Connect with us

សុខភាព

ប្រយោជន៍នៃការរួមភេទពេលព្រឹក គូស្នេហ៍ទាំងឡាយគួរដឹង

បានផុស

នៅ

ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​ ប្រកប​ដោយ​ភាព​ស្រស់ស្រាយ​ និង​ថាមពល​។​ ពិត​ណាស់​ ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ មិន​ត្រឹម​តែ​​ជួយ​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ល្អ​ ​មាន​ភាព​ស្វាហាប់​ និង​មាន​ទំនុក​ចិត្ត​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​ឲ្យ​​យើង​បំពេញ​ការងារ​​ប្រកប​ដោយ​​ប្រសិទ្ធភាព​ថែម​ទៀត​ផង។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បង្កើន​ភាព​ជិតស្និទ្ធ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ដៃគូ​ដែរ​។​ ​អត្ថប្រយោជន៍​នៃ​ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ មាន​ដូច​ត​ទៅ​៖

១. កាត់បន្ថយ​ស្រ្តេស​

ស្រ្តេស​គឺ​ជា​មូលហេតុ​ដ៏​ធំ​បំផុត​ ដែល​​ធ្វើ​ឲ្យ​ដៃគូ​​ភាគ​ច្រើន​​មិន​អាច​រីករាយ​ជាមួយ​នឹង​ជីវិត​​ស្នេហា​របស់​ពួក​គេ​បាន​ពេញលេញ​។​ ដូច្នេះ​ហើយ​ ​ការ​ធ្វើ​សកម្មភាព​ដែល​បន្ធូរ​ភាព​តានតឹង​ និង​មាន​អត្ថប្រយោជន៍​ចំពោះ​ចំណង់​ផ្លូវ​ភេទ​ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។​ សកម្មភាព​បង្កើត​ភាព​រីករាយ​ ដូចជា​ការ​រួម​ភេទ​អាច​កាត់បន្ថយ​អ័រម៉ូន​ស្រ្តេស​​បាន​យ៉ាង​អស្ចារ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ពេលវេលា​បញ្ចេញ​សកម្មភាព​

​​​​​​ជាមួយ​គ្នា​នេះ​ដែរ​ ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​ក៏​អាច​រាប់​បញ្ចូល​ជា​​លំហាត់​ប្រាណ​ ហើយ​វា​ក៏​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​របស់​យើង​ដូចគ្នា​។​ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​រួម​ភេទ​អាច​ដុត​បំផ្លាញ​កាឡូរី​៥​កាឡូរី​ក្នុង​មួយ​នាទី​។​ ដូច្នេះ​ហើយ​ ​​ពី​​ចំណុច​ចាប់ផ្ដើម​​រហូត​ដល់​បញ្ចប់​ប្រតិបត្តិការ​ទាំង​មូល​ គ្នា​យើង​នឹង​ដុត​បំផ្លាញ​កាឡូរី​អស់​យ៉ាង​ច្រើន​។

៣. ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ និង​​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​

អ័រម៉ូន​Endorphins ​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​ដើរ​តួនាទី​​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​អារម្មណ៍​រីករាយ​នៅ​​ពេល​ព្រឹក​។​ ​យើង​នឹង​មាន​អារម្មណ៍​រីករាយ​ជាង​មុន​ នៅ​ពេល​ដែល​យើង​​ឈាន​ដល់​ចំណុច​កំពូល​។​ ​បន្ថែម​ពី​នេះ​ ការ​រួម​ភេទ​ក៏​អាច​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ​ ដោយ​ដំណើរ​ការ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​រាងកាយ​ប្រឆាំង​នឹង​បាក់តេរី​ និង​មេរោគ​ផ្សេង​ៗ​។

៤. ជួយ​ឲ្យ​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​

​​​​ទន្ទឹម​នឹង​នេះ​ដែរ​ ស្នាម​ជ្រីវជ្រួញ​គឺ​ជា​​​​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​គ្នា​យើង​។​ ប៉ុន្តែ​ ការ​រួម​ភេទ​នៅ​ពេល​ព្រឹក​​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​ និង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​ តាម​រយៈ​ការ​បញ្ចេញ​អ័រម៉ូន​ Oxytocin, Beta-Endorphins និង​អ័រម៉ូន​ដទៃ​ទៀត​។​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ដៃគូ​ដែល​រួម​ភេទ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​ នឹង​មើល​ទៅ​ក្មេង​ជាង​វ័យ​ជាង​អ្នក​ដែល​មិន​សូវ​បាន​រួម​ភេទ​​ទាល់​តែ​សោះ​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម