Connect with us

សុខភាព

ព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន Omicron ដែលពិភពលោកកំពុងភ័យខ្លាច

បានផុស

នៅ

យោងតាមការប្រកាសពីអង្គការសុខភាពពិភពលោក បានឱ្យដឹងថា វីរុសបំប្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា B.1.1.529 និងបច្ចុប្បន្នប្តូរឈ្មោះមកជា Omicron (អូមីក្រុង) គឺជា “វីរុសបំប្លែងខ្លួនគួរឱ្យបារម្ភ” ថ្មីមួយទៀតសម្រាប់ពិភពលោក ព្រោះតែវាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួន ដែលតា ទ្វេដង។

ខាងក្រោមជាព័ត៌មានសំខាន់ៗជុំវិញវីរុសបំប្លែងខ្លួន អូមីក្រុង ដែលទើបលេចឡើង បង្កក្ដីកង្វល់ដល់មនុស្សជាតិ៖

១. ប្រភព៖ វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron បានរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។

Virologist explains COVID-19 omicron variant amid concerns of surge in cases
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ឈ្មោះជាភាសាក្រិក៖ អូមីក្រុង គឺជាវីរុសកូវីដបំប្លែងខ្លួនទី ៧ បន្ទាប់ពីវីរុសបំប្លែងខ្លួន អាល់ហ្វា (Alpha) បេតា (Belta) ដែលតា (Delta) ហ្គាម៉ា (Gamma) ឡាំបដា (Lambda) និងឡូតា (Lota) ។ ឈ្មោះ Omicron ស្ថិតក្នុងតួអក្សរទី ១៥ ក្នុងចំណោមតួអក្សរទាំង ២៤ របស់ប្រទេសក្រិក ដែលវាតំណាងឲ្យអក្សរ “O” ហើយនៅក្នុងនព្វន្តរបស់ក្រិក វាមានតម្លៃស្មើ ៧០ ។

៣. ករណីវិជ្ជមាន៖ បច្ចុប្បន្ន ក្រៅពីអាហ្វ្រិកខាងត្បូង អូមីក្រុង កំពុងមានវត្តមាននៅអាល្លឺម៉ង់ បែលហ្សិក ហុងកុង អ៊ីស្រាអែល អ៊ីតាលី ហូឡង់ ស្វីស អូស្រ្តាលី បុតស្វាណា កាណាដា ចក្រភពអង់គ្លេស ខណៈមន្ត្រីជាន់ខ្ពស់មកពីអង្គការសុខភាពពិភពលោកព្រមានពីការាលដាលនៃវីរុសនេះដែលថាវាទំនងមានច្រើនជាងករណីដែលបានបញ្ជាក់ទៅទៀត។

៤. បុគ្គលងាយរងគ្រោះ៖ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូង លោកស្រី Angelique Coetzee អះអាងថា ក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង ជាក្រុមដែលមានគ្រោះថ្នាក់ជាងគេជាមួយវីរុសបំប្លែងខ្លួន អូមីក្រុង។

Signs your winter cough be something more | Illawarra Mercury | Wollongong,  NSW

៥. រោគសញ្ញា៖  យោងតាមការចុះផ្សាយពី Daily Mail បានឱ្យដឹងថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង​ ចេញអាការដូចជា អស់កម្លាំង ឈឺសាច់ដុំ ឡើងកម្ដៅ ក្អកស្ងួត ឈឺបំពង់ក ឈឺក្បាល ជីពចរលោតញាប់ និងគ្មានអ្នកឆ្លងណាម្នាក់បាត់បង់ក្លិន ឬរសជាតិឡើយ។

៦. ប្រសិទ្ធភាពវ៉ាក់សាំង៖ ទាំង WHO ទាំងក្រុមហ៊ុនឱសថធំៗលើលោក មិនទាន់ប្រមូលបានភស្តុតាងខាងវិទ្យាសាស្ត្រដើម្បីទប់ស្កាត់ អូមីក្រុង នោះទេ រាប់​បញ្ចូល​ទាំង​វ៉ាក់សាំង​ការពារ​ផង​ដែរ។ ទោះយ៉ាងណា វ៉ាក់សាំងនៅ​តែ​មាន​សារសំខាន់​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​ក្រោយ​ឆ្លង​វីរុស​កូវីដ-១៩​ទម្រង់ដើម និង​វីរុស​បំប្លែង​នានា។

The 12 Common Myths & Misconceptions About COVID-19 Vaccination | UNICEF

៧. ស្ថានភាពគ្រោះថ្នាក់៖ អង្គការសុខភាពពិភពលោក (WHO ) បានចាត់ថ្នាក់កូវីដបំប្លែងខ្លួនថ្មីប្រភេទ Omicron ថាជា “វីរុសបំប្លែងខ្លួនគួរឲ្យបារម្ភ” បំផុត ​ប៉ុន្តែចំពោះភាពធ្ងន់ធ្ងរនៃអ្នកជំងឺ ឬស្ថានភាពគ្រោះថ្នាក់ប៉ុនណា ក្រោយពេលឆ្លងវីរុសនេះ កំពុងស្ថិតក្នុងការសិក្សានិងតាមដាន។ អ្វីដែលអ្នកជំនាញអះអាង អូមីក្រុង ចម្លងរហ័សជាបំផុត៕

អត្ថបទ៖ ​សន្យា

ចុចអាន៖ រុស្ស៊ី អាចផលិតវ៉ាក់សាំងកម្ចាត់វីរុសបំប្លែងខ្លួន Omicron ត្រឹម ៤៥ ថ្ងៃ

ចុចអាន៖ WHO ថា វាមិនទាន់ច្បាស់ទេថាតើវីរុស Omicron បង្កជំងឺធ្ងន់ធ្ងរជាង វីរុសបំប្លែងខ្លួនផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២៦ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២៩ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣០ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៦០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម