Connect with us

សុខភាព

គ្រោះថ្នាក់សុខភាពខ្លាំង បើអង្គុយយូរពេញមួយថ្ងៃ មិនព្រមងើបដើរខ្លះ

បានផុស

នៅ

ការអង្គុយពេញមួយថ្ងៃ ឬលើសពី ៦ ម៉ោង មានផលប៉ះពាល់ទាំងរយៈពេលខ្លី និងវែងលើរាងកាយ ដែលនេះ មានគ្រោះថ្នាក់ខ្លាំង ឈានទៅដល់មូលហេតុនៃការស្លាប់​ខ្ពស់​មិន​គួរ​ឲ្យ​ជឿ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ភាពទន់ខ្សោយនៃជើងនិងត្រគាក ការអង្គុយពេញមួយថ្ងៃមាន​ន័យថា​ ​អ្នកមិនធ្វើចលនាជើង និង​ត្រគាក នេះអាចធ្វើឲ្យសាច់ដុំជើង និងត្រគាក តូចជាងមុន និងចុះខ្សោយ។ ប្រសិន​បើ​សាច់ដុំ​ត្រគាក និង​ជើង​មិនរឹងមាំ​គ្រប់គ្រាន់ សមតុល្យ​មិន​ល្អ​គ្រប់​គ្រាន់ ​អាច​នាំ​ឲ្យ​មានគ្រោះថ្នាក់ ឬ​របួស​នៅ​ពេល​អនាគត។

២ ឡើង​ទម្ងន់ ជឿឬមិនជឿ ធ្វើចលនារាងកាយឲ្យបានញឹកញាប់ នឹងធ្វើឲ្យ​សាច់ដុំបញ្ចេញ​ម៉ូលេគុល​អង់ស៊ីម​ដែល​ហៅថា Lipoprotein lipase ចេញមកដែលជួយគ្រប់គ្រងជាតិខ្លាញ់ និងជាតិស្ករក្នុងរាងកាយពីអាហារ​ដែលយើង​ញ៉ាំ។ បើ​អង្គុយពេញមួយថ្ងៃ សាច់ដុំនឹង​បញ្ចេញ​អង់ស៊ីម​​តិចជាងធម្មតា។ ដែល​បណ្តាល​ឲ្យ​មានការរំលាយ​អាហារជាតិខ្លាញ់ និង​ជាតិស្ករ​តិច​នៅ​ក្នុង​ខ្លួន អាច​បង្កើនហានិភ័យនៃជំងឺមេតាប៉ូលីស ទោះបី​ជាអ្នកហាត់ប្រាណ​នៅ​ពេល​ក្រោយ​ក៏ដោយ។

៣ ឈឺខ្នង​និង​ត្រគាក បន្ទាប់ពីសាច់ដុំត្រគាក និងជើងបានចុះខ្សោយ ត្រគាក​និង​ខ្នង​ក៏​អាច​មាន​ការ​ឈឺ​ចាប់​ពី​ការ​អង្គុយ​យូរ​ដែរ។​ សាច់ដុំ​ដែល​ប្រើ​សម្រាប់​ពត់​ត្រគាក​ត្រូវ​បាន​កាត់​ខ្លី។ មួយវិញទៀត ទីតាំង​អង្គុយ​ដែល​មិនមាន​ចលនា​អាច​ប៉ះពាល់ដល់ខ្នងរបស់អ្នកផងដែរ។ ទីតាំង​អង្គុយ​មិន​ត្រឹមត្រូវ​នឹង​បង្ក​ឲ្យ​មាន​ការ​បង្ហាប់​ឆ្អឹងខ្នង ហើយ​នាំ​ឲ្យ​ខួរ​ឆ្អឹង​ខ្នង​ចុះ​ខ្សោយ ហើយ​អាច​មាន​លក្ខណៈ​រ៉ាំរ៉ៃ។

៤ ហានិភ័យនៃការថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត វា​មិន​គួរឲ្យ​ជឿ​ដែល​ថា​ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ ​ក៏​ប៉ះពាល់​ដល់​ស្ថានភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ នេះ​អាច​បណ្ដាល​មក​ពី​កង្វះ​លំហាត់​ប្រាណ​ត្រឹមត្រូវ រួមទាំង​អាច​ធ្វើ​ចលនា​រាងកាយ​នៅ​ពេលថ្ងៃ។

៥ ហានិភ័យនៃជំងឺមហារីក ការសិក្សាបានបង្ហាញថា ការ​អង្គុយ​យូរ នឹង​កើនឡើងហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មួយ​ចំនួន ដូចជា ​មហារីក​សួត ស្បូន និង​មហារីកពោះវៀនធំ។

៦ ហានិភ័យនៃជំងឺបេះដូង ការអង្គុយយូរប៉ះពាល់ដល់សុខភាពបេះដូង​ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ការសិក្សាបានរកឃើញថា អ្នកដែល​ចំណាយពេលមើលទូរទស្សន៍ច្រើន​ជាង ២៣ ម៉ោង ក្នុង​មួយ​សប្ដាហ៍ ​គឺ ៦៤៤ដង ទំនង​ជាស្លាប់ដោយសារជំងឺសរសៃ​ឈាម​បេះដូង ជា​ងអ្នកដែលចំណាយពេលត្រឹមតែ ១១ ម៉ោង ​ក្នុងមួយសប្តាហ៍ មើលទូរទស្សន៍។ អ្នក​ជំនាញ​បាន​បញ្ជាក់​បន្ថែម​ទៀត​ អ្នក​ដែល​អង្គុយ​យូរ​មាន​ហានិភ័យ​ខ្ពស់​ នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង ១៤៧ ភាគរយ ជាង​ប្រជាជន​ទូទៅ។

៧ ហានិភ័យនៃជំងឺទឹកនោមផ្អែម អ្នកដែលអង្គុយយូរគឺប្រហែល ១១២ ភាគរយ ប្រឈមនឹងជំងឺ​ទឹកនោមផ្អែម​ជាង​មនុស្ស​ធម្មតា។ ការសិក្សាបានបង្ហាញ​ថា​ ការអង្គុយ​យូរបង្កើនហានិភ័យនៃ​ភាពធន់​នឹង​អាំងស៊ុយលីន ដែលអាចនាំ​ឲ្យ​មានជំងឺទឹកនោមផ្អែម។

៨ សាច់ដុំកនិងស្មារឹង នៅពេលដែលជើង ត្រគាក និងខ្នងខាងក្រោមឈឺ នេះអាចបណ្តាល​ឲ្យ​ឈឺស្មា និងកផងដែរ។ ជាពិសេសនៅ​ពេលអង្គុយ​សម្លឹងអេក្រង់កុំព្យូទ័រ នឹង​ធ្វើ​ឲ្យ​ឈឺក និង​ស្មា​ញឹកញាប់​ជាងមុន។

ដូច្នេះ​ក្នុងអំឡុងពេលថ្ងៃ អ្នកគួរតែក្រោកពីកៅអី ដើម្បីផ្លាស់ប្តូរឥរិយាបថ យ៉ាងហោចណាស់​រៀងរាល់ ១ ម៉ោងម្តង ចូរទៅបន្ទប់ទឹក ដើរ និងនិយាយជាមួយអ្នកដទៃ។ ការ​ដើរឡើងចុះតាមជណ្តើរ ឬ​ធ្វើកិច្ចការផ្ទះបន្តិចបន្តួច​អាចកាត់បន្ថយហានិភ័យនៃ​គ្រោះថ្នាក់​ទាំងនេះ​បានល្អជាងអ្វីដែលអ្នកគិត៕

ប្រែសម្រួល៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ​ ផលប៉ះពាល់ខុសគ្នា

ចុចអាន៖ការសិក្សាមួយ​បង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ៤៩ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម