Connect with us

សុខភាព

ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន អាចស្លាប់ដោយ មហារីក និងជំងឺបេះដូង

បានផុស

នៅ

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន ​ជារៀងរាល់​ថ្ងៃ អាច​​បណ្ដាល​ឲ្យ​ឆាប់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង និង​មហារីក។ នេះបើតាម​ការ​សិក្សា​ថ្មី​​ធ្វើ​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផឹកទឹកក្រូច និង​ភេសជ្ជៈ​ប៉ូវកម្លាំង​ច្រើន គឺ​ពាក់ព័ន្ធ​ នឹងប្រឈម​មុខការ​ស្លាប់​ដោយ​ជំងឺ​ផ្សេងៗ​ដល់​ទៅ ២៨% ជំងឺ​បេះដូង ៣១% និង​ជំងឺ​មហារីក ១៦%។

“នៅអាមេរិក ប្រហែល​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជនសរុប គឺ​ផឹកភេសជ្ជៈ​ផ្អែម​ខ្លាំង ១​ កំប៉ុង/​ថ្ងៃ… ហើយ​ដើម្បី​​ជំនួស​ភេសជ្ជៈ​ផ្អែម​ខ្លាំង​ទាំង​នេះ គួរ​ផឹកភេសជ្ជៈ​ផ្សេងទៀត ជាពិសេស​ទឹកសុទ្ធ គឺ​ជា​យុទ្ធសាស្រ្ត​មួយ ដើម្បី​លើកកម្ពស់​សុខភាព និង​រស់បាន​អាយុ​វែង”។ នេះជាការ​លើកឡើង​របស់​លោក Vasanti Malik អ្នកស្រាវជ្រាវ​ផ្នែក​អាហារ​បំប៉ន នៅ​ឯ​សាលា​សុខភាព​សាធារណៈ Harvard TH Chan ក្នុង​ទីក្រុង Boston។

ទឹកក្រូច ភេសជ្ជៈ​ប៉ូវកម្លាំង និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង ជា​ប្រភព​ចម្បង​​តែ​មួយ​គត់ ដែល​មាន​ជាតិស្ករបន្ថែម ទៅក្នុង​របប​អាហារ​ពលរដ្ឋអាមេរិកគ្រប់​រូប។ នេះ​បើតាម​ការ​កក់សម្គាល់​របស់​លោក Vasanti Malik។

សាស្ត្រាចារ្យ​រូបនេះ បាន​បញ្ជាក់​ថា នៅ​ពេល​យើង ផឹក​ទឹកក្រូច និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផ្សេង​ទៀត ​ទំនង​ជា​បាន​វិវត្តទៅ​រក​​កត្ដា​ប្រឈម​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ផ្សេងៗ។ យើង​អាច​ទំនង​ជា​ទទួល​យក​ចំនួន​កាឡូរី​សរុប ច្រើនជាង​រាងកាយ​ត្រូវ​ការ​នាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​បេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល។

ចំណែក​ភាពប្រឈម​​កើតជំងឺ​មហារីក ជាមួយ​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​វិញ ទំនងបង្ក​ឡើង​ដោយ​ជំងឺ​មហារីក ​ដែល​ពាក់ព័ន្ធ​នឹង​របប​អាហារ រួមមាន ​មហារីក និងភេសជ្ជៈ​ប៉ូវ​កម្លាំង

សម្រាប់​ការ​សិក្សា​ថ្មី​នេះ ហានិភ័យ​ពាក់ព័ន្ធ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​​ខ្ពស់ ខណៈ​បច្ចុប្បន្ន​កំណើន​អ្នក​ចូលចិត្ត​ភេសជ្ជៈ​ប្រភេទ​ទាំងនេះ ទាំង​បុរស និង​ស្រ្ដី កំពុង​កើន​ឡើង​ខ្ពស់​ដូច​គ្នា។

ការ​សិក្សា​ថ្មី​នេះ បាន​ពិនិត្យ និង​តាមដាន​លើ​បុរស ចំនួន ៣៧.៧១៦​នាក់ អស់រយៈពេល ២៨​ឆ្នាំ និង​ស្រ្តី ចំនួន ៨០.៦៤៧​នាក់ អស់រយៈពេល ៣៤​ឆ្នាំ ដោយ​បាន​ពិនិត្យ​លើ​កត្តា​របប​អាហារ​នានា សកម្មភាព​រាងកាយ និង​ការ​ធាត់ជ្រុល ដោយ​សារ​ផឹក​​ភេសជ្ជៈ​ផ្អែម​ខ្លាំង។ លទ្ធផលរកឃើញ​ថា រយៈពេល ៣៤​ឆ្នាំ មកនេះ ស្រ្តី ២៣.៤៣២​នាក់ បាន​ស្លាប់ ​ក្នុង​នោះ ៤.១៣៩​នាក់ ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង ៨.៣១៨​នាក់ ស្លាប់​ដោយសារ​ជំងឺ​មហារីក។ រីឯ​បុរស​វិញ ក្រោយ​តាម​ដាន ២៨​ឆ្នាំ ១៣.០០៤​នាក់​ បាន​ស្លាប់ ដោយ​ក្នុង​នោះ ៣.៧៥៧​នាក់ ស្លាប់​ដោយសារ​បញ្ហា​បេះដូង និង ៤.០៦២​នាក់ ស្លាប់​ដោយសារ​ជំងឺ​មហារីក៕

អត្ថបទផ្ដល់ដោយ៖​Hello Krupet

ចុចអាន៖មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តុលាការ ម៉ាឡេស៊ី ចោទអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុពីបទ “មិនគោរពគោល​ការណ៍ ប្រកាសទ្រព្យសម្បត្តិ”

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បេសកជនសិទ្ធិមនុស្ស UN បង្ហាញថា បើគ្មានអ្នកផ្ដល់សព្វាវុធ យោធា មីយ៉ាន់ម៉ា​ នឹងទន់ខ្សោយ

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការផ្តន្ទាទោស លោក William Guang  ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ពីបទលួច និងកាន់អាវុធខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញផ្តល់សេវាឱ្យលឿនរហ័ស ស្របតាមកំណែទម្រង់ថ្មី

សន្តិសុខសង្គម៩ ម៉ោង មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

ចរាចរណ៍៤ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា២១ ម៉ោង មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣

ព័ត៌មានជាតិ៧ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម