Connect with us

សុខភាព

មនុស្សសម្បុរខ្មៅ មិនប្រឈមនឹងជំងឺ មហារីកស្បែក?

បានផុស

នៅ

មនុស្ស​មាន​ស្បុរ​ខ្មៅ​មិន​ងាយ​កើត​ជំងឺ​មហារីក​ស្បែក?​ កន្លង​មក​មាន​ការ​លើក​ឡើង​មួយ​ចំនួន​ដែរ​ថា​ មនុស្ស​មាន​សម្បុរ​ខ្មៅ​មិន​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​ស្បែក ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ខាង​រោគ​សើស្បែក​ថា​មិន​ពិត​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​អ្នក​ជំនាញ​រោគ​សើ​ស្បែក​លើក​ឡើង​ថា​មិន​ថា​ស្បែក​មាន​ពណ៌​អ្វី​នោះ​​ទេ បើ​សិន​ជា​យើង​បណ្ដោយ​ខ្លួន​ឲ្យ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​ច្រើន​ គឺ​សុទ្ធ​តែ​អាច​មាន​លទ្ធ​ភាព​ក្នុង​ការ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ស្បែក​ដូច​គ្នា​។ ប៉ុន្តែ​ថា អ្នក​មាន​សម្បុរ​ខ្មៅ​ មាន​ជាតិ​មេឡានីន​ក្នុង​ស្បែក​ច្រើន ដែល​អាច​ការ​ពារ​ការ​បំផ្លាញ​ស្បែក​ដោយ​កាំរស្មី​ព្រះ​អាទិត្យ​បាន​ច្រើន​ដែរ​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​អត្រា​កើត​ជំងឺ​មហារីក​ស្បែក​ទាប​ជាង​អ្នក​មាន​ស្បុរ​ស្បែក​ស​។​​

១. អ្នក​មាន​សម្បុរ​ខ្មៅ​ពិបាក​តាមដាន​ជំងឺ​មហារីក​ស្បែក?

កន្លង​មក​មាន​ករណី​ជា​ច្រើន​ដែល​មនុស្ស​មាន​សម្បុរ​ខ្មៅ​ពិបាក​នឹង​​រក​ឃើញ​ជំងឺ​មហារីក​ស្បែក​នៅ​ដំណាក់​កាល​ដំបូង​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​។ ការ​មិន​អាច​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់​កាល​ដំបូង​ៗ​នេះ​ ដោយ​ហេតុ​ថា​អ្នក​ខ្លះ​គិត​ថា​មនុស្ស​សម្បុរ​​ខ្មៅ​មិន​កើត​ជំងឺ​មហារីក​ស្បែក​។​

ទោះ​បី​ជា​ជាតិ​មេឡានីន​បាន​ជួយ​ការពារ​ស្បែក​ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​រោគ​​សើ​ស្បែក​ថា​ជនជាតិ​អាហ្វ្រិក​អាមេរិក ហាក់​រង​គ្រោះ​ស្លាប់​ដោយ​សារ​​ជំងឺ​មហារីក​ស្បែក​រាល​ដាល​ច្រើន​ជា​ង​ជនជាតិ​ផ្សេង​ទៀត​។

អ្នក​មាន​សម្បុរ​ស្បែក​ខ្មៅ​ ច្រើន​កើន​ជំងឺ​មហារីក​ស្បែក​នៅ​ទី​តាំង​ខុស​ពី​ក្រុម​មនុស្ស​ស្បែក​ស​។ ជនជាតិ​អាហ្វ្រិក​អាមេរិក និង​ជនជាតិ​អាស៊ី ច្រើន​កើត​ជំងឺ​មហារីក​ស្បែក​នៅ​ម្ដុំ​ក្រចក ដៃ និង​ជើង​ ប៉ុន្តែ​សម្រាប់​ពួក​អឺរ៉ុប​វិញ​ច្រើន​កើន​ជំងឺ​មហារីក​ស្បែក​នៅ​ទី​តាំង​ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​។

២. មនុស្ស​សម្បុរ​ខ្មៅ​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​អត់?

​សម្រាប់​សំណួរ​នេះ អ្នក​ជំនាញ​រោគ​សើ​ស្បែក​ចាត់​ទុក​ថា​ជា​សំណួរ​ចម្រូង​ចម្រាស​មួយ​ ប៉ុន្តែ​អ្នក​ជំនាញ​ទាំង​នោះ​អះអាង​ថា​មិន​មាន​អ្វី​ខុស​ទេ​សម្រាប់​មនុស្ស​មាន​សម្បុរ​ខ្មៅ​ហើយ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នោះ​។ អ្វី​ដែល​អ្នក​មាន​សម្បុរ​ខ្មៅ​គួរ​ដឹង​គឺថា អ្នក​ទាំង​នោះ​ជា​មនុស្ស​ប្រឈម​នឹង​បញ្ហា​កង្វះ​វីតាមីនD ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​សម្បុរ​ខ្មៅ​មិន​ចង់​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​។ ក្រែម​ការពារ​ក្ដៅ​ថ្ងៃ​អាច​​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​មនុស្ស​សម្បុរ​ខ្មៅ​ទទួល​បាន​ពន្លឺ​ថ្ងៃ និង​អាច​ធ្វើ​ឲ្យ​ប្រឈម​នឹង​កង្វះ​វីតាមីន​D កាន់តែ​ខ្លាំង​។

យ៉ាងណា អ្នក​ជំនាញ​រោគ​សើ​ស្បែក​លើក​ឡើង​ថា បើ​​អ្នក​មាន​សម្បុរ​ខ្មៅ​បារម្ភ​ពី​បញ្ហា​ខ្វះ​វីតាមីន D គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ថា​អាច​ប្រើ​ថ្នាំ​វីតាមីនD បាន​ក្នុង​កម្រិត​ណា​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ជំងឺមហារីក ៥​ ប្រភេទ ច្រើនកើតលើកុមារតូចៗ

ចុចអាន៖របបអាហារគួរហូប អាចកាត់បន្ថយហានិភ័យ កើតជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម