ចង់ឱ្យកូនមានអង់ទីគ័រខ្លាំង ដាច់ខាតកុំឱ្យញ៉ាំអាហារ ៣ប្រភេទនេះ ក្រោយចាក់វ៉ាក់សាំង Sinovac
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ចង់ឱ្យកូនមានអង់ទីគ័រខ្លាំង ដាច់ខាតកុំឱ្យញ៉ាំអាហារ ៣ប្រភេទនេះ ក្រោយចាក់វ៉ាក់សាំង Sinovac

បានផុស

នៅ

ក្រោយនាំកុមារទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវបម្រុងប្រយ័ត្នចំពោះរបបអាហាររបស់ពួកគេ ដើម្បីជួយជំរុញប្រព័ន្ធភាពស៊ាំរឹង ឆាប់បណ្ដុះអង់ទីគ័រការពារសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតក្មេងៗមិនមានត្រណមលើគ្រឿងស្រវឹង ឬបារី ប៉ុន្តែមិនមែនមានន័យថា ពួកគេអាចបរិភោគអាហារគ្រប់សព្វបាននោះទេ។ ក្មេងៗអាយុ ៥​ឆ្នាំ ដែលទើបចាក់វ៉ាក់សាំង Sinovac ថ្មីៗ ក៏មានអាហារ និងភេសជ្ជៈប៉ុន្មានមុខគួរចៀស ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងឱ្យខ្លាំងក្លាដូចមនុស្សពេញវ័យដែរ។

១. ភេសជ្ជៈផ្អែមៗ

Curbing young kids' sugary beverage consumption | News | Harvard T.H. Chan  School of Public Health

អង្គការសុខភាព​ពិភពលោក ​(WHO) បញ្ជាក់ថា ​ការផឹក​ទឹក​ក្រូច ឬ​ទឹក​ផ្លែឈើកំប៉ុង​ ឬភេសជ្ជៈប៉ូវកម្លាំងនានា អាចបង្កើនហានិភ័យសុខភាពច្រើនយ៉ាង ក្នុងនោះក៏មានឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃវ៉ាក់សាំងផងដែរ។

អង្គការ​នេះក៏បាន​ណែនាំ​ឲ្យ​​ផឹកភេសជ្ជៈប្រភេទណាដែលជាតិស្ករ​តិចបំផុត បើពុំនោះទេសុខភាពកុមារចាក់វ៉ាក់សាំងនឹងចុះខ្សោយ ហើយនាំឱ្យប្រព័ន្ធភាពស៊ាំមិនសូវរឹងមាំ។

ស្របពេលគ្នាដែរ អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅ​សាលា​សុខភាព Harvard T.H. Chan លោក Vasanti S. Malik បាន​ប្រាប់ថា​ ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែមៗ​​មិន​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទេ ​ជា​ពិសេស​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំងការពារកូវីដ-១៩ថ្មីៗ ។ ក្រោយពីទទួលវ៉ាក់សាំងទាំងពីរលើក កុមារចាក់វ៉ាក់សាំងគួរតមភេសជ្ជៈកំប៉ុងដែលសម្បូរជាតិស្កររយៈពេលពី ២ -៤ សប្ដាហ៍សិន ដោយសារពួកវាគ្មានផលល្អដល់ប្រព័ន្ធភាពស៊ាំ។

២. អាហាររហ័ស ឬ Fast Food

Canadian Man Suing McDonald's for Advertising Happy Meals to Children

តិចច្រឡំថា កូនចាក់វ៉ាក់សាំងរួច ចង់ប៉ូវកូន ហើយនាំពួកគេញ៉ាំ ​ប៊ឺហ្គឺរ ភីហ្សា សេនវិច ​ភ្លៅ​មាន់​បំពង ឬដំឡូង​បារាំង ដើម្បីជំនួយសុខភាព អ្នកគិតខុសហើយ។

យោងតាមមតិក្នុងវិស័យវេជ្ចសាស្រ្ត ការបរិភោគអាហាររហ័ស ឬ Fast Food ក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នាំប្រព័ន្ធភាពស៊ាំក្នុងខ្លួនរងផលប៉ះពាល់ដែលជាហេតុធ្វើឱ្យវាចុះខ្សោយ ហើយរារាំងដល់តួនាទីធ្វើការរបស់វ៉ាក់សាំង។

ប្រភេទ​អាហារ Fast Food សម្បូរទៅដោយ​ជាតិ​ស្ករ​ ខ្លាញ់​ និង​អំបិល​បន្ថែម​ ដែល​ក្រោយទទួលទាន​​អាច​បង្ក​​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង​ ជាពិសេស​កុមារដែលទើបទទួល​​ចាក់វ៉ាក់សាំងរួចថ្មីៗ ​​រឹតតែ​អាក្រក់​ចំពោះ​សុខភាព ព្រោះគ្រឿងផ្សំ​ដែល​មាននៅ​ក្នុង​អាហារ​​ទាំងនេះ ​នឹង​រាំងខ្ទប់​​សមត្ថភាព​របស់ថ្នាំ។

៣. នំកញ្ចប់ ឬអាហារកែច្នៃ

child-peeking-over-counter-at-cookie-jar-lisa-tichane - Click Community  Blog: Helping you take better pictures one day at a time

អាហារកែច្នៃប្រភេទនំកញ្ចប់ នំកំប៉ុង ស្ករគ្រាប់ជាដើម ជាអាហារពេញនិយមសម្រាប់កុមារបំផុត តែវាក៏ជាសត្រូវសុខភាព មិនថាមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ។

លោកស្រី Torey Armul អ្នក​នាំ​ពាក្យ​នៃ​បណ្ឌិត្យ​សភា​អាហារ​រូបត្ថម្ភ​និង​របប​អាហារ​វិទ្យា (AND) និយាយ​ថា “ អាហារ​ដែល​កែច្នៃ​ច្រើន​តែ​ធ្វើ​ពី​គ្រឿងផ្សំ​ច្រើន ​ដូចជា​ម្សៅ ​និង​ស្ករ​ពណ៌ស ​រួម​ទាំង​ខ្លាញ់​មិនល្អ​ ហើយ​ដាក់​សារធាតុ​បន្ថែម​ដែល​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​សូដ្យូម​និង​ស្ករ​ដើម្បី​រក្សា​ទុក​បាន​យូរ ” ។ អាហារ​អស់នោះ​មិនត្រឹមគ្មានប្រយោជន៍ចំពោះភាពស៊ាំ ថែមទាំងបង្កផលប៉ះពាល់ដោយ​ជំរុញ​ដល់​ភាព​ធាត់​ និងជះ​ឥទ្ធិពលអវិជ្ជមានដល់​រាង​កាយក្នុងការ​ឆ្លើយ​តប​ចំពោះ​វ៉ាក់សាំង​កូវីដទៀតផង៕

អត្ថបទ៖ សន្យា

ចុចអាន៖ ឪពុកម្ដាយត្រូវច្បាស់ ខណៈនាំកូនអាយុ ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac ថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services