Connect with us

សុខភាព

ការធ្លាក់ឈាមត្រីមាសដំបូងនៃគភ៌ រួមជាមួយផលលំបាក និងការំខាន

បានផុស

នៅ

ការធ្លាក់ឈាមអំឡុងពេលមានគភ៌ ជាក្តីបារម្ភរបស់ស្ត្រីជាមាតាទាំងឡាយ។ ២០% ទៅ ៣០% នៃគភ៌សរុបអាចជួបប្រទះបញ្ហានេះ នៅអំឡុងពេលត្រីមាសដំបូង។ បញ្ហា​នេះ​អាចជា​សញ្ញា​អាសន្ន ដែល​ស្ត្រី​ចាំបាច់​ត្រូវ​ត្រួតពិនិត្យ​និង​តាមដាន​ជាបន្ទាន់​នៅ​មន្ទីរពេទ្យ ឬមណ្ឌល​សុខភាព​ដែល​នៅក្បែរ​ផ្ទះ​របស់​លោកអ្នក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយទៅវិញ​បញ្ហា​នេះ​ អាចជា​ផល​រំខាន​តិចតួច​តែប៉ុណ្ណោះ​ចំពោះ​ស្ត្រី​និង​គភ៌ វា​អាស្រ័យ​លើ​បរិ​មាណនៃ​ការធ្លាក់​ឈាម និង​រោគសញ្ញា​ផ្គួប​ផ្សំ (៧០% នៃ​ការ​ធ្លាក់ឈាម​របស់​ស្ត្រី គភ៌​អាច​វិវត្តន៍​ធម្មតា​) ។​

១) ប្រភេទ​នៃ​ការធ្លាក់​ឈាម​៖

-​ការធ្លាក់​រំអិល​ឈាមក្រហម ឬ​ក្រមៅ (​កករ ឃ្លោក ឬ​កាក​កាហ្វេ​)

-​ការធ្លាក់​ឈាម​ដូច​កណ្តាល​រដូវ ពណ៌​ក្រហម ឬ ក្រមៅ​

-​ការធ្លាក់​កំណក​ឈាម ក្រហម ឬ​ក្រមៅ​

២) រោគសញ្ញា​ផ្គួប​ផ្សំ​៖

– ឈឺពោះ ឬ​ឈឺ​លើ​ថ្ងាស​ផ្នែក​ខាងក្រោម​នៃ​ពោះ​

– កម្រិត​ឈឺ តិច ឬ​ខ្លាំង​

– រោយ​ចង្កេះ​

– អស់កម្លាំង ល្ហិតល្ហៃ​

– បាត់បង់​ស្មារតី​

៣) មូលហេតុ​៖ មូលហេតុ​ដែល​អាច​ជួបប្រទះ (​ពី​ស្រាល​ទៅ​ធ្ងន់​)​មានៈ​

– ការប៉ះទង្គិច ឬ​កកិត​មាត់ស្បូន (​ការរួម​ភេទ​, ការពិនិត្យ​មាត់ស្បូន​)

– ការបង្ក​កំណើត​របស់​គភ៌​ក្នុង​ស្បូន (​ការ​កាច់​សំបុក​)

– ការ​គំរាម​រលូត ឬ​រលូត​

– កូនក្រៅស្បូន​

– កូន​ពង​

– ការ​រលាក​មាត់ស្បូន​

Vaginal Bleeding in Early Pregnancy | One Medical

៤) ដំបូន្មាន​៖

– ប្រការ​គួរ​ជៀសវាង​មាន ការរួម​ភេទ ការ​ហែល​ទឹក ការធ្វើដំណើរ​ឆ្ងាយ និង​ការធ្វើការងារ​ធ្ងន់​។​

– សូម​រក្សា​អនាម័យ​ដោយ​ការផ្លាស់ប្តូរ​សំឡី​ទ្រនាប់ និង​ការសំអាត​ប្រដាប់ភេទ​។​

– សូម​ស្ត្រី​យកចិត្តទុកដាក់ និង​វាយ​តម្លៃ​លើ​បរិ​មាណនៃ​ការបាត់បង់​ឈាម​តាម​ទ្វា​មាស ដោយ​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់​សំឡី​អនាម័យ ចំនួន​នៃ​ការផ្លាស់ប្តូរ​សំឡី និង​កម្រិត​ឈាម​ដែល​ជ្រាប​ជោគ​លើ​សំឡី​របស់​ស្ត្រី​។ គ្រូពេទ្យ​ជំនាញ ឬ​ឆ្មប​ជំនាញ នឹង​សួរ​បញ្ជាក់​សុំ​ឲ្យ​ស្ត្រី​រៀបរាប់​នូវ​សភាព និង​លក្ខណៈ​នៃ​ឈាម ដែល​ហូរ​តាម​ទ្វា​មាស​របស់​ស្ត្រី​។ ស្ត្រី​អាច​ថតរូប​ភាព​បង្ហាញជូន​គ្រូពេទ្យ ឬ​ឆ្មប​ជំនាញ​ក៏បាន​។

​សូម​ស្ត្រី​យកចិត្តទុកដាក់​លើ​ថ្ងៃខែ​មក​រដូវ​ជាប្រចាំ​របស់ខ្លួន បើសិន​មានការ​រាំងរដូវ សញ្ញា​ធ្លាក់ឈាម ឬ​ឈឺចាប់​លើ​ផ្ទៃពោះ​ផ្នែក​ណាមួយ​សូម​ប្រញាប់​មក​ពិនិត្យ​សុខភាព​កុំបី​ខាន ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​កំណត់​បាន​នូវ​រោគវិនិច្ឆ័យ និង​ធ្វើការ​ព្យាបាល​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម