Connect with us

សុខភាព

រដូវមកមិនទៀងលេបថ្នាំជំនួយ អាចជួយឲ្យមកទៀងវិញមែនអត់?

បានផុស

នៅ

ការ​មក​រដូវ​មិន​ទៀង​ជា​ក្ដី​កង្វល់​មួយ​របស់​ស្ត្រី ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព ដូចនេះ​ហើយ​មាន​វិធី​មួយជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ​ដោយ​ការ​ញ៉ាំ​ថ្នាំ។ តើ​ការ​ញ៉ាំ​ថ្នាំ​​នេះ ពិតជា​ជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ ឬ​យ៉ាង​ណា?

Menstrual Pain: Why Does it Happen? | News | Makati Medical Center
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​មក​រដូវ​មិន​ទៀង​អាច​ទាក់ទង​នឹង​ជំងឺ​អ័រម៉ូន​របស់​រាងកាយ​យើង ហើយ​មួយ​វិញ​ទៀត​ទាក់ទង​នឹង​ស្បូន​មាន​បញ្ហា​មួយ​ចំនួន​ផង​ដែរ។ ថ្នាំ​គ្រាប់​អាច​ជា​មធ្យោបាយ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឲ្យ​រដូវ​មក​ទៀង​ទាត់​វិញ ប៉ុន្តែ​ភាគច្រើន​ពេល​ឈប់​ប្រើ​ថ្នាំ​រដូវ​ក៏​ប្រែ​ជា​លែង​ទៀងទាត់​ឡើង​វិញ។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​មធ្យោបាយ​ល្អ​គឺ​ត្រូវ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​ហេតុ​ដែល​បង្ក​ឲ្យ​មាន​រដូវ​មិន​ទៀងទាត់​នោះ។ ចំណែក​ប្រភេទ​ថ្នាំ​ដែល​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ពន្យារ​កំណើត ដើម្បី​ឲ្យ​រដូវ​មក​ទៀង​វិញ ព្រោះ​វា​អាច​ជួយ​រក្សា​កម្រិត​នៃ​អ័រម៉ូន​ អាច​ប្រើ​បាន​មួយ​គ្រា​ៗ​ប៉ុណ្ណោះ។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូចជា ចង្អោរ ឡើង​ទម្ងន់ ឈឺក្បាល អារម្មណ៍​ផ្លាស់ប្ដូរ តឹង​សុដន់។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា អ្នក​មក​រដូវ​មិន​ទៀង​ក្នុង​រយៈ​ពេល​ពីរ ឬ​បី​ឆ្នាំ​ដំបូង​នៃ​ការ​មក​រដូវ​វា​ជា​រឿង​ធម្មតា​នោះ​ទេ។

Call for investigation of menstrual changes after Covid jabs - BBC News

បញ្ហា​រដូវ ២ ឬ ៣ ខែ​ទើប​មក​ម្ដង​បែប​នេះ ពេល​មក​ស្រ្តី​ខ្លះ​មាន​អាការៈ​ឈឺពោះ​ខ្លាំង ហើយ​ឈាម​នោះ​ទៀតសោត​ក៏​មិន​សូវ​ជាច្រើន តែ​អ្នក​ខ្លះ​អាច​ច្រើន​ជ្រុល និង​ធ្លាក់​ឈាម​រយៈពេល​ឆាប់​ជាង​ធម្មតា។ ដូចនេះ​តាមទារ​ការ​ព្យាបាល​ឲ្យ​បាន​លឿន​ទើប​មិន​បង្ក​គ្រោះថ្នាក់​ខ្លាំង​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឈឺចាប់ខ្លាំងពេលមករដូវ អាហារ​និង​ភេសជ្ជៈ ទាំងនេះអាចជួយសម្រួលបាន

ចុចអាន៖ ដើរលេងឆ្ងាយៗចំថ្ងៃមកខែ ដឹងថាប៉ះពាល់ ប៉ុនណាអត់ស្រីៗ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ២២ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ២៧ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម