Connect with us

សុខភាព

មនុស្ស ៤ក្រុម ប្រឈមគ្រោះថ្នាក់បំផុតជាមួយវីរុសបំប្លែងខ្លួន Omicron

បានផុស

នៅ

វីរុសកូវីដបំប្លែងខ្លួនប្រភេទ Omicron ជាវីរុសបំប្លែងប្រភេទថ្មី ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗទ្វេដង ដោយសារសមត្ថភាពចម្លងយ៉ាងរហ័ស និងទំហំគ្រោះថ្នាក់ដែលធំជាងមុន។

វីរុសបំប្លែងខ្លួននេះ កំពុងតែរាលដាលនៅបណ្ដាប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ បែលហ្សិក ហុងកុង អ៊ីស្រាអែល ដាណឺម៉ាក អូស្ត្រាលី និងហូឡង់ ក្រោយរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងក្ដីបារម្ភចំពោះការរាតត្បាតដ៏គ្រោះថ្នាក់ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូង បានបញ្ជាក់អំពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីនេះទៅលើបុគ្គលចំនួន​ ៤ក្រុម។

លោកស្រី Angelique Coetzee ដែលជាវេជ្ជបណ្ឌិត និងជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) បានឱ្យដឹងថា ក្រុមដែលប្រឈមគ្រោះថ្នាក់ខ្លាំងជាងគេជាមួយវីរុសកូវីដបំប្លែងខ្លួនប្រភេទ Omicron គឺក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង។

ក្នុងនោះដែរ ក្រុមមនុស្សទាំងនេះ អាចចេញរោគសញ្ញាមិនដូចគ្នានោះទេ ក្រោយឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Omicron​ ដោយសារកត្តាវ័យ ស្ថានភាពជំងឺដែលមានស្រាប់ និងកត្តាធ្លាប់ឬមិនធ្លាប់ចាក់វ៉ាក់សាំង។

Cough: Types, Symptoms, Causes & How to Stop Dry Cough

ទោះយ៉ាងណា រោគសញ្ញាទូទៅមានដូចជា អស់ក​ម្លាំង ឈឺសាច់ដុំ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។

លោកស្រី Angelique Coetzee បន្ថែមថា ទោះបីវីរុសបំប្លែងខ្លួន Omicron​ អាចចម្លងបានយ៉ាងរហ័ស ​និងមានភាពគ្រោះថ្នាក់ខ្លាំងជាងកូវីដទម្រង់ដើម ឬវីរុសបំប្លែងខ្លួនដទៃទៀត តែចំពោះអ្នកជំងឺដែលបានចាក់វ៉ាក់សាំងពេញលេញ ប្រឈមហានិភ័យធ្ងន់ធ្ងរតិចតួចប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ New York Post

ចុចអាន៖ ទោះស្រដៀងគ្នា តែរោគសញ្ញាវីរុសបំប្លែងខ្លួន Omicron មានខ្លះខុសពីកូវីដទម្រង់ដើម

ចុចអាន៖ វីរុសបំប្លែងខ្លួនច្រើនឡើងៗកំពុងឆ្លងរាលដាលលឿន និងបង្កក្ដីបារម្ភដល់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម