Connect with us

សុខភាព

មនុស្សវ័យចំណាស់ចេះតែញ័រដៃ អាចជាអាការ ជំងឺប៉ាគីនសិន

បានផុស

នៅ

ជំងឺប៉ាគីនសិន (Parkinson’s disease) ជាជំងឺប្រព័ន្ធប្រសាទ ដែលប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងចលនារបស់យើង។ ជំងឺ​នេះច្រើនកើតលើមនុស្ស វ័យចំណាស់​ដែលមានអាយុចាប់ពី ៦០​​ឆ្នាំ ឡើងទៅ និងកើតលើ​បុរសច្រើន​ជាងស្រ្តី។ តើអាការជំងឺ​ប៉ាគីនសិនមានអ្វីខ្លះ?

អាការជំងឺប៉ាគីនសិន មានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សវ័យចំណាស់​ម្នាក់ទៀត យ៉ាងណាមិញ​អាការជំងឺទូទៅមួយចំនួនមានដូចជា៖

១. ញ័រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំងឺចាប់ផ្តើមញ័រប្រអប់ដៃ ដៃ ថ្គាម ឬប្រអប់ជើង។ ជាធម្មតានៅដំណាក់កាលដំបូង អ្នកជំងឺ​ញ័រ​តែ​នៅរាងកាយ ឬអវយវៈម្ខាងប៉ុណ្ណោះ។ នៅ​ពេលដែលជំងឺវិវដ្ដ អ្នកជំងឺនឹងញ័រកាន់តែខ្លាំង ជា​ពិសេស​ពេលអ្នកជំងឺមាន​ធ្ងន់ធ្ងរ​។ ជារឿយៗអ្នកជំងឺនឹងបាត់ញ័រនៅពេលគេង ព្រោះអ្នក​ជំងឺ​មិនកម្រើកដៃឬជើង។

២. មានចលនាយឺត

ជំងឺប៉ាគីនសិនអាចធ្វើឱ្យចាស់ៗមានចលនាយឺតយ៉ាវ និងត្រូវចំណាយ​ពេល​ច្រើន​ក្នុងការធ្វើការងារសាមញ្ញៗ។ ចាស់ៗអាចបោះជំហានខ្លីជាងមុនពេលដើរ ពិបាកក្រោកពីកៅអី ឬអាចដើរអូសជើង។

៣. រឹងសាច់ដុំ ឬអវយវៈ

អ្នកជំងឺអាចរឹងសាច់ដុំនៅផ្នែកណាមួយនៃរាងកាយ ដែលបណ្តាលឱ្យមានការឈឺចាប់ និងមាន​កម្រិត​​ក្នុង​ការធ្វើចលនា។

៤. រមួលសាច់ដុំ ឬរមួលក្រពើ

អ្នកជំងឺអាចរមួលក្រពើ ឬរួញម្រាមជើង។

៥. បាត់បង់ចលនាស្វ័យប្រវត្តិ

អ្នកជំងឹអាចថយ​សមត្ថភាព​ក្នុងការ​ធ្វើចលនា​ដោយមិន​ដឹងខ្លួន​ដូច​ជា ការ​ព្រិចភ្នែក ញញឹម ឬយោលដៃនៅពេលដើរ។

៦. បាត់បង់លំនឹង

អ្នកជំងឺមានទំនោរផ្អៀងទៅម្ខាងដែលជាហេតុធ្វើឱ្យងាយដួលនៅពេលបុក ឬបះអ្វីមួយ។ នៅពេល​ព្យាយាម​បោះជំហានដើរទៅមុខ អ្នកជំងឺអាចមានអារម្មណ៍ថាដូចជាជាប់ជើងនឹងឥដ្ឋ ឬដី៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចាស់ៗច្រើនឈឺសន្លាក់ ក្រៅពីថ្នាំពេទ្យ មានវិធីអ្វី​ជួយបានទៀត​?​

ចុចអាន៖មនុស្សវ័យចំណាស់មានបញ្ហាហូប ឬលេបអាហារ គឺជារឿងធម្មតា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៣៨ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៤៣ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម