Connect with us

សុខភាព

កំហុស​ឆ្គង ៣យ៉ាង ​ធ្វើ​ឲ្យ​កូន​ឈឺ​ញឹក តែ​ឪពុកម្ដាយ​មិនសូវ​ចាប់​អារម្មណ៍

បានផុស

នៅ

រាករូស ក្តៅខ្លួន បញ្ហា​រលាកផ្លូវដង្ហើម ជា​ជំងឺ​ដែល​​ក្មេង​តូចៗ​ឧស្សាហ៍​ជួប​ប្រទះ​បំផុត។ កូន​តូច​ឈឺ​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង​ណា ក្នុង​នោះ​អាច​មក​ពី​សុខភាព​កូន​កើត​មក​ខ្សោយ អាកាសធាតុ​ប្រែប្រួល ឬ​ក៏​អាច​មក​ពី​សកម្មភាព​ធ្វេស​ប្រហែល​របស់​ម៉ាក់ប៉ា​ទៅ​វិញ។

ខាងក្រោម​នេះ​ជា កំហុស​ឆ្គង ៣ យ៉ាង​ធ្វើ​ឲ្យ​កូន​រាក ក្តៅខ្លួន ក្អក ឬ​ផ្តាសាយ តែ​ម៉ាក់ប៉ា​មិន​បាន​ចាប់​អារម្មណ៍។

១- ម្តាយ​បំបៅ​ដោះ​កូន ញ៉ាំ​ចំណី​ផ្តេសផ្តាស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុំ​ទៅ​ឆ្ងល់ បើសិន​ជា​យើង​ឲ្យ​កូន​ម៉ឹម​តែ​ទឹកដោះ​ម៉ាក់ៗ​មួយ​មុខ ស្រាប់តែ​កូន​ទៅ​ជា​រាករូស នោះ​ច្បាស់​ជា​យើង​ញ៉ាំ​ចំណី​អី​ខុស​ហើយ។ អាហារ​ផ្អាប់ បន្លែ ឬ​ត្រី​សាច់ឆៅ ម៉ាក់ៗ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ព្រោះ​ងាយ​ធ្វើ​ឲ្យ​កូន​​ហើម​ពោះ ទល់ខ្យល់​ទៅ​ជា​រាករូស។

២- ប្រើដប​ដដែលៗ​ឆុង​ទឹកដោះ​គោ

គ្នា​យើង​មួយ​ចំនួន​គិត​ថា ដប​ទឹកដោះ​គោ​អាច​ប្រើ​ឆុង​ទឹកដោះ​គោ​បាន​ច្រើន​ដង ឲ្យ​តែ​ទុក​នៅ​កន្លែង​ស្អាត តែ​តាម​ពិត​ទៅ​ដប​ទឹកដោះ​ប្រើ​រួច​បើ​ទុក​កាន់​តែ​យូរ នោះ​បាក់​តេរី​កកើត​កាន់​តែ​ច្រើន ក្មេង​ញ៉ាំ​ទៅ​ងាយ​រាករូស។ យកល្អ​កុំ​យក​ដប​ដែល​ឆុង​ទឹកដោះ​គោ​រួច​មក​ប្រើ​ឡើង​វិញ គួរតែ​មាន​​ដប​សាគួរ​ ២ ឬ ៣ និង​ត្រូវ​លាង​សម្អាត​ក្រោយ​ប្រើ​រួច​ជាមួយទឹក​ក្តៅ មិន​ត្រូវ​ទុកចោល​យូរ​រាប់​ម៉ោង​នោះ​ទេ។

៣- បញ្ចុក​ចំណី​កូន​ផ្តេសផ្តាស

When Can Babies Start Eating Baby Food? – Cleveland Clinic

កូន​តូច​ឃើញ​អី​ក៏​ឃ្លាន​ដែរ តែ​ម៉ាក់ប៉ា​មិន​ត្រូវ​បញ្ចុក​នំចំណី ទឹកដោះ​គោ​ប្រអប់ ឬ​ទឹក​ផ្លែឈើ​កំប៉ុង​ផ្តេសផ្តាស​នោះ​ទេ វា​អាច​ឲ្យ​កូន​ទាស់​ចំណី ទៅ​ជា​រាក ​ក្តៅ​ខ្លួន រលាកបំពង់ក ឬក្អួត ។ បើកូន​តូច​អាយុ​ក្រោម ៦ ខែ គ្រូពេទ្យ​ណែនាំ​ឲ្យ​កូន​ម៉ឹម ទឹកដោះ​ម៉ាក់​តែមួយ​មុខ​គត់ មិន​ត្រូវ​បណ្តក់​ទឹក​ថែម​ឡើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គ្រុនឈីក និងគ្រុនឈាម ខុសគ្នាម៉េចខ្លះ មួយណាធ្ងន់ធ្ងរជាង?

ចុចអាន៖ ពិតទេ ក្មេងៗ​មើល​ទូរស័ព្ទយូរ អាច​កើត​អូទីស្សឹម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម