះ។

ក្រសួងគ្រោងនឹងចាក់វ៉ាក់សាំងបង្ការកូវីដដល់ស្រ្តីមានផ្ទៃពោះចំនួន ៥០០,០០០ នាក់នៅទូទាំងប្រទេស ប៉ុន្តែមានតែ ៧៤,៦២៥ នាក់ប៉ុណ្ណោះដែលទទួលថ្នាំបង្ការដូសទី១ឬស្មើ ១៤,៩% នៃគោលដៅនោះ។ ស្រ្តីពពោះត្រឹមតែជាង ១០% ឬស្មើ ៥១,៩៨៩ នាក់ប៉ុណ្ណោះដែលទទួលបានវ៉ាក់សាំងពីរដូស ខណៈ ៥២៦ ឬ ០.១% ទទួលដូសទីបី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ការមានផ្ទៃពោះលើសខែ ក៏ជាសញ្ញាគ្រោះថ្នាក់ ចំពោះអ្នកម្តាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម