ថ្នាំមួយគ្រាប់តម្លៃត្រឹមជាង ១ពាន់រៀល អាចជួយអ្នកជំងឺកូវីដអត់ចាក់វ៉ាក់សាំង មិនឲ្យបញ្ជូនទៅមន្ទីរពេទ្យ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ថ្នាំមួយគ្រាប់តម្លៃត្រឹមជាង ១ពាន់រៀល អាចជួយអ្នកជំងឺកូវីដអត់ចាក់វ៉ាក់សាំង មិនឲ្យបញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

ការសិក្សាដ៏ធំមួយនៅប្រទេសប្រេស៊ីល បានបង្ហាញថា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្តដែលមានតម្លៃថោក អាចកាត់បន្ថយហានិភ័យនៃអ្នកជំងឺកូវីដមិនបានចាក់វ៉ាក់សាំង ពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បានមួយភាគបី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំ Fluvoxamine ឬនៅ​ចក្រភព​អង់គ្លេសមាន​ឈ្មោះ Faverin ត្រូវ​បាន​គេ​គិត​ថា ​ធ្វើឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំធ្វើការបានល្អប្រសើរ ​ដោយ​សារ​សមត្ថភាព​ប្រឆាំង​ការ​រលាក​របស់​វា។

Fluvoxamine ¿ available on prescription under the name Faverin from 29p a tablet ¿was found to cut the risk of hospitalisations in Covid patients by a third

ថ្នាំដែលមានតម្លៃប្រហែល ៤០សេន (១,៦០០រៀល) ក្នុងមួយគ្រាប់មួយនេះ ត្រូវបានសាកល្បងលើមនុស្សជិត៧៤១នាក់ ដែលបានធ្វើតេស្តវិជ្ជមានក្នុងរយៈពេលប្រាំពីរថ្ងៃ និងជាអ្នកមានជំងឺប្រចាំកាយ។

អ្នកជំងឺ​ត្រូវ​បានឲ្យលេបថ្នាំ ​ពីរ​គ្រាប់​ក្នុង​មួយថ្ងៃ​រយៈពេល១០ថ្ងៃ។ ក្នុងចំណោមអ្នកដែលបានផ្តល់ថ្នាំនេះ មាន៧៩នាក់ឬ ១០,៦ភាគរយប៉ុណ្ណោះ ត្រូវការបញ្ជូនទៅមន្ទីរពេទ្យ បើប្រៀបធៀបទៅនឹង ១៥,៧ភាគរយនៅក្នុងក្រុមដែលឲ្យលេបថ្នាំ Placebo។

អ្នកស្រាវជ្រាវបាននិយាយថា ការវិភាគរបស់ពួកគេបានបង្ហាញថា ថ្នាំគ្រាប់នេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន ៣២ ភាគរយ។

ការព្យាបាលអាចត្រូវបានប្រើប្រាស់ក្នុងប្រទេស ដែលមានលទ្ធភាពទទួលបានវ៉ាក់សាំងតិចតួច ព្រោះវាអាចជួយអ្នកជំងឺបាន។ ប៉ុន្តែអ្នកជំនាញមិនពាក់ព័ន្ធនឹងការសាកល្បងនេះ បាននិយាយថា ថ្នាំនេះគួរតែត្រូវបានធ្វើតេស្តលើអ្នកជំងឺដែលទទួលថ្នាំបង្ការ ដើម្បីកំណត់ថាតើវាផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ណាមួយ និងមានសុវត្ថិភាពដែរឬអត់។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល បានចាប់ផ្តើមការសិក្សាក្នុងខែមករាឆ្នាំ ២០២១ នៅពេលវ៉ាក់សាំងកូវីដ ទើបតែចាប់ផ្តើមដាក់ឲ្យចាក់។

អ្នកចូលរួមត្រូវបានជ្រើសរើសពីតំបន់ចំនួន ១១ក្នុងប្រទេសប្រេស៊ីល។ ពួកគេមានអាយុជាមធ្យម ៥០ឆ្នាំ ហើយសុទ្ធតែជាអ្នកមានជំងឺប្រចាំកាយយ៉ាងហោចណាស់មួយ ដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាមជាដើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services