Connect with us

សុខភាព

ជំងឺហឺតពេលយប់មាន ៤ ចំណុច សំខាន់បំផុតត្រូវដឹង

បានផុស

នៅ

រឿង​ជំងឺ​ហឺត “Hello គ្រូពេទ្យ” ធ្លាប់​ចេញ​អត្ថបទ​ច្រើន​ហើយ លម្អិត​ទាំង​និយមន័យ ពន្យល់​ទាំង​ដើម​ហេតុ ផល​ប៉ះពាល់ និង​របៀប​ដោះស្រាយ​ជា​ដើម។ ប៉ុន្តែ​ថ្ងៃ​នេះ មាន​ហឺត​ប្រភេទ​ថ្មី​ទៀត​ហើយ ចង់​លើក​យក​មក​ពន្យល់។ គ្នា​យើង​ធ្លាប់ឮ​ជំងឺ “ហឺត​ពេល​យប់” ទេ? ស្តាប់​ទៅ​ប្លែក មែន​អត់? បើ​ប្លែក ហើយ​ចង់​ដឹង អាន​លេងៗ​សិន​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អ្វី​ជា​ជំងឺ​ហឺត​ពេល​យប់?

ជំងឺ​ហឺត​ពេល​យប់ មក​ពី​ពាក្យ​បច្ចេក​ទេស Nocturnal Asthma។ វា​ទាក់ទង​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ ការ​ស្ទះ​ផ្លូវ​ដង្ហើម បញ្ហា​សួត​ធ្ងន់ធ្ងរ​ ត្រូវ​ការ​ប្រើ​ថ្នាំ​ចាំ​បាច់។ គ្នា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​បញ្ចៀស​បញ្ហា​ដែល​អាច​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន។

២- រោគសញ្ញា

ក្អក សំឡេង​សួត​ងឺតៗ (ដក​ដង្ហើម​មាន​សំឡេង​ដូច​ហួច) ហត់ ដក​ដង្ហើម​ខ្លីៗ និង​តឹង​ទ្រូង ជា​រោគ​សញ្ញា​ទូទៅ ប៉ុន្តែ​វា​នឹង​ធ្ងន់​ពេល​យប់​ដែល​អាច​ធ្វើ​ឲ្យយើង​ភ្ញាក់ និង​គេង​មិន​គ្រប់ ធ្វើ​ឲ្យ​អស់​កម្លាំង ឆាប់​ខឹង។

៣- ម៉េចបានមានជំងឺហឺតពេលយប់?

មូល​ហេតុ​ច្បាស់​លាស់​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ប៉ុន្តែ​មាន​មូល​ហេតុ​មួយ​ចំនួន​អាច​បង្ក​ជា​ជំងឺ​នេះ៖

– រលាក​ស៊ី​នូស​ក្នុង​ច្រមុះ (Sinusitis)៖ អំឡុង​ពេល​គេង ផ្លូវ​ដង្ហើម​រួម​តូច ធ្វើ​ឲ្យ​ខ្យល់​ចូល​មិន​បាន ធ្វើ​ឲ្យ​ក្អក។ ក្អក​ធ្វើ​ឲ្យ​ផ្លូវ​ដង្ហើម​កាន់​តែ​ត្បៀត។ បើ​ផ្លូវ​ដង្ហើម​ប៉ះពាល់ ទឹក​ហូរ​មក​ពី​រលាក​ស៊ីនូស​ក្នុង​ច្រមុះ កាន់​តែ​ច្រើន បង្ក​ឲ្យ​មាន​សញ្ញា​ជំងឺ​ហឺត​នេះ​តែ​ម្តង។

– ទម្លាប់​គេង៖ ធម្មតា យើង​តែង​គេង​ផ្ងារ ធ្វើ​ឲ្យ​ជំងឺ​ហឺត​ធ្ងន់​ពេល​យប់ ដោយ​សារធាតុរាវ​ចេញ​ពី​ការ​រលាក​ស៊ីនូស​ក្នុង​ច្រមុះ នាំ​ឲ្យ​ការ​រីក​មាឌ​របស់​សួត​ថយ​ចុះ ហើយ​ចំណុះ​ឈាម​ក្នុង​សួត​កើន​ឡើង ទប់​ខ្យល់​មិន​ឲ្យ​ចូល​ក្នុង​សួត។

– ម៉ាស៊ីន​ត្រជាក់៖ គេង​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់ ធ្វើ​ឲ្យ​ស្ងួត​ផ្លូវ​ដង្ហើម បាត់បង់​កម្ដៅ និង​សំណើម អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​កាន់​តែ​ធ្ងន់ធ្ងរ ដូច្នេះ​បើ​អាច គួរ​បិទ​ម៉ាស៊ីន​ត្រជាក់ ឬ​កុំ​ប្រើ​វា​តែ​ម្តង។

– ជំងឺ​ក្រពះ និង​បំពង់​អាហារ (Gastro-esophageal reflux disease)៖ មាន​អាការៈ​ក្រហាយ​ក្រពះ ព្រោះ​អាស៊ីដ​ក្រពះ​អាច​កើន​ឡើង​ដល់​បំពង់​អាហារ និង​បំពង់​ខ្យល់។ វា​អាច​ធ្វើ​ឲ្យ​ជាប់​ទង​សួត ហើយ​កាន់​តែ​ធ្ងន់​ពេល​គេង ឬ​ផឹក​ថ្នាំ​ជំងឺ​ហឺត (ថ្នាំ​នេះ​ធ្វើ​ឲ្យ​ប្រឹស​ចន្លោះ​ក្រពះ និង​បំពង់​អាហារ​ទន់)។ ពេលខ្លះ អាស៊ីដ​ក្រពះ​ទៅ​រំញោច​បំពង់​អាហារ ដែល​ធ្វើ​ឲ្យ​រួម​ផ្លូវ​ដង្ហើម បើ​អាស៊ីដ​ឡើង​ទៅ​បំពង់​ក ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង និង​ផ្លូវ​ដង្ហើម​អាច​ត្បៀត។

– អ័រ​ម៉ូន៖ អា​ត្រេ​ណា​លីន (Adrenaline) ជា​អ័រម៉ូន​ដែល​រត់​ក្នុង​សរសៃ​ឈាម។ អ័រមូន​នេះ​ អាច​ជួយ​សម្រួល​បំពង់​ទង់​សួត ធ្វើ​ឲ្យ​សាច់​ដុំ​ទង​សួត​តូចៗ​អាច​សម្រាក ក៏​ដូច​ជា​ជួយ​ឲ្យ​ផ្លូវ​ដង្ហើម​រក្សា​ទំហំ​វាបាន​ល្អ។ អាដ្រេណាលីន អាច​គ្រប់​គ្រង​សារធាតុ​ហ៊ីសស្តាមីន (Histamine) ដែលជា​ភ្នាក់​ងារ​បបង្ក​ប្រតិកម្ម អាច​ធ្វើ​ឲ្យ​កើន​សារធាតុ​រំអិល និង​ទង​សួត​ស្អិត​ជាប់ (Bronchospasm)។ យ៉ាង​ណា​ អ័រម៉ូន​នេះ​គឺថយចុះ​ពេល​យប់ នាំ​ឲ្យ​មាន​រោគ​សញ្ញា​ជំងឺ​ហឹត​ពេល​យប់។

– ដំណាក់​កាល​ចុងក្រោយ៖ ពេល​ជួប​កត្តា​ប្រឈម ឬ​សារធាតុ​អាលែកហ្សី អាច​ធ្វើ​ឲ្យ​ជំងឺ​ហឺត​ធ្វើ​ទុក្ខ និង​អាច​ធ្វើ​ទុក្ខ​ជា​លើក​ទី ២ រយៈពេល ៣-៨ ម៉ោង​បន្ទាប់​ពី​ដំណាក់​កាល​ទី ១។ នេះ​ហៅ​ថា​ដំណាក់​ឆ្លើយ​តប​យឺត។ អ្នក​ជំនាញ​និយាយ​ថា គ្នា​យើង​មាន​ជំងឺ​នេះ អាច​កើត​ដំណាក់​កាល​ឆ្លើយ​តប​យឺត បើ​ប៉ះពាល់​សារធាតុ​អាលែកហ្ស៊ី​កាល​ពី​ល្ងាច។

៤- ព្យាបាលជំងឺហឺតពេលយប់

ជំងឺ​ហឺត​ពេល​យប់ មិន​អាច​ព្យាបាល​បាន ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​អាច​កាត់​បន្ថយ​អាការៈ​រលាក និង​ទប់​ស្កាត់​ការ​ចេញ​រោគសញ្ញា។ ភាគ​ច្រើន ជំងឺ​នេះ​ធ្វើ​ទុក្ខ​ពេល​គេង ដូច្នេះ​ការ​ព្យាបាល​គួរ​ផ្ដោត​នៅ​ពេលគេង​ដូច​គ្នា។ ស្រូប​ថ្នាំ​ហឺត​ដែល​មាន​សារធាតុ​ពង្រីក​ទង​សួត អាច​ការពារ​ករណី​ស្អិត​ទង​សួត។ ថ្នាំ​ហឺត​ផ្ទុក​សារធាតុ Corticosteroids ជួយ​ធ្វើ​ឲ្យ​អាការៈ​ធូរ​ស្បើយ​បាន​យូរ។ បើ​គ្នា​មាន​ជំងឺ​ក្រពះ និង​បំពង់​អាហារ (GERD) ត្រូវ​ប្រើ​ថ្នាំ​ដូច​រៀប​រាប់​ខាង​លើ ដើម្បី​ព្យាបាល។

រោគ​សញ្ញា​អាច​ធ្វើ​ឲ្យ​អស់​កម្លាំង​ពី​ខ្លួន អ៊ីចឹង​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ធូលី ផ្សិត និង​សត្វ​ចិញ្ចឹម។ យើង​អាច​ប្រើ​ឧបករណ៍ ពិនិត្យ​មុខងារ​សួត ឬ​គួរ​ប្រាប់​ពេទ្យ បើ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ម៉ោងពេលសំខាន់ៗ សម្រាប់សរីរាង្គផ្សេងៗធ្វើការ ជួយឲ្យសុខភាពល្អ

ចុចអាន៖ជប់ខ្យល់ ជាវិធីព្យាបាលបែបបុរាណ តើជួយអីបានខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម