កូវីដទម្រង់ដើម និង Delta ចេញរោគសញ្ញាថ្មី
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

កូវីដទម្រង់ដើម និង Delta ចេញរោគសញ្ញាថ្មី

បានផុស

នៅ

គ្រប់គ្នាប្រហែលដឹងហើយថា រោគសញ្ញា​កូវីដ-១៩ ទូទៅមានដូចជា ក្ដៅ​ខ្លួន ក្អក​ ឈឺបំពង់ក ឬបាត់បង់រសជាតិនិងក្លិនជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែកាលពីពេលថ្មីនេះ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស បានបញ្ជាក់ពីរោគសញ្ញាថ្មីបន្ថែមទៀត ដែលកើតឡើងលើអ្នកឆ្លងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួនប្រភេទ Delta។

រោគសញ្ញាថ្មីជាចម្បងនោះគឺ ការក្អកញយដងក្នុងរយៈពេល១ម៉ោង ឬក្អកជាប់៣ដង ឬលើសនេះក្នុងរយៈពេល២៤ម៉ោង។

បន្ថែមលើសពីនេះ ក៏មានរោគសញ្ញាផ្សេងទៀតផងដែរ ដូចជា ក្តៅខ្លួនលើសពី ៣៧.៨ អង្សាសេ និងផ្លាស់ប្តូរក្លិននិងរសជាតិ។

សេវាសុខភាពសាធារណៈអង់គ្លេស និយាយថា ប្រហែល ៨៥% នៃអ្នកឆ្លងកូវីដ នឹងមានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមរោគសញ្ញាទាំងនេះ។

What's Causing My Loss of Smell and Taste?

ក្រោពីនេះ អ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទថ្មីដូចជា Delta ផងដែរ ទំនងជាមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺក្បាល ឈឺបំពង់ក ឬហៀរសំបោរជាដើម។

គួរបញ្ជាក់ថា ជាមធ្យម វាមានរយៈពេល៥ថ្ងៃក្នុងការចេញរោគសញ្ញា បន្ទាប់ពីអ្នកឆ្លងវីរុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services