Connect with us

សុខភាព

សារធាតុ ៣ ធំៗ ក្នុងថ្នាំសម្រកទម្ងន់ អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ឬឈានទៅបាត់បង់ជីវិត

បានផុស

នៅ

គ្រោះថ្នាក់ចម្បង ដែលរកឃើញក្នុងថ្នាំ​សម្រក​ទម្ងន់ខុសច្បាប់នៅលើទីផ្សារ បានមកពី​សារធាតុ​រំញោច ជំរុញការរំលាយអាហារថាមពល និងថ្នាំ​បញ្ចុះ​ទឹកនោម ថា​បើ​លេប​ចូល​ក្នុង​ខ្លួន អាច​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ ហានិភ័យនៃការសន្លប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ​បណ្ឌិត Sahaphum Srisuma នាយកដ្ឋាន​ឱសថសាស្ត្រ និង​ព្យាបាលជាតិពុល នាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi Hospital សាកលវិទ្យាល័យ Mahidol បាន​បញ្ជា​ក់ថា មនុស្សជាច្រើន កំពុងព្យាយាមស្វែងរកវិធីផ្សេងៗ នៅក្នុងការសម្រក​ទម្ងន់​របស់ពួកគេ​ ទាំងការធ្វើលំហាត់ប្រាណ ឬប្រើរូបមន្តផ្សេងៗ នៅក្នុងរបបអាហារ អ្នកខ្លះថែមទាំងរកថ្នាំគ្រាប់ញ៉ាំទៀតផង ដើម្បីឃើញលទ្ធផលកាន់តែ​លឿន។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ? ហេតុអ្វីបានជាថ្នាំទាំងនេះ ធ្វើឲ្យទម្ងន់របស់យើង ត្រូវបាន​កាត់បន្ថយយ៉ាងឆាប់រហ័ស។

សារធាតុ ៣ ស្ថិតនៅក្នុងថ្នាំសម្រកទម្ងន់ ហើយ​អាចគំរាមកំហែងដល់អាយុជីវិតបាន ៖

១ សារធាតុរំញោចសរសៃប្រសាទ

សារធាតុទាំងនេះ នឹងជំរុញ​រាងកាយ​ឲ្យ​បង្ក​ឲ្យ​មានរោគសញ្ញាផ្សេងៗ។ ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​សម្រក​ទម្ងន់​ដូចជា sibutamine ដែលជាសារធាតុស្រដៀងទៅនឹងគ្រាប់ថ្នាំ​អាហ្វេតាមីន ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​មេតំហ្វេតាមីន នៅ​ពេល​យើង​ញ៉ាំ វា​នឹង​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ឃ្លាន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ វា​នៅ​តែ​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​បន្ត​ការងារ ហើយ​រាងកាយ​កាន់​តែ​តូចៗ​ទៅ។ ប៉ុន្តែ​សារធាតុ sibutamine នៅ​ពេល​ប្រើ​មួយ​រយៈ ​នឹង​​បង្កើន​សំពាធឈាម ឬ​ធ្វើឲ្យ​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់

២ ថ្នាំជំរុញ​ការ​រំលាយ​អាហារ

ភាគ​ច្រើន​ជា​ញឹកញាប់ វា​គឺជាក្រុមនៃសារធាតុរំញោច ​ដូចដែលបានរៀបរាប់ខាងលើ និង​ថ្នាំ​អរម៉ូន​ទីរ៉ូអ៊ីត។ ក្រពេញ​ទីរ៉ូអ៊ីត ​គឺ​ជា​អរម៉ូន​ដែលជួយពន្លឿន​ដំណើរការមេតាប៉ូលីស​ក្នុង​រាងកាយរួច​ទៅហើយ។ នៅ​ពេល​ដុត​កាន់​តែ​ច្រើន ទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​រាងកាយ ដូចជា​ធ្វើ​ឲ្យ​បេះដូង​លោត​មិន​ទៀងទាត់ ឬ​មាន​ការ​ប្រកាច់​ផង​ដែរ។

៣ ថ្នាំបញ្ចុះទឹកនោម

នៅពេលអ្នកញ៉ាំ នោះនឹងនោមញឹកញាប់ នេះ​បណ្ដាល​ឲ្យ​ការ​បញ្ចេញ​ទឹក​ច្រើន ​នៅ​ក្នុង​ខ្លួន​ជាង​ធម្មតា។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹកច្រើន ​ទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ឆាប់រហ័ស។ រាងកាយ​នឹង​ស្រូប​យក ហើយ​វិល​មក​រក​ទម្ងន់​ដូច​មុន​ពេល​លេប​ថ្នាំ ដូច្នេះ​បើ​អ្នក​លេប​ថ្នាំ​ប្រភេទ​នេះ​ច្រើន​ពេក វា​នឹង​ធ្វើ​​ឲ្យ​រាងកាយ​ស្ថិត​ក្នុង​ស្ថានភាព​ខ្វះ​ជាតិ​ទឹក រោគសញ្ញា​នៃ​ការ​ហូរឈាមចេញពីរាងកាយ។

សារធាតុ​ទាំងបីប្រភេទនេះ អាច​បណ្តាល​ឲ្យ​មាន​ភាព​មិន​ប្រក្រតីនៃអេឡិចត្រូលីតធ្ងន់ធ្ងរ។ ចង្វាក់បេះដូង​លោត​ខុសចង្វាក់ និងការស្លាប់អាចកើត​មានឡើង។ ទោះយ៉ាងណាក៏ដោយ ក៏មានថ្នាំ​សម្រកទំងន់តាម​វេជ្ជសាស្រ្ដ​ផងដែរ។ ប៉ុន្តែមានតម្រូវការមួយចំនួន គឺ​ត្រូវ​បាន​ប្រើ​ជា​ការ​បន្ថែម​ពី​វិធី​ទាំង​ពីរ​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ និងការគ្រប់គ្រងរបបអាហារ​ ហើយត្រូវប្រើក្រោមការត្រួត​ពិនិត្យ​របស់គ្រូពេទ្យតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អាហារ ៦ មុខគិតឲ្យបានហ្មត់ចត់ មុនពេលបញ្ជាទិញ ព្រោះអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៣០ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣១ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម