យល់ដឹងពីការផ្គត់ផ្គង់អាហារ លើទារកកើតមិនគ្រប់ខែ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

យល់ដឹងពីការផ្គត់ផ្គង់អាហារ លើទារកកើតមិនគ្រប់ខែ

បានផុស

នៅ

ទារកកើតមិនគ្រប់ខែ គឺជាទារកដែលកើតមុន ៣៧សប្តាហ៍។ ភាគច្រើននៃក្មេងដែលកើតឥតគ្រប់ខែ ជាពិសេសទារកដែលកើតមិនគ្រប់ខែខ្លាំង (​តិចជាង ១៥០០g ឬ​ក្រោម ៣៤​សប្តាហ៍​) ប្រព័ន្ធ​រំលាយ​អាហារ របស់គាត់​មិនទាន់​អាច​ដំណើរការបាន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនទាន់​ចេះ​បៅ ឬ​ជញ្ជក់​ដូច​ក្មេង​គ្រប់​ខែ​ឡើយ​។ ការផ្តល់​អាហារ​ឲ្យ​បាន​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន គឺជា​រឿង​មួយ​ដែល​ត្រូវ​គិតគូរ​ជា​ចាំបាច់ បន្ទាប់ពី​ពេល មាន​ស្ថេរភាព​លំនឹង​ជីវិត ពីព្រោះ​ទារក​កើត​មិន​គ្រប់​ខែ ត្រូវការ​ការលូតលាស់​ខ្លាំង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Potential method for better treatment of premature babies

​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដែល​ល្អ​បំផុត សម្រាប់​ទារក​មិន​គ្រប់​ខែ ពីព្រោះ​ក្រពះ​ពោះវៀន​ទារក មិន​គ្រប់​ខែ ទទួល​ទឹកដោះ​ម្តាយ​បានល្អ​ជាង​ទឹកដោះគោ ហើយ​ទឹកដោះ​ម្តាយ​ក៏​ជួយ​ការពារ​ពួកគាត់ ពី​ការ​មាន​បញ្ហា​រលាក ក្រពះ​ពោះវៀន និង​ការពារ​ការឆ្លង​រោគ​បានល្អ ជាង​ទឹកដោះគោ​ដែរ​។ ទឹកដោះ​ម្តាយ​ត្រូវបាន ផ្តល់​ឲ្យ​តាមរយៈ​ការដាក់​សុង​ក្រពះ​ ដើម្បី​បាញ់​ទឹកដោះ​ឲ្យ​ចូលក្នុង​ក្រពះ​តែម្តង​ចំពោះ​ទារក​ដែល​តូច​ខ្លាំង ហើយ​មិនទាន់​ចេះ​បៅ និង​ជញ្ជក់​។ ក្នុងករណី​ផ្គត់ផ្គង់​ទឹកដោះ​ម្តាយ​ហើយ​តែ​ទារក​មិន​គ្រប់​ខែ​នៅតែ​មិន​ព្រម​ឡើង​គីឡូ យើង​អាច​ផ្តល់ Human milk fortifier បន្ថែម​ដាក់​លាយ​ជាមួយ​ទឹកដោះ​ម្តាយ ដើម្បី​បន្ថែម​កាឡូរី​ជាតិ​សាច់​ឲ្យ​ដល់​គាត់​។​

When should you give solid and semi-solid food to your premature baby? |  Health - Hindustan Times

​ការផ្តល់​ទឹកដោះ​តែមួយ មុខ​គត់​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ តម្រូវ​ឲ្យ​ផ្តល់​អាហារ​ផ្សេងៗ​ទៀត ដូចជា ជាតិ​សាច់​(Aminoplasma) ស្ករ​(Glucose) ខ្លាញ់​(Lipofundin) និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​នៃ ការលូតលាស់​ខ្លាំង​របស់​ទារក​ដែល​កើត​មិន​គ្រប់​ខែ​ខ្លាំង និង​មាន​ទម្ងន់​តិចជាង​១០០០g​។ ការផ្តល់​អាហារ​ទាំងនេះ ត្រូវបាន​ផ្តល់​តាមរយៈ​សរសៃឈាម​កណ្តាល (Venous umbilical catheter or central line =Jonathan catheter) ដែល​តាម​វិធីសាស្ត្រ​នេះ​យើង​អាច​ផ្តល់​អាហារ​អោយ​ទារក មិន​គ្រប់​ខែ​បានយូរ​ដោយ​មិនបាច់​ចាក់​តាម​សរសៃ​វ៉ែន​តូចៗ​ច្រើនដង ដែល​ងាយ​ខុស បែក និង​រលាក​សរសៃ​វ៉ែន​។​

Weaning your premature baby | Bliss

​សូម​មាតាបិតា​គ្រប់រូប ដែលមាន​កូន​កើត​មិន​គ្រប់​ខែ សូម​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​ទឹកដោះ​ម្តាយ​មាន​ឲ្យ​គ្រប់គ្រាន់ ដើម្បី​អាច​ផ្តល់​ឲ្យ​ពួកគាត់ ពីព្រោះ​គ្មានអ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​នោះទេ​។​

“​ក្រុមគ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រីករាយ​ស្វាគមន៍ និង​ផ្តល់ព័ត៌មាន​ព្រមទាំង​ចំណេះដឹង​ទូទៅ​ជូន​អ្នក​ម្តាយ​គ្រប់រូប ក្នុងការ​ពិនិត្យ​ថែទាំ ជាពិសេស​ការផ្គត់ផ្គង់​អាហារ​លើ​ទារ​កកើត​មិន​គ្រប់​ខែ ”៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services