ពិតទេ ប្រើថ្នាំពន្យារកំណើត ធ្វើឱ្យស្រីៗធាត់?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ពិតទេ ប្រើថ្នាំពន្យារកំណើត ធ្វើឱ្យស្រីៗធាត់?

បានផុស

នៅ

មាន​មតិ​ច្រើន​​លើក​ឡើង​ពី​ផល​រំខាន​របស់​ថ្នាំ​ពន្យារ​កំណើត អ្នក​ខ្លះ​ថា ប្រើ​ទៅ​ធ្វើ​ឲ្យ​ស្គម រដូវ​មក​មិន​ទៀង ឯ​ខ្លះ​​ទៀត​ថា​ធ្វើ​ឲ្យ​ធាត់​ជា​ដើម។ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ពិត​ជា​ធ្វើ​ឲ្យ​ស្រីៗ​ឡើង​គីឡូ​មែន ឬ​​យ៉ាង​ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
What are the best birth control pill brands?

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បក​ស្រាយ​ថា ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត តែង​ជួប​ផល​រំខាន​ខ្លះៗ ដូច​ជា​ធ្វើ​ឲ្យ​ប្រែប្រួល​​ទម្ងន់ ទៅ​ជា​ស្គម ឬ​ឡើង​គីឡូ ឈឺ​ក្បាល ធេង​ធោង រដូវ​ប្រែប្រួល​ខ្លះៗ តែ​មិន​មែន​មាន​ន័យថា ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ទាំង​​អស់​សុទ្ធ​ជួប​ផល​រំខាន​ទាំង​នេះ​នោះ​ទេ។

ចំពោះ​ការ​ឡើង​​ទម្ងន់​​វិញ លោក​ស្រី​វេជ្ជបណ្ឌិត​ថា អាច​មក​ពី​របប​ចំណី​​អាហារ​ដែល​យើង​ញ៉ាំ​ច្រើន​ជាង ដោយសារ​​កាល​ពី​នៅ​ក្មេង រាងកាយ​ត្រូវការ​ថាមពល​ច្រើន ដើម្បី​​លូត​លាស់ ទោះ​ញ៉ាំ​អ្វី​ក៏​​ដោយ ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ងាយ​ធាត់​ដែរ។ នេះ​មក​ពី​ចំណី​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ ត្រូវ​បាន​បម្លែង​យក​​ទៅ​ប្រើប្រាស់​​អស់ ប៉ុន្តែ​នៅ​ពេល​យើង​អាយុ​ច្រើន រាងកាយ​លែង​សូវ​លូត​លាស់ ពេល​យើង​ញ៉ាំ​ច្រើន​ពេក ធ្វើ​ឲ្យ​ចំណី​អាហារ​​ដែល​យើង​ញ៉ាំ​ចូល​ទៅ​ទាំង​ប៉ុន្មាន ច្រើន​តែ​​សល់ ដុត​កាឡូរី​មិន​​អស់​ទេ មិន​ឆ្លៀត​ហាត់​​ប្រាណ​​ទៀត ទៅ​ជា​ធាត់។

“ដល់​ពេល​យើង​​ប្រើ​ថ្នាំ​ពន្យារ​កំណើត ហើយ​ចំ​​ពេល​យើង​​វ័យ​​ច្រើន​បន្តិច ការ​ធ្វើ​មេតាប៉ូលិស​នៅ​ក្នុង​ខ្លួន​មិន​សូវ​បាន​​ល្អ​ខ្លាំង​ដូច​កាល​ពី​នៅ​ក្មេង ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​ចំណី​ញ៉ាំ​ទៅ​សល់ ទៅ​ជា​ធាត់” លោកស្រី​វេជ្ជបណ្ឌិត​រៀប​រាប់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សារធាតុ ៣ ធំៗ ក្នុងថ្នាំសម្រកទម្ងន់ អាចបង្កគ្រោះថ្នាក់ដល់រាងកាយ ឬឈានទៅបាត់បង់ជីវិត

ចុចអាន៖ ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការទាំងនេះ មិនបាច់ភ័យទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ប្រជាជន តុងហ្គា ស្ទើរពេញប្រទេស រងផលប៉ះពាល់ពីផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានសមាគម៖ វេទិកាទេសចរណ៍អាស៊ាន ជួយជំរុញទេសចរអន្តរជាតិ​ឲ្យចូលមកកម្ពុជា

សន្តិសុខសង្គម១ ម៉ោង មុន

ប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវគេសម្លាប់យកទៅកប់ដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទូតបារាំងថា ការងារសិទ្ធិមនុស្ស ពាក់ព័ន្ធជាអន្តរវិស័យ ពុំមានភាពងាយស្រួលទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីភ្នាក់ងារកយការ និងក្រសួងសុខាភិបាល​ ប្រារព្ធពិធីបញ្ចុះបឋមសិលាអគារសម្ភព និង ថែទាំទារកនៃគម្រោងពង្រឹងសុខភាពមាតា និងទារកនៅភូមិភាគឥ្ឍសាននៃប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services