Connect with us

សុខភាព

ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!

បានផុស

នៅ

បើ​និយាយ​រឿង​សម្រេច​កាម​ខ្លួន​ឯង ប្រុសៗជំនាញ​​ជាង​ស្រីៗ តែ​បើ​និយាយ​រឿង​ប្រើ​ឧបករណ៍​សិច​សម្រេច​កាម​វិញ ប្រុសៗ​មិន​ចូល​ចិត្ត​ទេ ភាគ​ច្រើន មាន​តែ​​ស្រីៗ​អ្នក​ប្រើ។ មិនថា​ប្រុស​ មិន​ថា​ស្រីទេ ប្រើ​ឧបករណ៍​សិច​សម្រេច​កាម គ្មាន​អ្វី​ខុស​នោះ​ដែរ គ្រាន់​តែ​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច​ ព្រោះ​វាយ​ងាយ​ធ្វើ​ឲ្យ​យើង​ឆ្លង​កាមរោគ​បាន។ ដើម្បី​សុវត្ថិភាព​ពេល​ប្រើ​ឧបករណ៍​សិច គួរអនុវត្ត​តាម​​តិចនិក​​ក្នុង​អត្ថបទ​នេះ​ទៅ។

១- សម្អាតឧបករណ៍ទាំង​នោះ​ឲ្យ​បានស្អាត​ល្អ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​អ្វី​ចាំបាច់​ត្រូវ​សម្អាត?

– ដើម្បី​ចៀស​ផុត​ពី​ជំងឺកាម​រោគ​ផ្សេង​ៗ ដូច​ជា​ ជំងឺ​រើម ឆ្លង​មេរោគ​នៅ​ទ្វារមាស (Bacterial Vaginosis និង​ពពួកមេរោគស្វាយ ​ប្រមេះ​ (Chlamydia)។ ​ស្រីៗ​រួម​ភេទ​ជា​មួយ​ស្រីៗ​គ្នា​ឯង ហើយ​ប្រើ​ឧបករណ៍​សិច​​រួម​គ្នា គឺ​ប្រឈម​ខ្ពស់​ជា​មួយ​ការ​ឆ្លង​មេរោគ​នៅ​ទ្វារមាស ជា​ពិសេស​ បើ​មាន​ភាគី​​ណា​ម្នាក់​មាន​ផ្ទុក​មេរោគ Bacterial vaginosis នេះ។

– សម្អាត​ឧបរកណ៍​សិច​ទាំង​នោះ ក៏​ដើម្បី​ការ​ពារ​ជំងឺឆ្លង​តាម​ចរន្ដ​ឈាម ដូច​ជា ​ជំងឺរលាក​ថ្លើម​ប្រភេទ B ​ប្រភេទ C និង​ជំងឺអេដស៍។ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន ​ពេល​ប្រើ​ឧបករណ៍​សិច ដែល​​ស៊ក​ចូល​ក្នុង​ប្រដាប់​ភេទ ​ពិសេស​បើ​យើង​​មាន​ដាច់​រលាត់ ឬ​មាន​ឈឺ​ចាប់​នៅ​ជុំ​វិញ​ទ្វារ​មាស រន្ធ​គូទ ឬ​នៅ​លិង្គ​ ហើយ​មាន​ចេញ​ឈាម ដោយ​សារឧបករណ៍​នោះ យើងនឹង​កាន់​តែ​​ប្រឈម​មុខ​ខ្ពស់​ឆ្លង​​មេរោគ។

សម្អាតនៅពេលណា?

Sex-Toys reinigen und pflegen: Diese Tipps müssen Sie unbedingt beachten |  GQ Germany

– ត្រូវសម្អាត​នៅ​មុន​ និង​ក្រោយ​ពេល​ប្រើ​ប្រាស់​រួច
– នៅ​ពេល​ប្រើ​ឧបករណ៍នៅ​លើ​តំបន់ខុស​ៗ​គ្នា​តាម​ដង​ខ្លួន ដូច​ជា ​តាម​មាត់ ទ្វារ​មាស និង​រន្ធ​គូទ
– ពេល​ឲ្យ​​អ្នកផ្សេង​ប្រើ​រួច។

សម្អាត​យ៉ាង​ដូច​ម្ដេច?

របៀប​សម្អាត​ឧបករណ៍​សិច ​គឺ​អាស្រ័យ​ទៅ​តាមកត្តា​មួយ​ចំនួន​ដូច​ជា៖

– វត្ថុ​ធាតុ​ដើម​ផលិត​ឧបករណ៍​នោះ
– មាន​ឧបករណ៍​ខ្លះ​ មាន​ផ្ទុក​គ្រឿង​អេឡិចត្រូនិក ដែលយើង​មិន​អាច​លាង​សម្អាត​វា​បាន។

– គ្នាយើង​ចាំ​បាច់​ ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​ទាំង​នោះ ពី​វិធី​លាង​សម្អាត និង​របៀប​រក្សា​ទុក​។ សម្រាប់​ឧបករណ៍​សិច​អាច​លាង​សម្អាត​បាន ត្រូវ​លាង​វា​ឲ្យ​បាន​ស្អាត​ជា​មួយ​សាប៊ូ​ មុន​ និង​ក្រោយ​ពេល​ប្រើ​ប្រាស់​ ក៏​​អាច​យក​កំណាត់​សើម​មក​សម្អាត ប្រសិន​បើ​វា​ជា​ប្រភេទមិន​អាច​លាង​ជា​មួយ​ទឹក​បាន។

– ត្រូវ​ឧស្សាហ៍​ពិនិត្យ​មើល​ឧបករណ៍​ទាំង​នោះ​ជា​ប្រចាំ ថា​មាន​ដាច់​រហែក​លើ​ផ្ទៃ​របស់​វា​ដែរ ​ឬ​អត់? ព្រោះ​ធ្វើ​បែប​នេះ​ ​ដើម្បី​ជួយ​ការ​ពារ​កុំ​ឲ្យ​មា​ន​ការ​ចម្លង​រាល​ដាល​របស់​ពួក​បាក់​តេរី។

២- ប្រើស្រោមអនាម័យជាមួយឧបករណ៍គ្រប់​ពេល​ប្រើ​ប្រាស់

ហេតុអ្វីចាំបាច់ប្រើស្រោម?

ការ​ពាក់​ស្រោម​អនាម័យ​លើ​ឧបករណ៍​សិច ​ជា​វិធី​ល្អ​បំផុត​​មួយ​ការពារ​យើង​​ពី​ការ​ចម្លង​មេរោគ ហើយក៏​ចំណេញ ​បើ​ចង់​​ត្រូវ​ប្រើ​វា​នៅ​ត្រង់​កន្លែង​ផ្សេង​ទៀត នោះមិន​ចាំ​បាច់​កាត់​ផ្ដាច់​សមកម្មភាព​ ឬ​មិន​ចាំ​បាច់​យក​វា​ទៅ​លាង​សម្អាត។

របៀបពាក់ស្រោមអនាម័យ

– ត្រូវ​ពាក់​ស្រោម​អនាម័យ​លើ​ឧបករណ៍​សិច ​មុន​ពេល​ឲ្យ​​ផ្សេង​ប្រើ​វា ឬ​មុន​ពេលដាក់​វា​ចូល​ក្នុង​ផ្នែក​ផ្សេង​នៃ​ដង​ខ្លួន
– ត្រូវ​ជ្រើស​យក​ទំហំ​ស្រោម​អនាម័យ​ឲ្យ​ត្រឹម​ត្រូវ
– ​បើ​​ពាក់​ស្រោម​អនាម័យ​លើ​ឧបករណ៍​សិចផលិត​ពី​ស៊ីលីកូន មិន​ត្រូវ​ប្រើ​ស្រោម​មាន​ជាតិ​រម្អិល​សីលីកូន​ឡើយ។

៣- តិច​និក​ជ្រើស​រើស​ឧបករណ៍ឲ្យបានត្រឹមត្រូវ

Black Friday Sex Toy Deals — Formidable Femme

ប្រភេទឧបករណ៍ជំនួយផ្លូវភេទ

ឧបករណ៍សិច​​ជា​ច្រើន​ប្រភេទ​ ត្រូវ​គេ​ផលិត​ឡើង​ខុស​ៗ​គ្នា​ អាស្រ័យ​ទៅ​តាម​តំបន់​ផ្សេង​ៗ​លើ​ដង​ខ្លួន​យើង ​ដូចជា៖

– ប្រដាប់រំញ័រ​គ្លីតូរីស (Clitoral toys)
– ប្រដាប់ដាក់​ក្នុង​ទ្វារ​មាស (Vaginal toys)
– ប្រដាប់​ដាក់​ក្នុង​រន្ធ​គូទ (Anal toys)។

សារធាតុផលិតឧបករណ៍សិច

ឧបករណ៍សិច​​ទាំង​អស់​ ធ្វើ​ឡើង​ពី​វត្ថុ​ធាតុ​ដើម​ខុស​ៗ​គ្នា​ ដូច​ជា៖

– ស៊ីលីកូន
– ជ័រ​ប្លាស្ទិក
– ឡាក់​តិច។

ទឹករម្អិល

ទឹក​រម្អិល អាច​​ជួយ​ដល់​ការ​ស៊ក​បញ្ចូល​ឧបករណ៍​ទាំង​នោះ​ចូល​ក្នុង​ទ្វារ​មាស ឬ​រន្ធ​គូទ​បាន​ងាយ​ស្រួល និង​​មិនឲ្យ​​ឈឺ​ចាប់។ ទ្វារ​មាស​មាន​ទឹក​រម្អិល​ស្រាប់ពី​ធម្មជាតិ​ ដោយ​ទឹក​រម្អិល​ទាំង​នេះ នឹងបញ្ចេញ​នៅ​ពេល​មាន​ការ​រំញោច​ផ្លូវ​ភេទ ប៉ុន្តែ​បរិមាណ​ទឹក​រម្អិលក្នុង​ទ្វារ​មាស​ស្រីៗ ​គឺ​ខុស​ៗ​គ្នា ដូច​នេះ​ ការ​ប្រើ​ទឹក​រម្អិល​បន្ថែម ​ជា​រឿង​ល្អ ពិសេស​ពេល​អ្នក​ប្រើ​ប្រាស់​ឧបករណ៍សិច​​សប្បនិម្មិត។

ទឹក​រម្អិល ​ជា​សារធាតុ​សំខាន់​សម្រាប់​ការ​រួម​ភេទ​តាម​រន្ធ​គូទ ដោយ​សារ​តែ​រន្ធ​គូទ ​មិន​មាន​ផលិត​ទឹក​រម្អិល​មក​ស្រាប់​ទេ ខណៈ​ទឹក​រម្អិល​មាន​ជា​ច្រើន​ប្រភេទ​ដូច​ជា៖

– ប្រភេទ​ទឹក
– ប្រភេទ​ស៊ីលីកូន
– ប្រភេទ​ប្រេង
– ទឹក​រម្អិល​សម្រាប់​រន្ធ​គូទ​តែ​ម្តង

​បើ​​មាន​ចម្ងល់ ឬ​មាន​ការ​ចម្លង​រោគ​ក្នុង​ក្នុង​ខ្លួន ​ត្រូវ​ប្រញ៉ាប់​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​ដែល​នៅ​ជិត​យើង​បំផុត៕

អត្ថបទផ្ដល់សិទ្ធិ៖​ Hello គ្រូពេទ្យ

ចុចអាន៖ រឿងពិតច្រើនយ៉ាង ពីការរួមភេទ មនុស្សភាគច្រើនមិនសូវដឹង

ចុចអាន៖ តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម