សត្វល្អិតខាំគួរប្រយ័ត្ន អាចឆ្លង បាក់តេរីបង្កការរលាកលើស្បែក
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

សត្វល្អិតខាំគួរប្រយ័ត្ន អាចឆ្លង បាក់តេរីបង្កការរលាកលើស្បែក

បានផុស

នៅ

យើង​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា បើ សត្វ​ល្អិត មូស ឬពីង​ពាងខាំ​ នោះអាច​ធ្វើឲ្យស្បែក​យើងឡើង​​រមាស់។ ដូចគ្នា​ដែរ បាក់តេរី ក៏អាច​ចូល​ទៅ​ក្នុង​ស្បែក​ពេល​យើង អេះ ខ្វាច​នៅ​ពេល​រមាស់​លើ​​ស្នាម​សត្វល្អិត​ទាំង​នោះ​​ខាំដែរ​។ នៅ​ពេល​ឆ្លង​​បាក់តេរី នឹង​ធ្វើ​ឲ្យ​មាន​ការ​រលាក​នៅ​លើ​ស្បែក ដែល​គេ​ហៅ​ថា Cellulitis ដែល​អាច​បង្ក​ឱ្យ​រលាក​កោសិកា និង​បង្ក​រោគ​លើ​ស្បែក​ដែល​ធ្វើ​ឲ្យ​ ឡើង​ក្រហម​ហើម និង​ក្ដៅ​ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Cellulitis ជា​អ្វី?

Cellulitis ជា​ការ​រលាក កើត​ឡើង​នៅ​ពេល​បាក់តេរី​ចូល​ទៅ​ក្នុង​ស្បែក ​និង​បង្ក​ការ​ឆ្លង​មេរោគ។ មេរោគ​នេះ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ជាលិកា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ។ ក្រុម Streptococcus និង Staphylococcus aureus ជា​មូលហេតុ​នៃ​ការ​រលាក​កោសិកា។ បាក់តេរី​ទាំង​នេះ​ចូល​ទៅ​ក្នុង​រាង​កាយ​តាម​រយៈ​ការ​ ដាច់​រលាត់​ស្បែក។

២.គ្នា​យើង​អាច​កើត​ជំងឺ Cellulitis ពី​សត្វ​ល្អិត​ខាំ​បាន​ទេ?

យើង​អាច​ឆ្លង​មេរោគ​បង្ក​ឲ្យ​រលាក​ស្បែក​នេះ​ពី​សត្វ​ល្អិត​ខាំ ប្រសិន​បើ​យើង​អេះ ឬ​ខ្វាច​កន្លែង​រមាស់​ ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ដាច់​រលាត់​ស្បែក និង​ធ្វើ​ឲ្យ​បាក់តេរី​ចូល​ក្នុង​ស្បែក​ និង​ជាលិកា។ បាក់តេរី​អាច​ជាប់​ពី​ក្រចក​ដៃ ឬ​ប្រភព​ផ្សេង​ទៀត។

៣.បាក់តេរីអាច​ឆ្លង​រាល​ដាល​ទេ?

ទោះ​បី​ជា​ករណី​កម្រ យើង​នៅ​អាច​ឆ្លងបាក់តេរី​​បង្កការ​រលាក​កោសិកា​ស្បែក ប្រសិន​បើ​ប្រព័ន្ធ​ការពារ​ខ្សោយ ដោយ​ការ​ឆ្លង​គឺ​តាម​រយៈ​ការ​ប៉ះ​ជា​មួយ​ពង​បែក ឬ​ខ្ទុះ​អ្នក​ជំងឺ​ដែល​មាន​ផ្ទុក​បាក់តេរី​។ ប៉ុន្តែ​ជា​ទូទៅ បាក់តេរី មិន​ងាយ​ឆ្លង​រាល​ដាល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ទេ។

៤.ហានិភ័យ​

ចំពោះ​បញ្ហា​សត្វ​ល្អិត​ខាំ​ភាគ​ច្រើន​តែង​កើត​លើ​ក្មេងៗ ច្រើន​ជាង​មនុស្ស​ធំ។ ​ការ​ឆ្លង​បាក់តេរីបង្ក​ឲ្យ​ការ​រលាក​ Cellulitis នេះ​​អាច​និង​ងាយ​ឆ្លង​ដល់​ក្មេងៗ ដោយ​សារ​តែ​ក្មេង​ភាគ​ច្រើនមាន​មេរោគ​នៅ​ក្រចក​ដៃ។ កត្តា​ទាំង​នេះ​ហើយ​ដែល​បង្កើន​ឲ្យ​មាន​ហានិភ័យ​លើ​កុមារ​ចំពោះ​ជំងឺ Cellulitis។ គ្នា​យើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ដោយ​សារ ជំងឺ​ប្រព័ន្ធ​រាង​កាយ ជំងឺ​មហារីក ឬ​ជំងឺ​ផ្សេង​ទៀត​នោះ​ងាយ​នឹង​កើត​ជំងឺ Cellulitis។ ប្រព័ន្ធ​ការពារ​រាងកាយ​ជួយ​យើង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ កត្តា​ហានិភ័យ​នៃ​ជំងឺ​ Cellulitis រួមមាន៖

  • ការ​ឡើង​ហើម​រ៉ាំរ៉ៃ
  • ជំងឺ​ទឹកនោមផ្អែម
  • ទម្ងន់​លើស
  • បញ្ហា​ជា​មួយ​ប្រព័ន្ធ ឡាំហ្វាទិច ដែល​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ

៥.ប្រភេទ​សត្វ​ល្អិត​​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ Cellulitis

  • សត្វ​សង្កើច
  • ចៃ​ឆ្កែ
  • មូស
  • សត្វ​ពីងពាង
  • តុកកែ​ឆ្កែ

៦.រោគ​សញ្ញា​ការ​ឆ្លងជំងឺ Cellulitis ពី​សត្វ​ល្អិត

រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច ក្ដៅ​ខ្លួន និង​អស់​កម្លាំង មាន​អារម្មណ៍​ចង់​ក្អួត មុន​ពេល​ស្បែក​មាន​ការ​ផ្លាស់​ប្ដូរ។ រោគ​សញ្ញា​ផ្សេង​ទៀត​មាន ៖

  • ឡើង​ក្រហម ហើម ក្ដៅ​នៅ​ជុំវិញ​កន្លែង​សត្វ​ល្អិត​ខាំ
  • មាន​ចេញ​ស្នាម​ក្រហម​កន្លែង​សត្វ​ល្អិត​ខាំ
  • មាន​ចេញ​ពង​បែក
  • ហើម​កូន​កណ្ដុរ
  • មាន​ខ្ទុះ​ហូរ​ចេញ​ពី​ស្នាម​សត្វ​ខាំ

គ្នា​យើង​អាច​ធ្វើ​ការ​ជូត​សម្អាត​នៅ​ជុំ​វិញ​មុខ​របួស។ ប្រសិន​បើ​មាន​ការ​សង្ស័យ​ថា​មុខ​របួស​មាន​ការ​រលាក​ដោយ​បាក់តេរី និង​បង្ក​ជា​ជំងឺ​ Cellulitis សូម​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​និង​គ្រូ​ពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចេញរោគសញ្ញាទាំងនេះ អាចមកពីឆ្លងបាក់តេរី លើរាងកាយ

ចុចអាន ៖សម្រាប់មនុស្សប្រុសវ័យពេញកម្លាំង ទាំងនេះជារបបអាហារដែលត្រូវញ៉ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

មហោស្រពសិល្បៈអន្តរជាតិអង្គរ នឹងជួយឱ្យពិភពលោកដឹងថាខេត្តសៀមរាបជាប់ជាទីក្រុងវប្បធម៌អាស៊ានប្រចាំឆ្នាំ២០២២

ព័ត៌មានជាតិ៤ នាទី មុន

JICA សហការផ្តល់បច្ចេកទេសសម្រាប់គម្រោង ទីក្រុងឆ្លាតវៃ ជាមួយ រដ្ឋបាលខេត្តសៀមរាប

សន្តិសុខសង្គម៥ នាទី មុន

បុរស ២ នាក់ នេសាទមិនសូវសមប្រកប បែរជាទៅជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព័ត៌មានជាតិ១១ នាទី មុន

កសិករស្ទាក់ស្ទើរក្នុងការចិញ្ចឹមត្រីប្រាខណៈលទ្ធភាពនៃការនាំចេញទៅចិនស្ថិតក្នុងការត្រួតពិនិត្យ

សេដ្ឋកិច្ច២៧ នាទី មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដំណើរការ នូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា”

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services