Connect with us

សុខភាព

ឆ្លុះអេកូវាសំខាន់សម្រាប់កូន និងម្ដាយ តែមានដឹងទេថា ឆ្លុះអេកូហើយត្រូវធ្វើអ្វីខ្លះ?

បានផុស

នៅ

ការពិនិត្យអេកូទារកក្នុងផ្ទៃមានសារៈសំខាន់ណាស់ មិនអាចខ្វះបាន សម្រាប់ការអនុវត្តជាក់ស្តែងនៅផ្នែកសម្ភព។ គឺជា​ការផ្តល់​ភាព​សុក្រឹត និង​អត្ថប្រយោជន៍​ជាច្រើន ក្នុងករណី​មានការ​ចូលរួម​ពី​លោក​-​លោកស្រី​ជា​មាតា បិតា​។ ខាងក្រោម​នេះ​ជាការ​ណែនាំ​នូវ​ចំណុច​ទាំងឡាយ​ដែល​លោក​-​លោកស្រី​គួរ​ចងចាំ នៅពេល​ពិនិត្យ​អេកូ​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) ការពិនិត្យ​ដើម្បី​រក​អាយុ​គភ៌ និង​កាលបរិច្ឆេទ​គ្រប់​ខែ​៖

​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ទាំងអស់ ចាំបាច់​គួរ​ពិនិត្យ​នៅពេល​គភ៌​មាន​អាយុ​ពី ១១ ទៅ​១៤​សប្ដាហ៍ គឺជា​ការពិនិត្យ​ដែល​ផ្តល់​ភាព​សុ​ក្រិត​ជាងគេ ហើយ​ស្ត្រី​ត្រូវ​ចងចាំ​នូវ​កាលបរិច្ឆេទ​គ្រប់​ខែ​នោះ​រហូត​ដល់ពេល​សម្រាល​កូន​។​

២) ការពិនិត្យ​កាយសម្បទា​របស់​ទារក​ក្នុង​ផ្ទៃ​៖

​ស្ត្រី​ដែលមាន​ផ្ទៃពោះ​គួរ​ធ្វើការ​ពិនិត្យ​នៅ​សប្តាហ៍​ទី​២២ ដល់ ២៤ គឺជា​ពេលវេលា​សមស្រប​ដែល​អាចឲ្យយើង​ពិនិត្យ បាន​ងាយស្រួល ព្រោះ​សរីរាង្គ​ទារក​ធំ​ល្មម និង​បរិដ្ឋាន​ជុំវិញ​ទារក​មាន​សភាព​ស្រឡះ​ល្អ​។ ការពិនិត្យ​មុន ឬ​ក្រោយ ពេលនេះ​មាន​លក្ខណៈ​ពិបាក និង​មិន​សព្វ​ជ្រុងជ្រោយ​។ ៨០%​នៃ​ជំងឺ​របស់​ទារក​ក្នុង​ផ្ទៃ ត្រូវបាន​ពិនិត្យឃើញ ដោយសារ​ការធ្វើ​អេកូ​សាស្ត្រ​។​

3D and 4D Ultrasound for Examining Unborn Babies

៣) ការពិនិត្យ​សម្រាប់​វាយ​តម្លៃ​ការ​សម្រាល​៖

​ការពិនិត្យ​អេកូ​ត្រូវធ្វើឡើង​នៅ​ចន្លោះ​ពី ៣២ ទៅ ៣៤ សប្តាហ៍ ព្រោះ​អាច​ឲ្យ​យើង​ដឹង​អំពី​ទម្រង់​ទំហំ ទម្ងន់​របស់​ទារក ទីតាំង​សុក និង​បរិមាណ​ទឹកភ្លោះ ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​លទ្ធភាព​នៃ​ការ​សម្រាលកូន​។​

៤) ការណែនាំ​ផ្សេងៗ​ទៀត​៖

– ការពិនិត្យ​អេកូ​ផ្ទៃពោះ​មិនមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ម្តាយ និង​ទារក​ឡើយ​។​

– ការពិនិត្យ​អេកូ​ត្រូវធ្វើឡើង​យ៉ាងតិច​៣​ដង ក្នុងអំឡុងពេល​ពី​មាន​ផ្ទៃពោះ​រហូតដល់​គ្រប់​ខែ​ក្នុងករណី​ការវិវត្តន៍​របស់ ផ្ទៃពោះ​ធម្មតា​។ គ្រប់ការ​ពិនិត្យ​អេកូ​ត្រូវមាន​ការណែនាំ​ជាមុន​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ជៀសវាង​ការពិនិត្យ​ច្រើនដង ឥតប្រយោជន៍​ខាត​ពេលវេលា​និង​ថវិកា​។ ករណី​ផ្ទុយ​ពីនេះ ការពិនិត្យ​អេកូ​ត្រូវធ្វើឡើង​បន្ថែមទៀត តាម​ការតាមដាន​រប​ស់​គ្រូពេទ្យ​ជំនាញ​ទៅតាម​ករណី​ដែល​បាន​ជួបប្រទះ​។​

Ultrasound | Ontario Association of Radiologists

– គ្រប់ការ​ពិនិត្យ​អេកូ​ផ្ទៃពោះ​មិនចាំបាច់​ពិសាទឹកជា​មុន ដើម្បី​ឲ្យមាន​ទឹកនោម​ក្នុង​ប្លោកនោម​ទេ​។ លើកលែងតែ​ក្នុងករណី​ការពិនិត្យ​អេកូ​ផ្ទៃពោះ​ក្នុង​ខែ​ដំបូង ការពិនិត្យ​ទីតាំង​សុក និង​វាស់​ប្រវែង​របស់​មាត់ស្បូន​។​

​រាល់ពេល​មក​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​រោគ​ស្ត្រី និង​សម្ភព និង​មក​ទទួល​ពិនិត្យ​អេកូ​សាស្ត្រ​ទារ​កនៅ​មន្ទីរពេទ្យ​កាល់ម៉ែត សូម​លោក​-​លោកស្រី ជម្រាប​គ្រប់​ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព​នៃ​មាតា និង​បម្រែបម្រួល​នៃ​ទារក​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម