Connect with us

សុខភាព

ក្រុមអាហារ ៥ យ៉ាង ផ្ទុកសារធាតុ Phytonutrients ជួយបង្កើនភាពស៊ាំ ប្រឆាំងនឹងកូវីដ បច្ចុប្បន្ននេះ

បានផុស

នៅ

ប្រព័ន្ធភាពស៊ាំនឹងជួយប្រយុទ្ធប្រឆាំងមេរោគ ឬជំងឺគ្រុនផ្តាសាយ។ ប៉ុន្តែតើយើងអាចមានភាពស៊ាំល្អ ដោយរបៀបណា? ប្រសិនបើមិនជ្រើសរើសអាហារ ដែល​មាន​សារធាតុចិញ្ចឹម​ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយឲ្យដំណើរការ​ ប្រកបដោយ​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ បណ្ឌិត Sirichai Adisakwatana នាយកដ្ឋានអាហារូបត្ថម្ភ និងរបបអាហារ មហាវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាលសម្ព័ន្ធ សាកលវិទ្យាល័យ Chulalongkorn បាន​ណែនាំនូវរឿង ៥ ដែល​គួរដឹងអំពីសារធាតុ phytochemicals ឬ phytonutrients ដែលមានសារៈសំខាន់ សម្រាប់ពង្រឹងប្រព័ន្ធការពាររាងកាយក្នុងដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ទល់នឹងការរីករាលដាលនៃកូវីដ តាមរបៀបសាមញ្ញដូចខាងក្រោម៖

១ ពណ៌​ក្រហមមានផ្ទុកអាស៊ីត lycopene និង ellagic

អត្ថប្រយោជន៍៖ ជួយ​ប្រឆាំងរ៉ាឌីកាល់សេរី ជួយ​ពន្យឺត​ការ​យារធ្លាក់​នៃ​កោសិកា។ បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺសរសៃឈាម​បេះដូង ជួយ​កែលំអ​សុខភាព​នៃ​ក្រពេញ​ប្រូស្តាត បេះដូង និង​សរសៃឈាម។ វាត្រូវបានរកឃើញនៅក្នុងផ្លែឈើ និងបន្លែភាគច្រើនដូចជា ប៉េងប៉ោះ ផ្លែស្ត្របឺរី ឪឡឹក និងផ្លែប៉ោមក្រហម ក្នុង​ចំណោម​របស់​ផ្សេងៗ​ទៀត។

២ ពណ៌ទឹកក្រូចមានផ្ទុកសារធាតុ beta-carotene ។ និង Hesperidin

អត្ថប្រយោជន៍៖ ជួយ​ការពារ​កោសិកា​ពី​រ៉ាឌីកាល់​សេរី ជួយ​ថែរក្សា​សុខភាព​ភ្នែក រារាំង​ការ​ចុះ​ខ្សោយ​នៃ​កោសិកា បន្ថយ​ភាព​ចាស់ និង​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​រាងកាយ។ មាននៅក្នុងបន្លែ និងផ្លែឈើ៖ ក្រូច ក្រូចឆ្មា អំពិល ល្ហុង និង​ការ៉ុត។ល។

៣ ពណ៌ បៃតងមានផ្ទុកសារធាតុ isoflavones, gCG, lutein/zeaxanthin និង isothiocyanate

អត្ថប្រយោជន៍៖ ជួយ​ប្រឆាំង​រ៉ាឌីកាល់សេរី។ ពង្រឹងសុខភាពកោសិកា ឬជួយ​ពន្យឺត​ការ​ចុះខ្សោយ​នៃ​កោសិកា។ គាំទ្រ​មុខងារ​សរសៃឈាម សុខភាព​សួត និង​លើក​កម្ពស់​មុខងារថ្លើម។ រក​ឃើញ​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ៖ ប្រខូលី ស្ពៃ​ក្តោប ត្រកួន ខាត់ណា និង ល្ហុង។ល។

៤ ពណ៌​ស្វាយមានផ្ទុកសារធាតុ anthocyanin និងសារធាតុ resveratrol

អត្ថប្រយោជន៍៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ប្រព័ន្ធចងចាំ សុខភាពបេះដូង គាំទ្រ​ដល់​ដំណើរការ​នៃ​សរសៃ​ឈាម។​ មាន​នៅក្នុងផ្លែឈើ និង​បន្លែ ៖ ស្ពៃ​ក្ដោប​ពណ៌​ស្វាយ ទំពាំង​បាយជូ និង​ផ្លែ​ព្រូន ក្នុង​ចំណោម​របស់​ផ្សេងៗ​ទៀត។

ពណ៌សមានផ្ទុកសារធាតុ allicin និង quercetin

អត្ថប្រយោជន៍៖ ជួយ​ពង្រឹង​សុខភាព​ឆ្អឹង។ ធ្វើឲ្យ​ប្រសើរឡើង​នូវចរន្តឈាម គាំទ្រដល់ដំណើរការនៃសរសៃឈាម វាជា​សារធាតុរ៉ាឌីកាល់សេរី​ដ៏​ល្អ ដែលមាន​ប្រសិទ្ធិភាព​ ពង្រឹង​ភាព​ស៊ាំ​ប្រឆាំង​នឹងមេរោគ បាក់តេរី ផ្សិត និង​រារាំង​កោសិកាមហារីក។មាននៅក្នុងផ្លែឈើ និង​បន្លែ៖ ខ្ទឹមស ខ្ទឹមបារាំង និងស្លឹកខ្ទឹម ក្នុង​ចំណោម​របស់​ផ្សេងៗ​ទៀត។

គេអាចសង្កេតឃើញថា សារធាតុ Phytonutrients ផ្សំឡើងពីសារធាតុដែលកើតចេញពីបន្លែ និងផ្លែឈើ​ដែលមាន ៥ ពណ៌​ជាមួយគ្នា។​ ការជ្រើសរើសទទួលទាន​បន្លែ និងផ្លែឈើដែល​មាន​ពណ៌​ផ្សេងៗ​គ្នា​ជា​រៀងរាល់ថ្ងៃ នឹងជួយ​ឲ្យ​យើង​ទទួល​បានអត្ថប្រយោជន៍​ទាំងអស់​នៃ​សារធាតុ Phytonutrients រួមទាំងជួយ​ពង្រឹង​ប្រព័ន្ធ​ការពាររាងកាយ​ឲ្យ​រឹងមាំ និង​មានប្រសិទ្ធភាព៕

ប្រែម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ពង្រឹងប្រព័ន្ធភាពស៊ាំនៅរដូវភ្លៀង ជាមួយអាហារទាំង ៦ ប្រភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖៦ យ៉ាង​គួរធ្វើ ដើម្បី​ពង្រឹង​ភាព​ស៊ាំ​ទប់ទល់នឹងកូវីដ រួមទាំងវីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម