Connect with us

សុខភាព

ជំងឺរលាកទងសួត អាចច្រឡំនឹងជំងឺផ្ដាសាយ នៅដំណាក់កាលដំបូងៗ

បានផុស

នៅ

ជំងឺ​រលាក​ទងសួត​នេះ គឺ​ជាការ​រលាក​ និង​ស្ទះ​បំពង់​ផ្លូវ​ខ្យល់​តូចៗ​ខាង​ក្នុង​របស់​បំពង់​ទងសួត ដែល​បំពង់​នេះ​មាន​តួនាទី​ដឹក​នាំ​ខ្យល់​ចេញ និង​ចូល​ទៅ​ក្នុង​សួត។ យោង​តាម​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ពេល​កូន​កើត​ជំងឺ​រលាក​ទង​សួត អាច​នឹង​មាន​ស្លេស្ម​ពេញ​សួត​កូន ដែល​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ​ចំពោះ​ម៉ាក់​ប៉ា​គ្រប់​រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់​ទង​នឹង​ជំងឺ​រលាក​ទង​សួត​នេះ​ដែរ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹងដែរ​​ថា អាការៈ​ដំបូង​នៃ​ជំងឺ​រលាក​ទង​សួត​លើ​កុមារ​ដូច​គ្នា​នឹង​ជំងឺ​ផ្ដាសាយ​ធម្មតា​ដែរ ពោល​គឺ​អា​អូន​អាច​ក្អក ហៀរ​សម្បោរ ក្ដៅ​ខ្លួន​តិច​តួច ដែល​ជាហេតុ​បណ្ដាល​ឲ្យ​គ្រូពេទ្យ​មិន​ទាន់​អាច​បែងចែក​បាន​ភ្លាមៗ​ថា​ជា​ជំងឺ​រលាក​ទង​សួត ឬ​ជា​ជំងឺ​ផ្ដាសាយ​ធម្មតា ពេល​ដែល​កូន​ឈឺ​ដំបូងៗ។

លោក​ស្រី​បន្ត​ថា ក្រោយ​អា​អូន​ឈឺ​ជំងឺ​រលាក​ទង​សួត​បាន ២-៣ថ្ងៃ កូន​នឹង​មាន​អាការៈ​ហត់ និង​ក្អក​កាន់​តែ​ខ្លាំង ហើយ​សព្វ​ថ្ងៃ​សម្បូរ​ក្មេង​ៗ​កើត​ជំងឺ​នេះ​ណាស់។ ពេល​ខ្លះ រលាក​ទង​សួត​កម្រិត​ស្រាល​មាន​អាការៈ​ហត់​តិច​តួច​តែ​ក្មេង​ក្អក​ខ្លាំង មាន​ស្លេស្ម​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មិន​ដឹង​ថា​កូន​ហត់​ទេ។

“ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​​ធ្វើ​ដោយ​គ្រូពេទ្យ​តាម​រយៈ​ការ​សួរ​ប្រវត្តិ​អ្នក​ជំងឺ និង​ស្ដាប់​សួត។ ជួន​កាល ពេល​ម៉ាក់​ប៉ា​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​តែ​ម្ដង​មិន​ទាន់​អាច​ពិនិត្យ​ដឹង​បាន​ភ្លាម​ទេ។” នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី វេជ្ជបណ្ឌិត​បម្រើ​ការ​នៅ​គ្លីនិក MommyDoctor រូប​នេះ។

ពេល​កូន​កើត​ជំងឺ​រលាក​ទង​សួត អា​អូន​ពិបាក​ក្នុង​ខ្លួន និង​ពិបាក​ដក​ដង្ហើម​ណាស់ ហេតុ​នេះ​ម៉ាក់​ប៉ា​គួរ​ចេះ​តិចនិក​ការពារ​កូន​ពី​ជំងឺ​នេះ​រួម​មាន៖

  • លាង​សម្អាត​ដៃ​ម៉ាក់ៗ និង​កូន​ឲ្យ​បាន​ស្អាត និង​ញឹក​ញាប់
  • ជូត​សម្អាត​របស់​របរ​កូន​លេង​ជា​ប្រចាំ (ចៀស​វាង​អា​អូន​យក​ទៅ​ដាក់​ក្នុង​មាត់ ឆ្លង​មេរោគ​ផ្ទុក​លើ​ប្រដាប់​លេង)
  • ឲ្យ​កូន​នៅ​ក្នុង​ផ្ទះ​រហូត​ទាល់​អា​អូន​ជា​សះ​ស្បើយ សឹម​ឲ្យ​ចេញ​លេង​ក្រៅ
  • កុំ​ឲ្យ​អ្នក​ឈឺ​ផ្ដាសាយ​នៅ​ក្បែរ​កូន​តូច (ពិសេស​ទារក​ទើប​កើត) និង​ចៀសវាង​ជក់​បារី​នៅ​ក្បែរ​កូន។

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ចៀសវាងធ្វើរឿងទាំងនេះដាច់ខាត ពេលកំពុងផ្តាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម