របបអាហារ​សំខាន់ៗ សម្រាប់មនុស្ស​វ័យចំណាស់ បង្ការជំងឺផ្សេងៗ
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

របបអាហារ​សំខាន់ៗ សម្រាប់មនុស្ស​វ័យចំណាស់ បង្ការជំងឺផ្សេងៗ

បានផុស

នៅ

ការមានវ័យកាន់តែច្រើនធ្វើឱ្យមនុស្សអាច​នឹង​ងាយឈឺ និងអាច​មានជំងឺ​រុំារ៉ៃដោយសារ​រាងកាយ​ចាប់​ផ្តើម​ចុះខ្សោយ។ ប៉ុន្តែ​ការ​ទទួល​បាន​របបអាហារ​ត្រឹម​ត្រូវ អាច​ជួយ​មនុស្ស​វ័យ​ចំណាស់​មាន​សុខភាព​ល្អ មិន​ងាយ​ឈឺ​។ តើមនុស្សវ័យចំណាស់​ចាំបាច់ត្រូវការអាហាររូបត្ថម្ភ​ប្រភេទណាខ្លះ​ដើម្បី​ពង្រឹង​សុខភាព​ទូទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្រ្តាចារ្យ David Richardson ទីប្រឹក្សាវិទ្យាសាស្ត្រនៅ Council for Responsible Nutrition (CRN) ចក្រភពអង់គ្លេសបានណែនាំអាហារូបត្ថម្ភសម្រាប់មនុស្សចំណាស់​ដូចខាងក្រោម៖

១. ប្រូតេអ៊ីន

Making your protein complete : CCE Suffolk County Family Health & Wellness  Strengthening Families & Communities

ជាធម្មតាម៉ាស់សាច់ដុំរបស់យើងនឹងថយចុះនៅ ពេលយើងមានវ័យកាន់តែច្រើន​ ដែលជាមូលហេតុ​ធ្វើឱ្យយើងចុះខ្សោយ។ ដំណើរការនេះអាចត្រូវបានពន្យឺតដោយការញ៉ាំអាហារ​មាន​​ប្រូតេអ៊ីនគ្រប់គ្រាន់។ ផលិតផលទឹកដោះ សាច់ក្រហម និងស៊ុតគឺជាប្រភពប្រូតេអ៊ីនដ៏ល្អ។

២. កាល់ស្យូម និងសារធាតុបំប៉នឆ្អឹងផ្សេងៗទៀត

ក្នុងចំណោមមនុស្ស ១២នាក់ដែលមានអាយុលើសពី ៥០ឆ្នាំឡើង មានស្ត្រី ៣នាក់​​​ និងបុរសម្នាក់​មាន​ជំងឺ​ពុកឆ្អឹង។ ការ​ទទួល​បាន​វីតាមីន និង​រ៉ែ​សំខាន់ៗ​បាន​គ្រប់​គ្រាន់​ជួយ​ការ​ពារ​បញ្ហា​ឆ្អឹង​លើ​មនុស្ស​វ័យ​ចំណាស់។​

  • កាល់ស្យូម៖ មាននៅក្នុងទឹកដោះគោ ឈីស ទឹកដោះគោជូរ ស្ពៃ​ពួយ​ឡេង និងត្រីសាឌីន។
  • វីតាមីន D៖ មាននៅក្នុងស៊ុតលឿង ថ្លើមត្រី និងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រី mackerel និង​ត្រី​សាម៉ុន។ ការ​ហាល​​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ក៏​បង្កើន​​កម្រិត​វីតាមីន​ D ​ក្នុង​ខ្លួន​យើង​ដែរ។
  • វីតាមីន K2៖ មាននៅក្នុងបន្លែស្លឹកបៃតងដូចជា ប្រូខូលី ស្ពៃក្តោប សាឡាត់ ផលិតផលទឹកដោះ សាច់ និងស៊ុតជាដើម។
  • ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
  • ផូស្វ័រ៖ មាននៅក្នុងគ្រាប់ធញ្ញជាតិ (ជាពិសេសស្រូវសាលីអូត oats) ផលិតផលទឹកដោះ សាច់ក្រហម បសុបក្សី និងគ្រឿងសមុទ្រ។
  • ម៉ាញេស្យូម៖ មាននៅក្នុងគ្រាប់ធញ្ញជាតិ ស្ពៃពួយឡេង និងសាច់ក្រហម។

៣. សារធាតុចិញ្ចឹមសម្រាប់សុខភាពសន្លាក់

ជំងឺរលាកសន្លាក់ឆ្អឹងប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ និងជាមូលហេតុ​ចម្បង​នៃ​ពិការភាព។ អាហារមួយ​ចំនួន​អាច​រួម​ចំណែក​ជួយ​ការ​ពារ​បញ្ហា​នេះ​ដែរ​។​

  • Glucosamine និង chondroitin sulphate៖ មាននៅក្នុងវីតាមីន​បំប៉ន
  • អាស៊ីដខ្លាញ់អូមេហ្កា ៣៖ មាននៅក្នុងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសា​ម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា និង​គ្រាប់​ស្វាយចន្ទី​។

៤. វីតាមីន និងសារធាតុរ៉ែសម្រាប់ពង្រឹងភាពស៊ាំ

  • វីតាមីន B6៖ មាននៅក្នុងដំឡូងបារាំង ដំឡូងជ្វា ចេក សាច់មាន់ និងត្រី mackerel។
  • អាស៊ីដហ្វូលិក៖ មាននៅក្នុងពោតក្រហម ទំពាំងបារាំង ស្ពៃក្តោប និងបន្លែបៃតង។
  • វីតាមីន A៖ មាននៅក្នុងដំឡូងជ្វា ការ៉ុត ស្ពៃក្តោប ល្ពៅ និងស្ពៃពួយឡេង។
  • វីតាមីន C៖ មាននៅក្នុងទំពាំងបារំាង ផ្លែឈើអម្បូរក្រូច ផ្កាខាត់ណាខៀវ និងម្ទេស។
  • វីតាមីន E៖ មាននៅក្នុងបង្គា គ្រាប់អាល់ម៉ុន សណ្តែកដី និងគ្រាប់ផ្កាឈូករ័ត្ន។
  • ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
  • ជាតិដែក៖ មាននៅក្នុងស្ពៃពួយឡេង ផ្លែឈើក្រៀម សាច់ក្រហម ស៊ុតលឿង និងត្រីធូណា។
  • សេលេញ៉ូម៖ មាននៅក្នុងអង្ករសម្រូប​ បសុបក្សី និងត្រីធូណា។

៥. ប្រូបាយអូទិកសម្រាប់សុខភាពពោះវៀន

សារធាតុប្រូបាយអូទិក គឺជាផលិតផលអាហារដែលមិនអាចរំលាយបាន និងជំរុញការលូតលាស់​នៃ​បាក់តេរី “ល្អ” ដែលមានស្រាប់នៅក្នុងពោះវៀនធំ។ ប្រូបាយអូទិកមាននៅក្នុងទឹកដោះគោជូរ។

៦. អាស៊ីដខ្លាញ់អូមេហ្កា ៣ សម្រាប់សុខភាពខួរក្បាល

Omega 3-6-9 Benefits & Differences: A Complete Guide–Nature Made®

ការចុះខ្សោយខួរក្បាល និងជំងឺវង្វេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិត មនុស្សចាស់។ អាស៊ីដខ្លាញ់អូមេហ្កា ៣ មាននៅក្នុងគ្រាប់ផ្លែឈើដូចជា គ្រាប់វ៉ុលណាត់ ស្វាយចន្ទី ត្រីសម្បូរខ្លាញ់ល្អដូចជា ត្រី​សាម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា។

៧. សារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់សុខភាពបេះដូង

នៅពេលយើងមានវ័យកាន់តែច្រើន ហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល​ក៏​កើន​ឡើងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មមាន​នៅ​ក្នុងផ្លែទំពាំងបាយជូ ប្លូប៊ឺរី ឈើរី សារីព្រៃ កន្ទួតព្រៃ ក្រូច ប៉ោម ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី ខ្ទឹមបារាំង ស្ពៃក្តោប ខ្ទឹមស សណ្តែកសៀង និងតែបៃតងជាដើម។

សាស្រ្តាចារ្យរូបនេះក៏បានណែនាំបន្ថែមថា ដើម្បីបង្ការកង្វះអាហារូបត្ថម្ភ​ មនុស្សវ័យចំណាស់​​ត្រូវញ៉ាំ​អាហារ​ដែលល្អចំពោះសុខភាព និងអាច​ញ៉ាំ​វីតាមីនបំប៉នប្រសិនបើមានការ​ណែនាំពីគ្រូពេទ្យ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

ចុចអាន៖ ទម្លាប់សកម្មច្រើន មិននៅមួយកន្លែង ជួយពន្យាភាព​ចាស់ ឬខ្សោយនៅវ័យ ៦០ប្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

ការផ្តល់ឧបករណ៍ហ្វឹកហាត់កីឡាគឺជាការលើកកម្ពស់សុខភាពពង្រឹងនិតិសម្បទារាងកាយនៃកងកម្លាំងឲ្យមានភាពរឹងមាំ

ព័ត៌មានជាតិ៣០ នាទី មុន

នាយកដ្ឋានសុខុមាលភាពសង្គម សម្ដែងការអរគុណចំពោះអង្គការ យិលរិនហ្គារាម ដែលផ្តល់​អំណោយសម្រាប់ជួយដល់ជនងាយរងគ្រោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេសាបត្រូវបានសិក្សា៖បន្តិចទៀត អ្នកកំពង់ឆ្នាំង និងកំពង់ធំឆ្លងកាត់ទៅមកមិនបាច់ប្រើស្ពានព្រែកក្តាមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មិនទម្លាក់ទឹកដៃទេ! ទោះគ្មានការប្រកួតយកពានរង្វាន់ឈុតតំណាងជាតិស្អាតជាងគេ ក្នុងកម្មវិធី Miss World 2021

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services