Connect with us

សុខភាព

ពេលកូនឈឺ កុំចាប់កោសខ្យល់ផ្ដេសផ្ដាស អាចបង្កគ្រោះថ្នាក់

បានផុស

នៅ

ទម្លាប់​របស់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​មក ឲ្យ​តែ​មាន​អារម្មណ៍​ធេងធោង មិន​ស្រួល​ខ្លួន​បន្តិច​ដឹង​តែ​ចង់​កោសខ្យល់ ដើម្បី​ឲ្យ​អាការៈ​បាន​ធូរ​ស្រាល។ ជួន​កាល ពេល​កូន​ឈឺ​ល្មមៗ​ក៏​ចាប់​កូន​មក​កោស​ខ្យល់​ដែរ ទាំង​មិន​ដឹង​ថា ការ​កោស​ខ្យល់​ឲ្យ​ក្មេង​ប៉ះពាល់​ដល់​កូន​ច្រើន​យ៉ាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ពេល​កូន​ឈឺ មិន​ស្រួល​ខ្លួន ឬ​ក្ដៅ​ខ្លួន តែង​ចាប់​កោស​ខ្យល់​ឲ្យ​ក្មេង​ហើយ មិន​ថា​កូន​តូច ឬ​ធំ​ទេ ព្រោះ​ពួក​គាត់​គិត​ថា​ការ​កោស​ខ្យល់​នឹង​ជួយ​ឲ្យ​កូន​បាន​ធូរ។ ប៉ុន្តែ​តាម​ពិត​ទៅ ការ​កោស​ខ្យល់​ឲ្យ​ក្មេង​ផ្ដល់​ផល​ប៉ះពាល់ និង​គ្រោះថ្នាក់​ច្រើន​ដូច​ជា៖

១. ប្រកាច់៖ ពេល​កោស​ខ្យល់​ឲ្យ​ក្មេង អា​អូន​ប្រឈម​នឹង​ការ​ប្រកាច់​ព្រោះ​ការ​កកិត​ស្បែក និង​សាច់​ដុំ​ធ្វើ​ឲ្យ​កម្ដៅ​ក្មេង​រឹត​តែ​ក្ដៅ​ខ្លាំង​ឡើង​ថែម​ទៀត។

២. បាត់បង់​ជាតិ​ទឹក៖ នៅ​ពេល​ដែល​កូន​ឈឺ ក្ដៅ​ខ្លួន អាច​បណ្ដាល​ឲ្យ​អា​អូន​បាត់​បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​យើង​កោស​ខ្យល់​ឲ្យ​ក្មេង​ថែម​ទៀត​នាំ​ឲ្យ​រាងកាយ​កូន​កាន់​តែ​បាត់​បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ​ធ្វើ​ឲ្យ​ក្មេង​កាន់​តែ​អស់​កម្លាំង ឬ​អាច​សន្លប់។​

៣. ខូច​សាច់ដុំ៖ ការ​កោស​ខ្យល់​ខ្លាំង​ៗ អាច​នាំឲ្យ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើឲ្យ​កម្ទេច​សាច់​ដុំ​ទាំងនោះ​ទៅ​កក​ស្ទះ​នៅ​តម្រង​នោម (ខ្មែរ​យើង​ហៅ​ក្រលៀន) នាំ​ឲ្យ​ខូច​តម្រង​នោម។

៤. រលាក​ស្បែក៖ សម្រាប់​យើង​មនុស្ស​ធំ ការ​កោស​ខ្យល់​គ្រាន់​តែ​វិធី​ព្យាបាល​តាម​បែប​បុរាណ​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ក្មេង ការ​កោស​ខ្យល់​ប្រៀប​បាន​នឹង​ការ​ធ្វើ​ទារុណ​កម្ម​មួយ ព្រោះ​វា​មិន​ត្រឹម​តែ​មិន​ផ្ដល់​ប្រយោជន៍ច្រើន​​ទេ ថែម​ទាំង​នាំ​គ្រោះ​ថ្នាក់​ដល់​ក្មេង​ទៀត។

ចំណាំ៖ ត្បិត​តែ​ការ​កោស​ខ្យល់​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ក៏​ពិត​សម្រាប់​មនុស្ស​ធំ លោក​វេជ្ជបណ្ឌិត​ខាង​លើ​ណែ​នាំ​ថា បើ​មាន​បញ្ហា​មិន​ស្រួល​ខ្លួន​កន្លែង​ណា ត្រូវ​​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ជាជាង​ប្រើ​វិធី​បុរាណ​បែប​នេះ ព្រោះ​បើ​ធ្វើ​មិន​ស្រួល​អាច​នាំ​ឲ្យ​កាន់តែ​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​យើង៕​

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កូនក្ដៅក្បាល តែមិនមែនកើតជំងឺគ្រុនក្ដៅ បណ្ដាលមកពីអ្វី?​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ តិចច្រឡំថាជំងឺទាំងនេះកើតលើមនុស្សចាស់ តាមពិតក្មេងៗក៏មានដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ វិនាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣៧ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤០ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម