Connect with us

សុខភាព

រោគសញ្ញាឈឺក្បាលទាំងនេះ អាចបញ្ជាក់ថាមានដុំសាច់ខួរក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

រោគសញ្ញា​មួយ​​ក្នុង​ចំណោម​រោគសញ្ញា​ទូទៅ​នៃ​ដុំ​សាច់​ខួរក្បាល​ គឺ​​ឈឺ​ក្បាល​ ប៉ុន្តែ​អាការឈឺ​ក្បាល​ភាគ​ច្រើន ​ក៏​មិនមែន​បណ្ដាល​មក​ពី​ដុំ​សាច់​ទាំង​អស់​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​គប្បី​តាមដាន​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​​មួយ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ពាធ​ក្នុង​ខួរ​ក្បាល​ និង​ដុំ​សាច់​ខួរ​ក្បាល​

ទោះ​បី​ជា​មិន​មែន​​រាល់​ដុំ​សាច់​ខួរក្បាល​ សុទ្ធ​តែ​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ក៏​ពិត​មែន​ ប៉ុន្តែ​​អ្នក​ដែល​មាន​ដុំ​សាច់​ខួរ​ក្បាល​ចំនួន​ជិត​ពាក់​កណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​មាន​អាការៈ​ឈឺ​ក្បាល​ នេះ​បើ​យោង​តាម​សមាគម​ដុំ​សាច់​ខួរ​ក្បាល​របស់​អាមេរិក។ ​ដុំ​សាច់​ទាំង​នេះ​អាច​ជា​ដុំ​សាច់​មហារីក​ និង​មិន​មែន​ជា​មហារីក​ ហើយ​ពួក​វា​​អាច​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខួរ​ក្បាល​។

រោគសញ្ញា​នៃ​ដុំ​សាច់​ខួរ​ក្បាល​មាន​ភាព​ខុស​គ្នា​ អាស្រ័យ​លើ​ទីតាំង​នៃ​ដុំ​សាច់​។ ការ​ឈឺ​ក្បាល​ និង​អារម្មណ៍​ដទៃ​ទៀត​នៃ​​សម្ពាធ​កើន​ឡើង​ក្នុង​លលាដ៍​ក្បាល អាច​​កើត​ឡើង​ដោយ​សារ​​តែ​ដុំ​សាច់​សង្កត់​លើ​សរសៃ​ប្រសាទ ឬ​ជាលិកា​ ឬ​សារធាតុ​រាវ​ ​នៅ​ជុំវិញ​ខួរ​ក្បាល​។

រោគសញ្ញា​​ព្រមាន​ដែល​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ

  • ឈឺ​ក្បាល​នៅ​ពេល​ព្រឹក​ ហើយ​ការ​ឈឺចាប់​នេះ​​អាច​រំខាន​ដល់​ការ​គេង​
  • ឈឺ​ក្បាល​ ព្រម​ទាំង​មាន​​ក្អួត​
  • ឈឺ​ក្បាល​កាន់​តែ​ធ្ងន់ធ្ងរ​ នៅ​ពេល​ដែល​ក្អក​ ឬ​ហាត់​ប្រាណ​
  • ឈឺ​ក្បាល​នៅ​ពេល​គេង​
  • ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ទៅ​ៗ​
  • ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​
  • អាការៈ​ឈឺ​ក្បាល​នៅ​តែ​បន្ត ទោះ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។​

​​​​​​

សញ្ញា​ព្រមាន​ផ្សេង​ទៀត​

ជា​ទូទៅ អាការៈ​ឈឺ​ក្បាល​ដោយ​សារ​តែ​ដុំ​សាច់​​ខួរ​ក្បាល​ អាច​​អម​ដោយ​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​​ផ្សេង​ទៀត​ ដូចជា​ស្ពឹក​ ឬ​ឈឺ​ឆៀប​ៗ បញ្ហា​ភ្នែកចុះ​ខ្សោយ​ ឬ​ពិការ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ឬ​ពិបាក​យល់​ការ​និយាយ​ជាដើម​ ដែល​​រោគ​សញ្ញា​ទាំង​នេះ​ចាំបាច់​ឲ្យ​យើង​​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

បន្ថែម​ពី​នេះ ប្រសិនបើ​យើង​មាន​អាការៈ​ឈឺ​ក្បាល​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ជាក់លាក់​ដទៃ​ទៀត​ ដូចជា​​គ្រុន​ក្ដៅ កន្ទួល​រមាស់​ រួយ​ក និង​​វង្វេង​ស្មារតី វា​អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដូចជា​ការ​រលាក​ស្រោម​ខួរ​។ នេះ​បើ​យោង​តាម​មូលនិធិ​ស្រាវជ្រាវ​ជំងឺ​រលាក​ស្រោម​ខួរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល

ចុចអាន៖វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួលអាការឈឺក្បាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម