Connect with us

សុខភាព

មិនបាច់ការវះកាត់ ក៏អាចសម្រាប់ព្យាបាលជំងឺពក “ក” បានដែរ!

បានផុស

នៅ

​ដោយ​សារភាព​រីកចម្រើន​ឥតឈប់ឈរ​ផែ្ន​ក​វេជ្ជសាស្ត្រ​ក្នុង​ពិភពលោក មធ្យោបាយវេជ្ជសាស្ត្រនុយក្លេអែរទំនើប (Nuclear Medicine) ត្រូវបានប្រើក្នុងការព្យាបាលជំងឺពក “ក” ដែល​កម្រិត​សំយោគ​អ័រម៉ូន​លើសពី​តម្រូវការ ឬ ជំងឺ​ពក “​ក​” ពុល (Graves’ disease, Toxic Adenoma, and Toxic Multinodular Goiter) ដោយ​មិនចាំបាច់​វះកាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) មូលហេតុ​៖

– អង្គ​បដិបក្ខ (Antibody) នៃ​ប្រព័ន្ធ​ភាពស៊ាំ (Immune System) ធ្វើការ​ខុសធម្មតា​

– ការ​បំប្លែង (Mutation) នៃ​ប្រព័ន្ធ​ទទួល​របស់​អរ​ម៉ូ​ន​TSH (Thyroid-Stimulating Hormone)

២) រោគសញ្ញា​និង​រោគវិនិច្ឆ័យ​៖

​រោគសញ្ញា​ចម្បងៈ

– ពក “​ក​” ចុះ​ទម្ងន់ ញ័រ​ដើមទ្រូង មាន​អារម្មណ៍​ឆាប់​ខឹង ឆាប់​អស់​កម្លាំង ភ្នែក​ទាំង​ពីរ​លៀន​។

​រោគវិនិច្ឆ័យៈ​

– ដោយ​ការធ្វើ​អេកូ​ក្រពេញ “​ក​” (Thyroid Ultrasound)

– ការ​បូម​ឈាម​ពិនិត្យ​អរ​ម៉ូ​ន​ទាក់ទង​នឹង​ក្រពេញ “​ក​” (Hormones related to Thyroid)

– ការថត​ក្រពេញ “​ក​” ដោយ​ប្រើ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ (Thyroid Scintigraphy) ។​

៣) ការព្យាបាល​៖

​ថ្នាំលេប អ៊ីយ៉ូត ១៣១ (Iodine-131) នៃ​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ ដោយ​កម្រិត​ដូ​សទាប ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​កោសិកា​ក្រពេញ “​ក​” ដែល​បញ្ចេញ​អរ​ម៉ូ​ន​ច្រើន​ខុសធម្មតា​។ វិធីសាស្ត្រ​នេះ​ប្រើ​រយៈពេល​ខ្លី​ក្នុងការ​ព្យាបាល គ្មាន​ការឈឺចាប់ ដោយ​មិនចាំបាច់​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​មិន​បង្ក​ស្លាកស្នាម​លើ​ស្បែក​អ្នកជំងឺ​។​

៤) អនុសាសន៍​គ្រូពេទ្យ​៖

​បើសិន​បងប្អូន​មាន​រោគសញ្ញា ឬ​ជំងឺ​ដូច​ការ​ពិពណ៌នា​ខាងលើ សូម​អ​ញ្ចើ​ញ​មក​ទទួល​ការពិនិត្យ​និង​ប្រឹក្សា​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពេញ​អ័រម៉ូន និង​គ្រូពេទ្យ​ជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​នុយ​ក្លេ​អែរ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​ទាន់ពេលវេលា​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សុវត្ថិ​ភាពជា​អតិបរិមាណ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម