សុខភាព
ចំណុចមួយចំនួន ដែលបញ្ជាក់ថាមនុស្សនោះ កំពុងប្រើប្រាស់សារធាតុញៀន
សារធាតុញៀនមានច្រើនប្រភេទ ក្នុងនោះមានសារធាតុមួយចំនួនដែល យើងជួបប្រទះជាញឹកញាប់ និងបង្កផលវិបាកដល់អ្នកប្រើប្រាស់ ដូចជា មេតំហ្វេតាមីន(Méthamphétamine) អំហ្វេតាមីន(Amphétamine) កញ្ឆា(Cannabis) កូកាអ៊ីន(Cocaïne) និងEctasy ជាដើម ល។ ជាទូទៅសារធាតុទាំងនេះអាចបង្កបញ្ហាដល់ អ្នកប្រើប្រាស់ ឲ្យបាត់បង់ នូវភាពជាម្ចាស់ការក្រោយពីការប្រើប្រាស់លើសកម្រិត ឬប្រើជាប្រចាំ។ ផលវិបាកទាំង នោះរួមមាន ការរំខានក្នុងការបំពេញភារកិច្ច ការសិក្សា ជីវភាពរស់នៅ និងសង្គម។
រោគសញ្ញា នៃការបង្ករឡើងដោយសារធាតុញៀន ចំពោះអ្នកប្រើប្រាស់សារធាតុញៀន ប្រភេទ៖
១) Méthamphétamine និង Amphétamine៖
មិនឃ្លានអាហារ ចុះស្គម រីកប្រស្រីភ្នែក ឆាប់ផ្អើល ធ្លាក់ទឹកចិត្ត បាត់បង់វិចារណញ្ញាណ បែកញើសជោគខ្លួន ញ័រ ឆេវឆាវ ថប់បារម្ភ កាច ស្រវាំងភ្នែក វង្វេង ឡេះឡះ។
២) Ectasy
រមួលក្រពើ ឡើងកម្ដៅខ្លួន អាចបណ្ដាលដល់ស្លាប់ កើនឡើងចំណង់ផ្លូវភេទ
៣) Cocaïne
ពិបាកផ្តោតអារម្មណ៍ វង្វេង ថប់បារម្ភណ៍ ធ្លាក់ទឹកចិត្ត ឆាប់ផ្អើល រីកប្រស្រីភ្នែក វិបត្តិដំណេក មិនឃ្លាន ថយចំណង់ ផ្លូវភេទ និយាយច្រើន ឆេវឆាវ។
៤) Cannabis
ភ្នែកក្រហម ស្ងួតមាត់ សើចម្នាក់ឯងមិនឈប់ ភ្លេចភ្លាំង គ្មានកម្លាំង ល្វើយ ផ្លាស់ប្ដូរឥរិយាបថភ្លាមៗ។ ការធើ្វការវិភាគរោគវិនិច្ឆ័យ រកវត្តមាន សារធាតុញៀន ត្រូវពឹងផ្អែកលើការពិនិត្យទឹកនោម។
ដើម្បីជៀសផុតពីផលវិបាកទាំងនេះ សូមនៅឆ្ងាយពីអ្នកប្រើប្រាស់ គ្រឿងញៀន និងបើមានបញ្ហាសុខភាពសូមពិនិត្យពិគ្រោះជាមួយ គ្រូពេទ្យជំនាញមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាល ទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត