រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញអះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញអះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព

បានផុស

នៅ

ក្រុម​អ្នក​ជំនាញ​​មក​ពី​​តៃវ៉ាន់ បាន​​ឲ្យ​ដឹង​ថា ​ទម្លាប់​ដើរ រត់​ត្រឹក​ៗ ឬ​រាំ និង​ជួយ​ឲ្យ​​​​គីឡូ​ ស្រកយ៉ាង​មាន​ប្រសិទ្ធិ​ភាព​ អមដោយ​ការ​បកស្រាយមួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ជាតិ​តៃ​វ៉ាន់ បាន​​​តាម​ដាន សិក្សា​ទៅ​លើ​ លំហាត់​ប្រាណ​ ១៨​ប្រភេទ​ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ ឥទ្ធិពល​នៃ​លំហាត់​ប្រាណ ទៅ​រាង​កាយ​របស់​ប្រជាពលរដ្ឋ​តៃវ៉ាន់។ ហើយ​លទ្ធ​ផល​ដែល បាន​រក​ឃើញ នោះ​គឺ ការ​​មាន​ទម្លាប់​ហាត់​ប្រាណ​ ដូច​ជា​ការ​រត់​ត្រឹក​ៗ​ជាប់​លាប់ ឬ​ការ​ដើរ និង​រាំ បាន​ជួយ​ឲ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​​ភាព​ធាត់ និង​សម្រក​ទម្ងន់​​តាម​ការ​ចង់​បាន​ បាន​យ៉ាង​ប្រសើរ។

លោក​វេជ្ជបណ្ឌិត Wan-Yu Lin ​ជា​សមាជិក​ក្រុម​​ការងារ​ស្រាវជ្រាវ​បាន​និយាយ​ថា៖” ទម្លាប់​រត់​ហាត់​ប្រាណ​ត្រឹក​ៗ ឃើញ​​ថា​បាន​ផល​​ល្អ ដុត​បំផ្លាញ​​​​ភាព​ធាត់​​សព្វ​រាង​កាយ ហើយ​នេះ​មិន​ត្រឹម​តែ អ្នក​ដែល​មាន​បញ្ហា​ធាត់​ដោយ​សារ​អាហារ​នោះ​ទេ សូម្បី​អ្នក​ដែល​មាន​ហ្សែន​​ពី​ឪពុក​ម្តាយ​ធាត់​ៗ ក៏​​ឃើញ​ថា​ អាច​សម្រក​ទំងន់​បាន​​យ៉ាង​ល្អ​”។

36 Tips When You're Walking to Lose Weight — Eat This Not That

ក្រោយ​លើក​ឡើង​ខាង​លើ លោក​​វេជ្ជបណ្ឌិត​​​តៃវ៉ាន់​ដដែល​ ក៏​បាន​បន្ថែម​ទៀត​​តាម​ន័យ​កំប្លែង​ថា ដោយ​ឃើញ​ពី​ប្រសិទ្ធិភាព​ លំហាត់​ប្រាណ​ដោយ​​ការ​ដើរ ការ​រាំ ល្អ​បែប​នេះ ប្រាកដ​ណាស់ អ្នក​ធាត់​ៗ ដោយ​​សារ​ហ្សែន នឹង​ពុំ​មែន​លេស​ ដើម្បី​ខ្ជិល​ហាត់​ប្រាណ​ទៀត​ទេ។

យោង​តាមឯកសារ​របស់ សាលា​វេជ្ជសាស្រ្ត​ហាវាដ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ហេតុ​ផល​សំខាន់​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ធាត់​នោះគឺ ការ​ញ៉ាំ​អាហារ ដែល​មាន​ជាតិ​កាល់ឡូរី ច្រើន​ជាង តម្រូវ​ការ​រាង​កាយ​របស់​ពួក​គេ ប្រើ​ប្រាស់ ហើយ​ធាតុ​កាល់​ឡូរី​​ទាំង​នោះ ក្លាយ​ជា​ទម្រង់​ជាតិ​ស្ករ ឬ​ខ្លាញ់​ ដែល​​ធ្វើ​ឲ្យ​អ្នក​ខ្លះ​​ធាត់​ខ្លាំង​មែន​ទែន៕ ​​​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ រត់​ហាត់​ប្រាណ​តិចៗ​សោះ ជួយ​សុខភាព​ឡើងច្រើន ស្ទើរ​មិន​ជឿ

ចុចអាន៖ ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ៥១ នាទី មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

កីឡា២ ម៉ោង មុន

AFF​ Cup៖​ បើក​ឆាក​ កម្ពុជា​ ចាញ់​​ ម៉ាឡេស៊ី​ ១-៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services