Connect with us

សុខភាព

ចេះតិចនិកតែ ៣យ៉ាងនេះ ជួយបង្កើន ​IQ កូនឱ្យខួរក្បាលឆ្លាតវៃ

បានផុស

នៅ

មាន​ការ​ណែ​នាំ​ម៉ាក់​ប៉ា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​ចិញ្ចឹម​កូន​ឲ្យ​មាន​សុខភាព​ល្អ អាកប្បកិរិយា​ថ្លៃ​ថ្នូរ និង​មាន​ប្រាជ្ញា​វាងវៃ។ ប៉ុន្តែ អាចពិបាក​សម្រាប់​ម៉ាក់​ប៉ា​បន្តិច ដោយសារ​មិន​ដឹង​ថា​អ្វី​គួរ​ធ្វើ​តាម និង​អ្វី​មិនគួរ​អនុវត្ត​ពេល​ចិញ្ចឹម​កូន។ ដូច្នេះ​ហើយ ដើម្បី​សម្រួល​ដល់​គ្នា​យើង​ជា​ម៉ាក់​ប៉ា​ អត្ថបទ​នេះ​មាន​ដំបូន្មាន​ល្អ​ៗ​ពី​ការ​ជួយ​បង្កើន IQ កូន​ចែក​រំលែក​ដោយ​វេជ្ជបណ្ឌិត Bryan Roche ជា​អ្នក​ចិត្តសាស្ត្រ​ខាង​អាកប្បកិរិយា​ដែល​ផ្អែក​លើ​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ។

១. ផ្ដល់​អូមេហ្គា ៣ ឲ្យ​កូន​ញ៉ាំ

19,732 Asian Kid Eating Stock Photos and Images - 123RF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​មនុស្ស​មួយ​ចំនួន​គិត​ថា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ជា​អាហារ​ដែល​មនុស្ស​ចាស់​ញ៉ាំ ដើម្បី​បង្ការ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ប៉ុន្តែ អាស៊ីដ​អូមេហ្គា ៣ ជួយ​ពង្រឹង​មុខងារ​ខួរក្បាល​ក្មេងៗ ហើយ​បើ​អា​អូន​បាន​ញ៉ាំ​តាំង​ពី​ក្មេង​មក កាន់​តែ​ល្អ ព្រោះ​វា​ជួយ​បង្កើន IQ កូន។ អូមេហ្គា ៣ អាច​រក​បាន​នៅ​ក្នុង​ទឹក​ដោះ​ម្ដាយ សាច់​ត្រី បន្លែ​ស្លឹក​បៃតង និង​ពពួក​សណ្ដែក។ វេជ្ជបណ្ឌិត​ខាង​លើ​ក៏​ណែ​នាំ​ឲ្យ​ម៉ាក់​ប៉ា​ផ្ដល់​ប្រូតេអ៊ីន​ឲ្យ​កូន​ញ៉ាំ​បាន​ច្រើន​ព្រោះ​វា​មាន​សារធាតុ Amino Acid ដែល​ជួយ​ទ្រទ្រង់​ដំណើរ​ការ​ខួរក្បាល។

២. សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង

តិចនិក​មួយ​ទៀត​ដើម្បី​ជួយ​បង្កើន IQ កូន គឺ​ការ​សរសើរ​លើ​ដំណើរ​ការ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​កូន ដោយ​មិន​ផ្ដោត​សំខាន់​លើ​លទ្ធផល​នៃ​ការ​សិក្សា​ពេក។ ការ​សរសើរ​ទៅ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​​ជួយ​ជំរុញ​ទឹក​ចិត្ត​កូន​ឲ្យ​បន្ត​នូវ​អ្វី​ៗ​ដែល​គេ​កំពុង​ធ្វើ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

៣. និយាយ​ជាមួយ និង​អាន​ឲ្យ​កូន​ស្ដាប់

លោក Roche បន្ត​ឲ្យ​ដឹង​ថា ការ​សន្ទនា​កាន់​តែ​ច្រើន​ជាមួយ​កូន កាន់​តែ​ធ្វើ​ឲ្យ​ពូក​គេ​ឆ្លាត​វៃ។ ការ​លេង​ហ្គេម​សាមញ្ញៗ នៅ​តាម​ដង​ផ្លូវ​ពេល​ធ្វើ​ដំណើរ​ ឬ​ចេញ​ពី​រៀន ក៏​អាច​បង្កើន IQ កូន​ដូច​ជា ឲ្យ​កូន​រាប់​លេខ អក្សរ ឬ​រាយ​នាម​សត្វ​ដែល​គេ​ចូល​ចិត្ត ដែល​អាច​ រំញោច​ដល់​ភាព​ឆ្លាត​វៃ​របស់​កូន​កាន់​តែ​ខ្លាំង។ ការ​អាន​ឲ្យ​កូន​ៗ​ស្ដាប់​ក៏​មាន​ប្រយោជន៍​ខ្ពស់​ដែរ ព្រោះ​ក្មេងៗ​ដែល​ម៉ាក់​ប៉ា​តែង​អាន​ឲ្យ​ស្ដាប់​ជា​ប្រចាំ ភាគ​ច្រើន​មាន IQ ខ្ពស់​ជាង​ក្មេង​ធម្មតា។

លោក​បន្ថែម​ថា ម៉ាក់​ប៉ា​គួរ​តែ​ចាប់​ផ្ដើម​និយាយ​លេង​ជាមួយ​កូន និង​អាន​ឲ្យ​កូន​ស្ដាប់​តាំង​ពី​អា​អូន​នៅ​តូច​មក​ម្ល៉េះ។ យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ខណៈ​​ដែល​ការ​និយាយ និង​អាន​មាន​ប្រយោជន៍ ប៉ុន្តែ​ប្រយោជន៍​ទាំង​នោះ​អាច​នឹង​បាន​ផល បើ​យើង​អនុវត្ត​វា​ពេល​អា​អូន​មាន​អាយុ​៤​ឆ្នាំ​ហើយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ក្មេង​មាន ​IQ ទាប ឬ​ខ្ពស់​ ​អាច​​សង្កេត​មើល​សញ្ញា​ទាំង​នេះ

ចុចអាន៖ ចង់ឱ្យកូនឆ្លាត ស្អាត វីតាមីនទាំងនេះល្អសម្រាប់ក្មេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម