ហេតុផលទាំងនេះ អ្នកត្រូវចាំបាច់គិតដល់វិបត្តិផ្លូវដង្ហើមទារក
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ហេតុផលទាំងនេះ អ្នកត្រូវចាំបាច់គិតដល់វិបត្តិផ្លូវដង្ហើមទារក

បានផុស

នៅ

ជារោគសញ្ញាគ្រោះថ្នាក់ចំពោះទារក ដែលទាមទារការសង្គ្រោះបន្ទាន់ដោយប្រសិទ្ធភាព និងត្រូវ​ស្រាវជ្រាវរកមូលហេតុចម្បង ដើម្បីជៀសវាងការផ្តល់ផលវិបាកដល់ខួរក្បាល ឬរ​ហូត​ប៉ះពាល់​ដល់​អាយុជីវិត​ទារក​។ ការស្រាវជ្រាវ​ប្រវត្តិ​ម្តាយ ស្ថានភាព​ពេល​កំពុង​ស​ម្រា​ល និង​ប្រវត្តិ​ទារក​ក្នុង​ផ្ទៃ​អាចឲ្យ​យើង​ដឹង​ពី​មូលហេតុ ដើម្បី​ឈានទៅរក​ការព្យាបាល​ដោយ​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) រោគវិនិច្ឆ័យ​៖

​រោគវិនិច្ឆ័យ នៃ​វិបត្តិ​ផ្លូវដង្ហើម​ទារក ស្ថិតនៅលើ​ចំណុច​សំខាន់ៗ ជាច្រើន​ដូចជាៈ​

– ព​ណ៌​សម្បុរ​ស្វាយ​

– សង្វាក់​ដង្ហើមញាប់​ខ្លាំង​

– ចុងដង្ហើម និង​ចន្លោះ​ឆ្អឹងជំនី​ផត​ជ្រៅ​

– ទារក​ថ្ងូរ​

​ក្រៅពីនោះ ទារក​អាចមាន​សញ្ញា​ផ្សេងទៀត​ដូចជាៈ​

– ទ្រូង​ប៉ោង​មួយ​ចំហៀង​

– ចង្វាក់ជីពចរ​ថយចុះ​

– សំពាធ​ឈាម​ទារក​ថយចុះ​

– រយៈពេល​ត្រលប់​មកវិញ​នៃ​ពណ៌​សម្បុរ​ធម្មតា​យូរ​លើសពី ៣​វិនាទី (Capillary refill time > 3s)

​ខ​) មូលហេតុ និង​ការព្យាបាល​៖

​មូលហេតុ​ចម្បង​នៃ​វិបត្តិ​ផ្លូវដង្ហើម​ទារក​មានៈ​

១. Transient tachypnea of the newborn: ជា​វិបត្តិ​ផ្លូវដង្ហើម​រយៈពេល​ខ្លី កើតឡើង​ដោយសារ​ការ​នៅ​សេសសល់​ទឹក​សួត ក្រោយពី​សម្រាល​រួច ដែល​ភាគច្រើន​សម្រាល​ដោយ​ការវះកាត់ ដោយ​គ្មាន​សញ្ញា​ឈឺពោះ​សម្រាល​។ ករណីនេះ​ជាទូទៅ​បើ​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា និង​ត្រឹមត្រូវ​វា​អាច​បាត់​ទៅវិញ​ក្នុង​រយៈពេល ២ ឬ ៣ ថ្ងៃ​។​

២. Hyaline membrane disease: ជំងឺ​ម៉ម​ប្រាន អ៊ី​យ៉ា​លីន ជា​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដែល​ច្រើន​កើត​លើ​ទារក​មិន​គ្រប់​ខែ ដោយសារ​កង្វះ​សារធាតុ Surfactant ដែល​បណ្តាលឲ្យ​កូន​ថង់​សួត​ស្អិត​ខ្លាំង (alveolar)​។ ការព្យាបាល​តម្រូវឲ្យ​ចាក់​ថ្នាំ Exogenous surfactant និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​សិប្បនិម្មិត​។​

៣. Meconium aspiration syndrome: ជា​ជំងឺ​ឈ្លក់​ទឹកព្រៃ​មិនល្អ ដែល​បណ្តាលឲ្យ​ខូច​សាច់​សួត​ធ្ងន់ធ្ងរ​។ ការព្យាបាល​ដោយ​បូម​យក​ទឹកព្រៃ​ពី​ក្នុង​ទងសួត និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​សិប្បនិម្មិត​។​

៤. Neonatal infection: ជា​ជំងឺ​បង្កដោយ​មេរោគ ជាទូទៅ​មាន​បី​ប្រភេទ​ដូចជា Escherichia coli, Streptococcus B និង Listeria​។ ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ (Antibiotic) ដើម្បី​សម្លាប់​មេរោគ និង​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ដង្ហើម​សិប្បនិម្មិត​ក្នុងករណី​ចាំបាច់​។​

៥. Persistent pulmonary hypertension: ជា​ជំងឺ​លើស​សម្ពាធ​ឈាម អាកទែ​ក្នុង​សួត ដែល​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​។ ក្នុងករណីនេះ​យើង​ត្រូវ​ព្យាបាល​ភ្លាមៗ ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដង្ហើម ថ្នាំ Sidenafil ឬ​ឧស្ម័ន​ម៉ូ​ណូ​អុកស៊ីត​អាសូត NO ។​

៦. Pneumothorax: ជា​ជំងឺ​ធ្លាយ​ស្រោម​សួត ដែល​អាច​បណ្តាលឲ្យ​ទារក​ស្លាប់​ភ្លាមៗ​។ ការ​ចោះ​ទ្រូង​ដើម្បី​បង្ហូរ​ខ្យល់​ចេញពី​ស្រោម​សួត និង​ឧបករណ៍​ជំនួយ​ដង្ហើម​ជា​មធ្យោបាយ​ព្យាបាល​តែមួយគត់​ដើម្បី​សង្គ្រោះ​ជីវិត​ទារក​។​

៧. Diaphragmatic hernia: ជា​ជំងឺ​ក្លន​លូន​ដោយ​សរីរាង្គ​របស់​ពោះ លូន​ចូលទៅក្នុង​ទ្រូង ហើយ​សង្កត់​ទៅលើ​សួត និង​បេះដូង​។ ជំងឺ​នេះ​ទាមទារ​ឲ្យមាន​វត្តមាន​ចាំ​ចាច់​របស់​គ្រូពេទ្យ​ឯកទេស​ទារក ដើម្បី​ដាក់បញ្ចូល​ទុយយោ​ចូលក្នុង​បំពង់ខ្យល់ (Intubation) និង​ធ្វើការ​វះកាត់​នៅពេលដែល​ទារក​មាន​ស្ថានភាព​នឹងន​។​

​ក្នុងករណី​សង្ស័យថា ទារក​មាន​វិបត្តិ​ផ្លូវដង្ហើម​បន្ទាប់ពី​សម្រាល​រួច មាតាបិតា​ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ​ជំនាញ​ឯកទេស​ទារក ដើម្បី​ព្យាបាល​ឲ្យបាន​ឆាប់រហ័ស និង​ប្រសិទ្ធភាព​។ ការសង្គ្រោះ​ទារក​បាន​ដោយ​ជោគជ័យ និង​គ្មាន​ផលវិបាក​ទៅ​អនាគត អាស្រ័យ​ដោយ​ការព្យាបាល​ដោយ​គ្រូពេទ្យ​ឯកទេស​ជំនាញ យ៉ាង​យកចិត្តទុកដាក់ និង​សម្ភារៈ​គ្រប់គ្រាន់​តាម​និយាម​សកល ដែល​មាននៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​ទារក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services