សុខភាព
ឈឺនិងហើមបំពង់ ក អាចជាសញ្ញានៃជំងឺមហារីក ក្បាល និងក
ការឈឺចាប់ស្រួចស្រាល់ និងហើមបរិវេណបំពង់ក អាចជាសញ្ញាព្រមាននៃជំងឺមហារីកក្បាល និងក។ ជំងឺមហារីកមួយប្រភេទនេះ មានទំនាក់ទំនងនឹងបែបបទនៃការរស់នៅរបស់យើង និងអាចបង្ការ ឬព្យាបាលបាន ប្រសិនបើយើងរកឃើញនៅដំណាក់កាលដំបូង។ ជំងឺមហារីកក្បាល និងក ជាដុំសាច់សាហាវនៅក្នុងផ្លូវខ្យល់ និងផ្លូវអាហារចូលគ្នានៅផ្នែកខាងលើ ដែលរួមមានមាត់ ក្រអូមមាត់ ច្រមុះបំពង់ក មាត់បំពង់ក និងបំពង់សំឡេង។ ដុំសាច់នេះប៉ះពាល់ដល់ផ្នែកផ្សេងៗនៃក្បាល និងបំពង់ក។
ជំងឺមហារីកក្បាល និងកបណ្ដាលមកពីអ្វី?
មានមូលហេតុផ្សេងៗដែលបង្កជាជំងឺមហារីកមួយនេះ។ ប៉ុន្តែមូលហេតុចម្បងបំផុតគឺអនាម័យធ្មេញ ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ និងផឹកគ្រឿងស្រវឹង។ ចំណែកឯការប៉ះពាល់នឹងកាំរស្មីUVរយៈពេលយូរ ក៏អាចបង្កទៅជាជំងឺមហារីកបបូរមាត់ដូចគ្នា។ លើសពីនេះ ការប៉ះពាល់នឹងសារធាតុគីមី ឬសារធាតុផ្សេងៗដូចជាធូលី ផ្សែង Asbestos, Formaldehyde ក៏អាចនាំឲ្យកើតជាជំងឺមហារីកប្រភេទនេះដែរ។
រោគសញ្ញានៃជំងឺមហារីកក្បាល និងកមានអ្វីខ្លះ?
ជាក់ស្ដែង ផ្នែកផ្សេងៗនៃក្បាល និងក បង្ហាញពីរោគសញ្ញាខុសៗគ្នានៃជំងឺមហារីក។
១. ប្រអប់សំឡេង
ប្រសិនបើគ្នាយើងពិបាកក្នុងការនិយាយស្ដី ឬដកដង្ហើមមិនស្រួល ឬឈឺចាប់នៅពេលលេបទឹកមាត់ វាអាចជាសញ្ញានៃជំងឺមហារីកក្បាល និងក។ ចំណែកឯការឈឺចាប់នៅក្នុងត្រចៀកក៏អាចជាសញ្ញានៃជំងឺមហារីកនេះដែរ។
២. ក្រអូមមាត់
រោគសញ្ញាមួយចំនួន អាចមើលឃើញនៅក្នុងក្រអូមមាត់ ដែលរួមមានធ្មេញ អណ្ដាត និងថ្គាមដោយមានលេចឡើងចំណុចតូចៗពណ៌ក្រហម ឬស នៅលើអញ្ចាញធ្មេញ អណ្ដាត ស្រទាប់មាត់ ថ្គាមរីកធំ ហូរឈាម ឬឈឺចាប់ក្នុងមាត់ ។
៣. បំពង់ក
អាការៈហើម និងឈឺចាប់នៅក្នុងបំពង់ក ជាសញ្ញាព្រមាននៃជំងឺមហារីកបំពង់ក។ អ្នកជំងឺអាចមានការឈឺចាប់ក្នុងត្រចៀក និងពិបាកក្នុងការស្ដាប់ ដោយសារតែជំងឺមហារីកនេះ។
៤. ប្រហោងច្រមុះ
ប្រហោងឆ្អឹងដែលស្ទះ ឬការបង្ករោគក្នុងប្រហោងឆ្អឹងដដែលៗ ជាសញ្ញានៃជំងឺមហារីកច្រមុះ។ មួយវិញទៀត ការហូរឈាមតាមច្រមុះ ឈឺភ្នែក ឬការឆ្លងមេរោគនៅភ្នែក ក៏ដូចជាបញ្ហាមាត់ធ្មេញ ជាអាចបង្ហាញពីជំងឺមហារីកប្រហោងឆ្អឹងផងដែរ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ