Connect with us

សុខភាព

ក្នុងចំណោមមនុស្សស្លាប់ដោយសារកូវីដ មាន ៤០% ជាអ្នកជំងឺទឹកនោមផ្អែម

បានផុស

នៅ

ការសិក្សាជាច្រើនបានផ្ដល់ភស្តុតាងថា ក្រោយឆ្លងវីរុសកូវីដ-១៩ អ្នកដែលមានជំងឺទឹកនោមផ្អែមនឹងវិវត្តអាការកាន់តែអាក្រក់ជាងអ្នកដែលមិនមានជំងឺនេះ។ ចំណែកឯការសិក្សាពី CDC អាមេរិក កាលពីជំងឺកូវីដ-១៩រាតត្បាតដំបូងៗ បានរកឃើញថា អ្នកជំងឺអាយុក្រោម ៦៥ ឆ្នាំប្រមាណពាក់កណ្ដាលដែលបានស្លាប់ដោយសារកូវីដ-១៩ សុទ្ធសឹងមានជំងឺទឹកនោមផ្អែម។

Doctors report increase in new cases of diabetes during Covid-19 pandemic |  Latest News India - Hindustan Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែរ ការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយគេហទំព័រ Healthline នាពេលថ្មីៗនេះ បានរាយការណ៍ថា ជនជាតិអាមេរិក ៤០ភាគរយដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ គឺជាអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ១ ឬប្រភេទ ២។

លើសពីនេះទៀតអ្នកស្រាវជ្រាវរកឃើញដែរថា មនុស្សម្នាក់ក្នុងចំណោម ១០នាក់ដែលមានជំងឺទឹកនោមផ្អែម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាអ្នកផ្ទុកវីរុសកូវីដ-១៩ ហើយពួកគេបានស្លាប់ក្នុងរយៈពេលមួយសប្តាហ៍ បន្ទាប់ពីចូលពេទ្យ។

Why is coronavirus a bigger worry for people with diabetes?

អ្នកជំងឺទឹកនោមផ្អែមដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬមិនស្រូតចូលពេទ្យពេលធ្លាក់ខ្លួនឈឺភ្លាម មិនត្រឹមតែប្រឈមហានិភ័យឈឺធ្ងន់ទេ ថែមទាំងប្រឈមនឹងការស្លាប់ខ្ពស់បំផុតទៅនឹងជំងឺកូវីដ-១៩ផងដែរ។

យោងតាមការស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Sudep Bajpeyi មកពីសាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិក បានឱ្យដឹងថា អ្នកដែលមានជំងឺទឹកនោមផ្អែមដែលមិនបានលេបថ្នាំដើម្បីគ្រប់គ្រងជំងឺ ពួកគេត្រូវសម្រាកនៅមន្ទីរពេទ្យយូរ និងប្រើពេលច្រើនដើម្បីជាសះស្បើយជាងអ្នកដទៃដែលគ្មានជំងឺកូវីដ-១៩។

Why Do People with Diabetes Develop Severe COVID-19?

ចំណែកការស្រាវជ្រាវផ្សេងទៀត បានបញ្ជាក់ថា អ្នកជំងឺដែលប្រឈមហានិភ័យទៅនឹងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬអាចស្លាប់ខ្ពស់រហូតដល់ ៥០ភាគរយ គឺជាជនជាតិស្បែកស៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ របបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរហូបនិងមិនគួរ ក្រោយចាក់វ៉ាក់សាំងកូវីដ

ចុចអាន៖ ២ សំណួរ អ្នកជំងឺទឹកនោមផ្អែមលែងសង្ស័យចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម