Connect with us

សុខភាព

ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន

បានផុស

នៅ

គួររំឭកថា នៅខែ សីហា ឆ្នាំ ២០២០ រុស្ស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលចុះបញ្ជីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ឈ្មោះថា Sputnik V ហើយវ៉ាក់សាំងនេះ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya ។

ក្រោយ កម្ពុជា អនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ នេះជារឿងគួរដឹងឲ្យហើយ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sputnik V ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើវ៉ាក់សាំង Sputnik V មានផលប៉ះពាល់អ្វីខ្លះ?

វ៉ាក់សាំង Sputnik V បានកត់ត្រាលទ្ធផលសុវត្ថិភាពដ៏ល្អឥតខ្ចោះ និងបង្ហាញថា​​ មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន។ មនុស្ស ១០០% បាន​បង្ហាញ​ពី​ការឆ្លើយតប​នៃប្រព័ន្ធភាពស៊ាំ​កោសិកា ​ប្រឆាំងនឹងប្រូតេអ៊ីន S នៃ SARS-CoV-2 ។ ខណៈ​វាមានប្រសិទ្ធភាពខ្លាំងក្លា តែវ៉ាក់សាំងរបស់ប្រទេសរុស្សី​មួយប្រភេទនេះ ​ក៏​មាន​ផល​ប៉ះពាល់តិចតួច​ក្រោយ​ចាក់​រួច​ខ្លះៗ​ ​ដូចជា៖

-ឈឺចាប់ ក្រហម ឬហើមនៅកន្លែងចាក់ថ្នាំ
-Asthenia ដែលមានន័យថាកង្វះថាមពល / ភាពទន់ខ្សោយរាងកាយមានសភាពមិនធម្មតា
-អស់កម្លាំង (មានអារម្មណ៍អស់កម្លាំងខ្លាំង)
-ឈឺសាច់ដុំ និងរាងកាយ
-ក្អក និងឈឺបំពង់ក
-ហៀរ​សំបោរ
-គ្រុន​ក្តៅ និង​គ្រុន​ញាក់
-ក្អួត​ចង្អោរ​​
-រាគ
-ឈឺក្បាល

ប៉ុន្តែ​សូមកុំ​បារម្ភ​អី​ ជា​ធម្មតា ផលរំខានទាំងនោះ នឹងបាត់ទៅវិញក្នុងរយៈពេលពី ២៤ ទៅ ៤៨ ម៉ោង ប្រសិន​បើផលប៉ះពាល់ណាមួយនៅតែបន្តកើតមានយូរជាង ៤៨ ម៉ោង សូម​ទាក់ទង​មជ្ឈមណ្ឌល​ចាក់ថ្នាំបង្ការ ឬ​គ្រូពេទ្យ ហើយ​ចាប់ផ្ដើម​ប្រើ​ថ្នាំ​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​ទាំងនោះ។

រហូតមកដល់ពេលនេះ វ៉ាក់សាំង Sputnik V មិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា វាមានផល​អវិជ្ជមានធ្ងន់ធ្ងរ និងការឆក់អាណាហ្វីឡាក់ទិច បន្ទាប់ពីការចាក់វ៉ាក់សាំងមួយប្រភេទនេះឡើយ។

ចំពោះមនុស្សដែលពុំមានផលប៉ះពាល់ណាមួយ កើតលើរាងកាយ នោះក៏នៅ​តែ​មាន​ប្រសិទ្ធភាព​ដូចគ្នា។ នេះក៏ដោយសារតែ មនុស្សគ្រប់គ្នា​មានការ​ឆ្លើយតបខុសៗគ្នា​ ចំពោះ​វ៉ាក់សាំង។ វាជារឿងធម្មតាទេ ប្រសិន​បើ​អ្នក​មិន​មាន​ផល​រំខានដូចអ្នកផ្សេង​ ក្រោយ​ចាក់​វ៉ាក់សាំង Sputnik V ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖pacehospita

ចុចអាន៖រឿង ៨ សំខាន់ៗ គួរដឹងពីវ៉ាក់សាំង Sputnik V ខណៈ កម្ពុជា អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ចុចអាន៖អ្នកចាក់វ៉ាក់សាំង Sputnik V កុំភ័យគ្មានហានិភ័យលើមុខងារបន្តពូជទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២២ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣១ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម