Connect with us

សុខភាព

នេះផលប៉ះពាល់សុខភាព ៤៉យ៉ាង ពីការផឹកទឹកកក យើងគួរចៀសវាង

បានផុស

នៅ

ការផឹកទឹកកក ពិតជា​ជួយយើង​បាត់ស្រេកទឹក​បាន​ភ្លាមៗ ជាពិសេស​នៅ​រដូវ​ក្តៅ តែ​ក៏មាន​ដែរ អ្នក​ផឹកទឹកកក ទាំង​ខែក្តៅ និង​ត្រជាក់ ក្រុម​នេះ អត់ទឹក​កក មិន​បាន​ទេ។ ត្បិត​តែ​វាជួយ​ឲ្យ​យើង​បាត់​ស្រេក​ទឹកភ្លាមៗ​មែន តែ​វា​ក៏មាន​ផលប៉ះពាល់​ចំពោះ​សុខភាព​យើង​ដែរ។ ខាងក្រោម​នេះជាផល​ប៉ះពាល់ ៤ យ៉ាង ចំពោះ​សុខភាព បណ្ដាល​មកពី​ការផឹក​ទឹកកក៖

១- ទឹកកក ប៉ះពាល់​ដល់​ការរំលាយ​អាហារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការសិក្សា​គេហទំព័រ​វេជ្ជសាស្ត្រ Journal of Physiology ការផឹកទឹកត្រជាក់ អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ការ​ប៉ះពាល់​ខុសគ្នា​ពីមនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត ប៉ុន្ដែ​ទឹកត្រជាក់ ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​រំលាយ​អាហារ។ ប្រសិន​បើ​យើង​ផឹក​ទឹកត្រជាក់ជាមួយ​អាហារ សារធាតុ​ខ្លាញ់នឹង​ឡើង​រឹង ហើយការ​រំលាយ​អាហារដំណើរការ​យឺត ឬ​មិន​ដំណើរការ​តែម្ដង។

ជាមួយ​គ្នា​នេះ ការផឹក​ទឹកត្រជាក់ បណ្ដាល​ឲ្យ​សរសៃឈាមរួមតូច និង​រារាំង​ការ​រំលាយ​អាហារ។ ពេលផឹក​ទឹកត្រជាក់ រាងកាយ​របស់​យើង នឹង​ចំណាយ​ថាមពល ដើម្បី​រក្សា​សីតុណ្ហភាព ជំនួស​មុខងារ​បំបែក និង​ស្រូបយក​សារធាតុ​ចិញ្ចឹម។

២- ទឹកកក ប៉ះពាល់​អវិជ្ជមាន​ដល់​អណ្ដើក (Spleen)

អណ្ដើក (Spleen) មាន​ទីតាំង​នៅ​ត្រង់​ក្រលៀន​ឆ្វេង ផ្នែកខាងក្រោយ នៃ​រាងកាយ​របស់​យើង។ វា​ត្រូវការ​សីតុណ្ហភាព​មធ្យម ដើម្បី​ដំណើការ​មុខងារ​បាន​ល្អ។ វាមាន​មុខងារ​សំខាន់​ណាស់ សម្រាប់​ការ​ការពារ​រាងកាយ​យើង​ពី​មេរោគ និង​ប្រឆាំង​ការ​ឆ្លងមេរោគ។

៣- ទឹកកក ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ

ផឹកទឹក​ត្រជាក់ ក្រោយ​ញ៉ាំអាហារ បង្កើត​សារធាតុ​រម្អិល (Mucus) ជាច្រើន នៅ​ក្នុង​រាងកាយ​របស់​យើង ហើយ​វា​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ងាយ​កើត​ផ្ដាសាយ និង​ជំងឺ​ផ្សេងៗ​ទៀត។ ត្បិតផល​ប៉ះពាល់​របស់​វា តិចតួច​មែន តែ​អ្នក​មាន​អាការៈ​ខ្សោយ ហើយ​ផឹក​ទឹកត្រជាក់ ពិតជា​​ជួប​បញ្ហា​សុខភាព។

៤- ទឹកកក អាច​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ

សម្រាប់​អ្នក​កើត​ជំងឺ​ហឺត ការ​ផឹក​ទឹកកក បណ្ដាល​ឲ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន។ នេះ​បើ​តាម​សមាគម Pediatric Allergy and Immunology របស់​អឺរ៉ុប។ ជាមួយ​គ្នា​នេះ ផឹក​ទឹកត្រជាក់ ក៏​បណ្ដាល​ឲ្យ​ឈឺក្បាល​ផង​ដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចូលចិត្ត​ផឹក​តែ​ទឹកកក​ច្រើន​ ប្រឈម​កើត​ក្រួស​តម្រង​នោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ ហេតុផលឪពុកម្ដាយមិនគួរបណ្ដោយឲ្យកូនតូចៗផឹកទឹកកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម