Connect with us

សុខភាព

ATIC អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងគាំទ្រជួយផ្សព្វផ្សាយសារព្រមានសុខភាពរូបភាពថ្មីលើកញ្ចប់បារី

បានផុស

នៅ

សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ហៅកាត់ថាATIC) នឹងអនុវត្តការណែនាំតាមសេចក្តីណែនាំរបស់រដ្ឋាភិបាល ក្នុងការបោះពុម្ពផ្សាយសារ ព្រមានសុខភាពរូបភាពថ្មី នៅលើកញ្ចប់បារី និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សេចក្តីណែនាំ​នេះ ទៅដល់​អាជីវករ​ទូទាំងប្រទេស​ឲ្យ​បាន​ជ្រួតជ្រាប ជា​កិច្ច​ចូលរួមចំណែក​ពង្រឹង​ការអនុវត្ត​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​តម្រូវ​ឲ្យ​បោះពុម្ព​សារ​ព្រមាន​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព​ថ្មី ទំហំ​ ៥៥% លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​។ រូបភាព បង្ហាញ​អំពី​ការជក់បារី​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​សរសៃឈាម​លើ​ស្បែក និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការ អនុវត្ត នឹង​ចាប់ផ្តើម​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃទី​ ១ ខែធ្នូ ឆ្នាំ​ ២០២១ តទៅ ហើយ​ផលិតផល​ដែល​ស្របច្បាប់ និង​បាន​បង់ពន្ធ គឺ​នៅ​អាច​លក់​លើ​ទីផ្សារ​បាន​ដូច​ធម្មតា រហូតដល់​អស់ពី​ស្តុក​។

​ប្រធាន​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា លោក រ៉​យ ម៉ា​ណា​លី​លី (Roy Manalili) បាន​ថ្លែងថា សមាជិក​របស់​សមាគម ដែលជា​ក្រុមហ៊ុន​ថ្នាំជក់​អន្តរជាតិ ដូចជា ក្រុមហ៊ុន JTI, BAT, Imperial និង PMI បាន​សហការគ្នា​ផលិត​ផ្ទាំង​អប់រំ​ផ្សព្វផ្សាយ អំពី​សេចក្តីណែនាំ​នេះ ហើយ​ក្រុមការងារ​ផ្នែក​លក់​របស់​សមាជិក បាន​ដើរ​ចែកចាយ​និង​បិត​ផ្សាយ​ផ្ទាំង​អប់រំ​នេះ នៅ​តូប​ជាង ២​ម៉ឺន ទូទាំងប្រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សមាជិក​របស់​យើង បាន​បោះពុម្ពផ្សាយ​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ និង​ជា​រូបភាព នៅលើ​កញ្ចប់​ផលិតផល​របស់​យើង ស្របទៅតាម​សេចក្តីណែនាំ​របស់​រដ្ឋាភិបាល និង​ចេញ​ទៅលើ​ទីផ្សារ​តាម​កាលកំណត់​នៅ​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​ ២០២១​។ សមាគម​យើង រីករាយ​ក្នុង​អនុវត្ត​ និង​គាំទ្រ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ក្នុង​ដំណើរការ​លើកកម្ពស់​សុ​ខ​ភាព​សាធារណៈ និង​ពង្រឹង​បរិយាកាស​ប្រកួតប្រជែង​ប្រកបដោយ​ភាពស្មើគ្នា​។​»

​តាម​ការសិក្សា​ស្រាវជ្រាវ​អំពី​ពាណិជ្ជកម្ម​បារី​ខុសច្បាប់​នៅ​កម្ពុជា ធ្វើឡើង​ដោយ​ស្ថាប័ន​អន្តរជាតិ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ក្រុមហ៊ុន Kantar (​កាន់​តា​) កាលពី​ចុង​ឆ្នាំមុន បាន​រកឃើញថា ផលិតផល​បារី​ក្នុង​ស្តុក​សរុប មាន​ចំនួន​ប្រមាណ​ ៤,៧​ លាន​កញ្ចប់ ដែល​ក្នុងនោះ​ ៣,៤​ លាន​កញ្ចប់ ជា​បារី​ស្របច្បាប់ និង ​១,៣​ លាន​កញ្ចប់ ជា​បារី​គ្មាន​អនុលោមភាព​សារ​ព្រមាន​សុខភាព (​ឬ​ស្មើនឹង​ ២៧%​ នៃ​ចំនួន​សរុប​) ។ តាម​ការវិភាគ​បាន​ប៉ាន់ប្រមាណ​ថា ក្នុងចំណោម​ផលិតផល​បារី​មិន​ស្របច្បាប់​ទាំងនោះ មាន​បារី​ខុសច្បាប់​ចំនួន ១៨% ជា​ផលិតផល​ដែល​មិន​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ និង​ជា​រូបភាព និង​តែមប្រិ៍​អាករ​បារី នៅលើ​កញ្ចប់​បារី​។ នេះ​ជា​តួលេខ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ដែល​នាំមក​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​អនុលោមភាព​នៃ​ច្បាប់ និង​បទបញ្ញត្តិ​ជា​ធរមាន ព្រមទាំង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​លើ​គោលនយោបាយ​គ្រប់គ្រង​ថ្នាំជក់​នៅ​កម្ពុជា ។

“​យើង​ជឿជាក់ថា សកម្ម​ភាពជា​អាទិភាព​ចំពោះមុខ​របស់​ក្រសួងសុខាភិបាល ដើម្បី​ពង្រឹង និង​អនុវត្ត​បទបញ្ញត្តិ​ជា​ធរមាន លើ​ផលិតផល​ថ្នាំជក់​ដែល​មិនមាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​ភាសា​ខ្មែរ និង​ជា​រូបភាព ជា​ជំហាន​ចម្បង​ជា​សារ​វ័​ន្ត ជាជាង​ការដាក់ចេញ​នូវ​សារ​ព្រមាន​សុខភាព​ថ្មី ឬ​ការពង្រីក​ទំហំ​សារ​ព្រមាន​សុខភាព ព្រមទាំង​ធានាបាន​នូវ​ការប្រកួតប្រជែង​ដោយស្មោះ​ត្រង់ និង​ស្មើភាព ក្នុងន័យ​គាំទ្រ​ដល់​បរិយាកាស​ធុរកិច្ច​ដោយ​តម្លាភាព ស្របតាម​កំណែទម្រង់ គោលនយោបាយ​ថ្មី​របស់​រាជរដ្ឋាភិបាល​។​” បញ្ជាក់បន្ថែម​ដោយ​លោក រ៉​យ ម៉ា​ណា​លី​លី (Roy Manalili)៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៣០ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣១ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម