សុខភាព
ខ្វះវីតាមីន D នាំឲ្យមានជំងឺបាក់ទឹកចិត្ត តើពិតទេ?
អ្នកស្រាវជ្រាវមួយចំនួនបានគិតថាការទទួលបានវីតាមីន D មិនគ្រប់គ្រាន់អាចមានចំណែកក្នុងការបង្កជំងឺបាក់ទឹកចិត្ត ប៉ុន្តែការសិក្សាថ្មីចេញផ្សាយកាលពីថ្ងៃទី៤ ខែសីហា បានឲ្យដឹងថាមិនមានភស្តុតាងណាបញ្ជាក់ថាវីតាមីន D អាចបង្ការជំងឺបាក់ទឹកចិត្តទេ។
ការសិក្សាថ្មីនេះបានធ្វើនៅសហរដ្ឋអាមេរិក ដោយសិក្សាទៅលើមនុស្សជាង ១៨ ០០០នាក់ មានវ័យ៥០ឆ្នាំឡើង។ ពាក់កណ្ដាលនៃអ្នកចូលរួមដែលមិនមានរោគសញ្ញាបាក់ទឹកចិត្តនៅពេលចាប់ផ្ដើមការសិក្សាបានផឹកវីតាមីន D3 ក្នុងបរិមាណ ២០០០IU ក្នុងមួយថ្ងៃ និងពាក់កណ្ដាលទៀតគឺផឹកថ្នាំបញ្ឆោត (placebo) ។ អ្នកចូលរួមទាំងអស់ត្រូវបានតាមដានជាមធ្យមរយៈពេល៥,៣ឆ្នាំ។
ជាលទ្ធផល អ្នកស្រាវជ្រាវមិនបានរកឃើញភាពខុសគ្នានៃរោគសញ្ញាជំងឺបាក់ទឹកចិត្តរវាងអ្នកផឹកវីតាមីន D និងអ្នកផឹកថ្នាំបញ្ឆោត (placebo) នោះទេ។
ការសិក្សាបានលើកឡើងថា អាហារបំប៉នវីតាមីន D3 មិនបានជួយដល់ជំងឺបាក់ទឹកចិត្តសម្រាប់មនុស្សពេញវ័យទេ។ ក្នុងការសិក្សានេះមានករណីអ្នកបាក់ទឹកចិត្ត ឬមានរោគសញ្ញាទាក់ទងនឹងជំងឺបាក់ទឹកចិត្ត ចំនួន៦០៩ករណី សម្រាប់ក្រុមអ្នកផឹកវីតាមីន D3 និង៦២៥ករណីក្នុងក្រុមអ្នកផឹកថ្នាំបញ្ឆោត។
យ៉ាងណាមិញ ការសិក្សានេះនៅមានកម្រិតដោយអ្នកចូលរួមបំពេញនូវសំណួរទាក់ទងនឹងរោគសញ្ញាជំងឺបាក់ទឹកចិត្តមួយឆ្នាំម្ដង ហើយអ្នកស្រាវជ្រាវបានធ្វើការសម្ភាសន៍ទៅលើអ្នកចូលរួមចំនួន ១ ០០០នាក់ប៉ុណ្ណោះ។ ម៉្យាងទៀត ការរកឃើញនេះគឺមិនអាចប្រើទៅលើមនុស្សវ័យក្មេង ឬកូនក្មេងទេ។
វេជ្ជបណ្ឌិត Brian Power អ្នកជំនាញផ្នែករបបអាហារបានលើកឡើងថា ការសិក្សានេះគឺជាលទ្ធផលល្អមួយ។ លោកបានហៅការរកឃើញនេះថា អាចជួយមិនឲ្យមនុស្សយើងខ្ជះខ្ជាយធនធាននៅថ្ងៃអនាគត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង