Connect with us

សុខភាព

នេះហើយមូលហេតុ អ្នកខ្លះផ្តាសាយសោះ ដល់ពេលធ្វើតេស្តរហ័ស ឃើញ កូវីដ ដែរ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ ប្រធានសុខាភិបាលសាធារណៈនៅខេត្ត Nakhon Si Thammarat ប្រទេសថៃ​ បានបញ្ជាឲ្យផ្អាកការធ្វើតេស្តរហ័សនៅតាមផ្ទះ ដោយសារតែលទ្ធផលតេស្តចេញមកមិនត្រឹមត្រូវច្រើនពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តនេះបានធ្វើការប្រៀបធៀបរវាងឧបករណ៍តេស្តរហ័សប្រភេទ Lepu ជាមួយនឹងការធ្វើតេស្តម៉ាស៊ីន RT-PCR ក្នុងករណីចំនួន ៣៩២ ករណី។ ការធ្វើតេស្តម៉ាស៊ីនធំ RT-PCR បានរកឃើញករណី អវិជ្ជមាន រហូតដល់ទៅ ២២៣ករណី ប៉ុន្តែឧបករណ៍តេស្តរហ័សរកឃើញករណី អវិជ្ជមាន ត្រឹមតែ១២២ករណីប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងរឿងនេះ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ថៃ បានឲ្យដឹងថា លទ្ធផលដែលអ្នកផ្តាសាយក៏តេស្តឃើញកូវីដដែរនោះ គឺបណ្តាលមកពី សមត្ថភាពរបស់ឧបករណ៍នេះនៅមានកម្រិត ហើយមួយទៀត អ្នកប្រើប្រាស់មិនបានធ្វើតាមសេចក្តីណែនាំនៅលើប្រអប់។

លោក Supakit Sirilak ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បាននិយាយថា មនុស្សប្រើឧបករណ៍តេស្តរហ័សនៅពេល ពួកគេមានជំងឺផ្តាសាយ ហើយកត្តាទាំងនេះ នាំឲ្យឧបករណ៍តេស្តរហ័សបញ្ចេញលទ្ធផលមកខុស។

គួរបញ្ជាក់ថា នៅថ្ងៃពុធទី២០ខែតុលានេះ ប្រទេសថៃ បានប្រកាសរកឃើញករណីកូវីដថ្មីចំនួន ៨,៩១៨ករណី និងស្លាប់ ៧៩នាក់​ ធ្វើឲ្យចំនួនករណីឆ្លងសរុបរបស់ប្រទេសកើនដល់ ១,៨១១,៨៥២ ករណី និងស្លាប់សរុប ១៨,៤៨៦នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ពិតដូច ថៃ ថាទេ? អ្នកកើតផ្តាសាយ ធ្វើតេស្តរហ័ស ក៏ឃើញកូវីដដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម