Connect with us

សុខភាព

ជួបបញ្ហាគេងមិនលក់? សាកវិធីដកដង្ហើមដោយប្រើតិចនិក ៤-៧-៨ អាចជួយឱ្យគេងឆាប់លក់

បានផុស

នៅ

រឿង​ឈឺ​ក្បាល​របស់​មនុស្ស​មួយ​ចំនួន​ធំមិន​ថា​យើង ឬអ្ន​ក​ផ្សេង​ទេ គឺ​ពិបាក​ចិត្ដ​រឿង​គេង​មិន​លក់ ជា​ពិសេស​ពេល​យើង​ត្រូវ​មាន​កម្មវិធី​សំខាន់​ត្រូវ​ចូល​រួម​នៅ​ថ្ងៃ​បន្ទាប់​ តែ​បែរ​ជា​គេង​មិន​​លក់​ទៅ​វិញ​។ ទាក់ទង​នឹង​ការ​គេង​មិន​លក់​នេះ លោក​ស្រី​វេជ្ជ​បណ្ឌិត ចូ បាន​បង្ហាញ​អំពី​វិធី​ដក​ដង្ហើម ដែល​​វិធី​នេះ​អាច​ជួយ​ឲ្យ​យើង​​​គេង​បាន​ឆាប់ និង​គេង​បាន​ស្កប់ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​វេជ្ជបណ្ឌិត​ខាងលើ​បាន​ហៅ​វិធី​នោះ​ថា តិច​និច ៤-៧-៨ ដែល​តម្រូវ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ចំនួន ៤វិនាទី រួច​ទប់​ដង្ហើម ៧វិនាទី និង​ដក​ដង្ហើម​ចេញវិញ​ចំនួន​​ ៨វិនាទី។

លោក​ស្រី​​បាន​ណែ​នាំ​ឲ្យ​យើង​​ដក​ដង្ហើម​ចូល​ធម្មតា មួយ​ៗ ហើយ​បន្ទាប់​មក​ ទប់​ដង្ហើម​នោះ​ឲ្យ​បាន ៧វិនាទី។ ក្រោយ​មក​ទៀត​ដក​ដង្ហើម​ចេញ ដោយ​ធ្វើ​មាត់​ឲ្យ​រៀង​ស្រួច​បន្តិច ដូច​យើង​ផ្លំ​ខ្យល់​ចេញ ឲ្យ​បាន​ ៨វិនាទីវិញ​។ ពេល​ខ្លះ​យើង​ពិតជា​​មិន​អាច​ដក​ដងហើម​ចេញ​បានរហូត​ដល់​ ៨វិនាទីមនោះទេ ប៉ុន្តែ​ពេលយើង​​ព្យាយាម​ធ្វើ​វា​កាន់​តែ​ច្រើន នោះ​យើង​​នឹង​អាច​ធ្វើ​​បាន។

លោកស្រី​វេជ្ជ​បណ្ឌិត ចូ ក៏​បាន​ណែ​នាំ​ឲ្យ​យើង​គេង​ផ្ងារ​ដើម្បី​ អនុវត្ត​វិធី​ដក​ដង្ហើម​បែប​នេះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍បាន​។

ពេលយើង​សាក​ល្បង​អនុវត្ត​វិធីនេះ​លើក​ដំបូង យើង​​អាច​នឹង​មាន​ការ​លំបាកបន្តិច​ ដោយថា​អាច​ពិបាក​ស៊ាំ​ជាមួយ​វា ប៉ុន្តែ​ពេលយើង​​ទម្លាប់​ធ្វើ​​កាន់​តែ​យូរ​ទៅ យើង​​នឹង​អាច​គេង​លក់​បាន​ឆាប់​ជាង​មុន។ ដូច​នេះ​យើង​​ត្រូវ​ព្យាយាម​ធ្វើ​​ឲ្យ​បាន​យូរ​បន្តិច ទើប​​ឃើញ​លទ្ធ​ផល​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ដេកអត់លក់ ហាត់ប្រាណពិសេសមួយនេះ អាចឲ្យដេកលក់ស្កប់ស្កល់

ចុចអាន៖ គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅ​ថ្ងៃ​ស្អែក​នេះ ​ក្រសួង​ការងារ​​​ និង​ស្ថានទូត​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នឹង​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅ​ប្រទេស​ថៃ​ដែល​មិន​បាន​វិល​មក​ស្រុក​កំណើត

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាង​២០០០​នាក់ ​បាន​ដាក់​​ពង្រាយ​ការពារ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការប្រែប្រួលអាកាសធាតុនាំឲ្យមនុស្សជាងកន្លះលាននាក់លើលោកដាច់សរសៃឈាមខួរក្បាលស្លាប់ក្នុងមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ កំពុងប្រារព្ធពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីក្រោមមេឃក្ដៅចង់ខ្លោច

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្វាមីរបស់អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត ក៏មិនរួចខ្លួនដែរ

Sokha Hotels

ព័ត៌មានពេញនិយម