Connect with us

សុខភាព

អត្ថប្រយោជន៍ ៥យ៉ាងនៃការហាត់ប្រាណលំនាំអក្សរ​​ V បញ្ច្រាស

បានផុស

នៅ

លំហាត់ប្រាណលំនាំអក្សរ V បញ្ច្រាសជាលំហាត់ប្រាណជួយសន្ធឹងរាងកាយទាំង​មូល។ វាជា​ក្បាច់​យូហ្កាដ៏មានប្រសិទ្ធភាពក្នុងការជួយបំបាត់ការឈឺចាប់​រុំារ៉ៃបណ្តាលមកពីការអង្គុយយូរ ដែល​ធ្វើឱ្យ​សាច់ដុំសរសៃពួរភ្លៅផ្នែកខាង​ក្រោយឡើងរឹង។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៥ ​នៃការ​ធ្វើ​លំ​ហាត់ប្រាណលំនាំអក្សរ Vបញ្ច្រាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជួយសន្ធឹងរាងកាយផ្នែកខាងក្រោម៖ ដោយសន្ធឹងសាច់ដុំសរសៃពួរភ្លៅផ្នែក​ខាងក្រោយ កំពួន​ជើង​ និងកជើង។

២. ជួយពង្រឹងរាងកាយផ្នែកខាងលើ៖ ជាលំហាត់ទ្រទម្ងន់ ដូច្នេះវាមាន​ប្រសិទ្ធភាព​​ក្នុងការពង្រឹង​កម្លាំង​ស្មា និងដៃ។ ជំហនេះក៏ជួយពង្រឹងសាច់ដុំពោះដែរ។

៣. ជួយបង្កើនលំហូរឈាមទៅខួរក្បាល៖ វាជាជំហរដែលធ្វើឱ្យ​បេះដូងស្ថិតនៅពី​លើក្បាលដែល​អនុញ្ញាតឱ្យទំនាញផែនដីបង្កើនលំហូរឈាមទៅកាន់​ខួរក្បាលដែលជួយក្នុងការផ្តោតអារម្មណ៍ និង​បង្កើនថាមពលខួរក្បាល​។

៤. កាត់បន្ថយការឈឺខ្នង និងក៖ លំហាត់ប្រាណនេះជួយបើកទ្រូង និងស្មាដែលអាច​ជួយតម្រង់ឆ្អឹង​ខ្នង​របស់យើងឱ្យត្រង់ និងជួយបន្ធូរភាពតាន​តឹង​​ពី​កយើង។

៥. ជួយពង្រឹងសាច់ដុំជើង៖ ជំហរនេះជួយពង្រឹងសាច់ដុំភ្លៅនិងកំភួន​ជើង​។​ វាជួយការពារការ​របួស​សាច់ដុំភ្លៅ និងកំភួនជើង នៅពេលយើងហាត់​​​​ប្រាណដូចជា រត់ ឡើងភ្នំ ឬធាក់កង់ជាដើម។

របៀបហាត់

Plank Variations | 5 Plank Variations to Strengthen Your Core
  • បន្ទន់ជង្គង់ និងច្រត់បាតដៃទាំង ២ លើកម្រាលដោយសន្ធឹងដៃទៅមុខឱ្យអស់ រួច លើកជង្គង់ឡើងក្នុងទម្រង់ជាអក្សរ V បញ្ច្រាស។
  • សន្ធឹងជើងទាំង ២ ទៅក្រោយឱ្យអស់ និងឱ្យត្រង់។
  • រក្សាជំហរនេះ ១ នាទី៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានប្រយោជន៍ដល់សុខភាព

ចុចអាន៖ ស្លៀកឈុតកៅស៊ូហាត់ប្រាណ ពិត​ជាជួយ​ដុតកាឡូរី​បានច្រើន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម