Connect with us

សុខភាព

គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ

បានផុស

នៅ

ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត។ រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ ហើយ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ។ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

រោគ​សញ្ញា​ពុល​ចំណី​អាហារ​កម្រិត​ស្រាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោគ​សញ្ញា​ពុល​ចំណី​អាហារ​កម្រិត​ធ្ងន់

  • ក្អួត​ញឹកញាប់
  • រាក​រូស លើស​ពី​៣ថ្ងៃ
  • ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង
  • ខ្សោះ​ជាតិ​ទឹក (ស្ងួត​មាត់ ស្រេក​ទឹកខ្លាំង មិន​មានទឹក​នោម…)
  • ស្រវាំង​ភ្នែក ឬ​ខ្សោយ​សាច់​ដុំ​ជាដើម។

ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ពេល​ពុល​ចំណី​អាហារ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ទប់​រាក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង។ ម៉្យាង​វិញ​ទៀត ក្នុង​ករណី​ដែល​យើង​ពុល​ចំណី​អាហារ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ ដោយ​សារ​ការ​ពុល​ចំណី​អាហារ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ កុមារ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ស្ត្រី​ពពោះ

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សញ្ញាព្រមានទាំង ៥ បង្ហាញថា រាងកាយរបស់អ្នកផ្ទុកជាតិពុលច្រើនលើសកម្រិត

ចុចអាន៖ ប្រភេទអាហារមួយចំនួន អាចធ្វើឱ្យពុលដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម