Connect with us

សុខភាព

យល់ដឹងពីជំងឺរន្ធនោមត្បៀតតូច និងរោគសញ្ញា

បានផុស

នៅ

ជាធម្មតាបំពង់បង្ហូរទឹកនោមរបស់បុរស គឺជាបំពង់មូល ទន់ និងអាចរីករួមបានក្នុងអំឡុងពេលដែលយើងបត់ជើងតូច។ ការរួម​ត្បៀត​តូច​របស់​បំពង់​ទឹកនោម គី​ជា​ការរួម​តូច​ទំហំ​នៃ​បំពង់​បង្ហូរ​នោម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ​៖

– ការរួម​ត្បៀត​តូច​ពី​កំណើត​(Sténoses congénitales)

• ជា​ករណី​កម្រ​

• ការបើក​មិន​ពេញលេញ​នូវ​សន្ទះ​ភ្នាស Uro-génitale

– ការរួម​ត្បៀត​តូច​មកពី​កំហុស​បច្ចេកទេស​

• ជា​ករណី​ដែល​ច្រើន​កើត​ឡើងជា​ញឹកញាប់​

• កើតឡើង​នៅក្រោយពេល ដាក់​សុង​ទឹកនោម ឬ​ការ​លូក​ចូល​នូវ​ឧបករណ៍​ថត​ឆ្លុះ ដែល​បណ្តាល​ឲ្យ​រហែក​ភ្នាស​ខាងក្នុង​របស់​បំពង់​បង្ហូរ​ទឹកនោម​

– ការរួម​ត្បៀត​ក្រោយ​ការប៉ះទង្គិច​ខ្លាំង ​ដែល​បណ្តាល​ឲ្យ​រហែក​បំពង់​បង្ហូរ​ទឹកនោម​

– ការរួម​ត្បៀត​ក្រោយ​មានការ​ឆ្លង​ជំងឺ រលាក​បំពង់​បង្ហូរ​ទឹកនោម​

​ខ​) រោគសញ្ញា​៖

– សញ្ញា​ពាក់ព័ន្ធ​នឹង​ការស្ទះ​ទឹកនោម​

• នោម​ពិបាក ទឹកនោម​ហូរ​យឺត ហូរ​ដាច់ៗ ឬ​ស្រ​ក់​តក់​ៗ​

• ការពិបាក​នោម​អាច​កើតឡើង​ភ្លាមៗ ឬ ដោយ​យឺតៗ រហូតដល់​នោម​លែងចេញ​

​គ​) ផលវិបាក​៖

– ផលវិបាក​បន្ទាប់ពី​មានការ​ឆ្លង​រោគ​

• រលាក​ក្រពេញ​ប្រូ​ស្តា​ត​

• នោម​លែងចេញ​

• រលាក​បំពង់​បង្ហូរ​ទឹកនោម​

• ខ្សោយ​តម្រងនោម​

​ឃ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

– រក​ប្រវត្តិ​ធ្លាប់​កើត​ជំងឺ​រលាក​បំពង់​បង្ហូរ​ទឹកនោម ធ្លាប់​ដាក់​សុង​នោម ធ្លាប់​ឆ្លុះ​ប្លោកនោម ឬ​ធ្លាប់​ប៉ះទង្គិច​

– ការពិនិត្យ​មើល​រន្ធ​នោម​ត្បៀត​តូច ឬ​ក្រិន​

– ពិនិត្យមើល​ពោះ រក​ស្ទះ​ទឹកនោម ក្នុង​ប្លោកនោម​

– ពិនិត្យ​ទឹកនោម​រក​មេរោគ​

– ការថត​ដោយ​ចាក់​ថ្នាំ ដើម្បី​មើល​ទីតាំង​ដែល​ត្បៀត​

​ង​) ការព្យាបាល​

– ការព្យាបាល​ដោយ​វះកាត់​តាមផ្លូវ​ធម្មជាតិ​

• ការពង្រីក​បំពង់​បង្ហូរ​ទឹកនោម​

• ការ​កាត់​កន្លែង​ត្បៀត​តូច​ដោយ​ឡាស៊ែ​(​ម៉ាស៊ីន​ដង់​ដូ​ស្កូ​ប​)

• ការដាក់​ប្រូ​តែ​ក្នុង​បំពង់​ទឹកនោម​

– ការព្យាបាល​ដោយ​វះកាត់​ជួសជុល

​សូម​បងប្អូន ដែល​សង្ស័យថា​ខ្លួន​មាន​ជំងឺ​ខាងលើ អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នៃ​ការបង្ការ និង​ព្យាបាល​នៃ​ជំងឺ​នេះ ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ជៀសវាង​បង្កឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម