Connect with us

សុខភាព

ក្រុមគ្រូពេទ្យកម្ពុជាជិត ៩០០ នាក់ ទទួលបានការពង្រឹងនូវសមត្ថភាពជំនាញផ្នែកការវះកាត់

បានផុស

នៅ

គ្រូពេទ្យផ្នែកវះកាត់ គ្រូពេទ្យទូទៅ និងគិលានុបដ្ឋាយិកាកម្ពុជា ប្រមាណជិត ៩០០ នាក់ បានពង្រឹង​នូវជំនាញផ្នែកវះកាត់ ការប្រើប្រាស់ថ្នាំសណ្តំ នីតិវិធី​នៃ​ជំនាញ​វះកាត់​សម្រាលកូន និង​ជំនាញ​ជាច្រើន​ទៀត​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការបណ្តុះបណ្តាល​ពី​កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ដែល​បានបញ្ចប់​រួចរាល់​កាលពី​ខែ​ឧសភ​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​ ២០២០ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៥ ជា​ផ្នែក​មួយ​នៃ​ការប្តេជ្ញា​របស់​មូលនិធិ​ក្រុមហ៊ុន GE ដែល​បានផ្តល់​ជា​ទឹកប្រាក់​ចំនួន ២៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ពន្លឿន​នូវ សេវា​វះកាត់ និង​ការប្រើប្រាស់​ថ្នាំ​សណ្តំ​ប្រកបដោយ​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក​។ កម្មវិធី​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ដើមឆ្នាំ​២០១៩ ដើម្បី​ជួយ​ប្រទេស​ក្នុងការ​ព​ន្លឿ​ន​នូវ​ការអភិវឌ្ឍ​លើ​សមត្ថភាព​វះកាត់ និង​សមត្ថភាព​នានា​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស​។

​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែលមាន​អាទិភាព​ខ្ពស់​សម្រាប់​កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ពីព្រោះ​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​ចំណាត់​ថ្នាក់ទាប​បំផុត​ក្នុង​ក្របខណ្ឌ​នៃ​និតិ​វិធី​វះកាត់​ក្នុងចំណោម​ប្រជាជន ១០០,០០០​នាក់ គឺមាន​ត្រឹមតែ ៤១៩​នាក់​ប៉ុណ្ណោះ។ ខណៈពេលដែល​នៅ​សហរដ្ឋអាមេរិក​មាន​ចំនួន​ជា​មធ្យម​នេះ​លើសពី ២១,០០០ នាក់ ។ ស្របតាម​គោលដៅ​គម្រោង កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​ ២០២០ បាន​ជួយ​លើកកម្ពស់​ជំនាញ​ដល់​បុគ្គលិក​ផ្នែក​វះកាត់​នៅ​ទូទាំងប្រទេស​កម្ពុជា ព្រមទាំង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងសុខាភិបាល​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​វះកាត់ និង​អភិវឌ្ឍ​លើ​ដំណោះស្រាយ​តាម​មាត្រដ្ឋាន​ដែល​បានកំណត់ ដើម្បី​ជម្នះ​លើ​បញ្ហា​ប្រឈម​នានា​។

​លោក​វេជ្ជបណ្ឌិត ខាត់ ភូ ប្រធាន​ផ្នែក​ប្រព័ន្ធ​សរសៃ​ប្រសាទ​ និងប្រព័ន្ធ​រំលាយ​អាហារ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ថ្លែងថា​៖ “​ឱកាស​ស្វែងយល់​ពី​គោលការណ៍​អនុវត្តន៍​ល្អៗ ផ្នែក​វះកាត់​ថ្មីៗ​តាមរយៈ​កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ បានផ្តល់​នូវ​អត្ថប្រយោជន៍​ធំ​បំផុត​សម្រាប់​គាត់​ជាច្រើន ។​”

​លើសពីនោះ លោក​វេជ្ជបណ្ឌិត ខាត់ ភូ បាន​ថ្លែងថា​៖ “​តាងនាម​ឱ្យ​សិក្ខាកាម​ដទៃទៀត​ដែល​បាន​ចូលរួម​ក្នុង​វគ្គប​ណ្តុះ បណ្តាល​នេះ ពួកយើង​បាន​នាំមក​នូវ​ជំនាញ និង​បច្ចេកទេស​ថ្មីៗ​ដែល​យើង​បាន​ដាក់ឱ្យអនុវត្ត​យ៉ាង​ឆាប់រហ័ស​នៅតាម​មន្ទីរពេទ្យ​នានា​របស់​ពួកយើង​ផ្ទាល់​។​”

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា​“​យើង​ក៏បាន​រៀន​ពី​វិធី​ថ្មីៗ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើការ​ជា​ក្រុម និង​គោលការណ៍​ណែនាំ​ថ្មីៗ​សម្រាប់​នីតិ​វិធី​មុន និង​ក្រោយ​ការវះកាត់​ដើម្បី​កាត់បន្ថយ​កម្រិត​នៃ​ការឆ្លង​មេរោគ​។​នាពេល​អនាគត​ខាងមុខ យើង​ជឿជាក់ថា​ជំនាញ​ទាំងនេះ និង​ជំនាញ​ថ្មីៗ​ដែល​បាន​រៀនសូត្រ​នឹង​ជួយ​កាត់បន្ថយ​អត្រា​មរណភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មិន​រាប់បញ្ចូល​ជា​ប្រភេទ ជម្ងឺឆ្លង ដូចជា​ជនរងគ្រោះ​ដោយសារ​របួស​គ្រាំ ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក​។ ការទទួលបាន​នូវ​ចំណេះដឹង​ថ្មី​នេះ ក៏​អាចជួយ​កម្ពុជា​ក្នុងការ​លុបបំបាត់​នូវ​បញ្ហា​មិន​ប្រក្រតី​ពី​កំណើត​ផងដែរ ដូចជា​បបូរមាត់​ឆែប​ពី​កំណើត​។​”

​យោងតាម​លោក David Barash ជា​នាយក​ប្រតិបត្តិ​មូលនិធិ GE បាន​មានប្រសាសន៍ថា​៖ ”​លទ្ធផល​ទាំងនេះ​បាន​ពង្រឹង​នូវ​គុណ​តម្លៃ និង​សារៈសំខាន់​កម្មវិធី​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០​។​”

​លោក​វេជ្ជបណ្ឌិត Barash ក៏បាន​បន្ថែមទៀតថា​៖ “​តាមរយៈ​ការឆ្លើយតប​ជា​វិជ្ជមាន​នៅ​កម្ពុជា បានបញ្ជាក់​ជាថ្មី​ថា ការកសាង​មូលដ្ឋាន​ប្រកបដោយ​និរន្តរភាព​នៅក្នុង​វិស័យ​សំខាន់ៗ​ចំនួន បី គឺ​ឥទ្ធិពល​នៃ​ការថែទាំ​លើ​ការវះកាត់ នវានុវត្តន៍ និង​មាត្រដ្ឋាន នៅតែមាន​ការជាប់​ទាក់ទង​គ្នា និង​មាន​ប្រសិទ្ធភាព​ដដែល ហើយ​ការកសាង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ជាមួយ​រដ្ឋាភិបាល​ គឺជា​ជំហាន​ដំបូង​ដ៏​សំខាន់​ក្នុងការ​កំណត់​ពី​តម្រូវការ​ក្នុងស្រុក ការ​កៀគរ​ធនធាន និង​ការអភិវឌ្ឍ​ផែនការ​ជាតិ​។​”

​លោក​បាន​បន្ថែមថា​“​ទស្សនវិស័យ​របស់​ប្រជាពលរដ្ឋ​ផ្តល់នូវ​ក្របខណ្ឌ​ដើម្បី​អភិវឌ្ឍន៍​បុគ្គលិក​ផ្នែក​ការវះកាត់​តាមរយៈ​ការបណ្តុះបណ្តាល​គ្រូបង្វឹក និង​កម្មវិធី​ភាពជា​អ្នកដឹកនាំ​ដើម្បី​កែលំអ​បន្ថែម​ទៅលើ​ការប្រើប្រាស់​ថ្នាំ​សណ្តំ ការវះកាត់​ដោយ​សុវត្ថិភាព និង​ការបណ្តុះបណ្តាល​ផ្នែក​សម្ភព​។ វា​ក៏បាន​បង្ហាញ​ពី​របៀប​ដែល​យើង​កំណត់​នូវ​មាត្រដ្ឋាន​នៃ​ដំណោះស្រាយ​នវានុវត្តន៍ ដូចជា​កម្មវិធី​សាកល្បង​នានា ការប្រឹក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​។​”

​លោក​វេជ្ជបណ្ឌិត Barash បាន​មានប្រសាសន៍ថា​៖ ”​ដៃគូ​ក្នុងស្រុក​នាំមក​នូវ​ការផ្លាស់ប្តូរ​ដ៏​ធំធេង ហើយ​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​កាល់ម៉ែត​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន អនុវត្ត​កម្មវិធី​ជាច្រើន និង​ក៏​សូម​អរគុណ​ចំពោះ​ដៃគូ​សហការ​អនុវត្តន៍​ចំនួន​បួន​របស់​មន្ទីរពេទ្យ​មានដូចជា អង្គការ Jhpiego, អង្គការ Assist International អង្គការ Harvard PGSSC and ក្រុមហ៊ុន Dalberg ដែល​បានរួម​ចំណែក​ដ៏​សកម្ម​ដល់​កម្មវិធី​ទាំងពីរ​ដំណាក់កាល ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​។​”

​លោកស្រី Cheri Reynolds នាយក​ផ្នែក​សុខភាព​ពិភពលោក​នៃ​អង្គការ Assist International បាន​មានប្រសាសន៍ថា​៖ “​ពួកយើង​បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ហើយ​មានការ​ចូលរួម​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ឆ្នើមៗ​ជួរមុខ​ក្នុងស្រុក​នៃ​កម្មវិធី​នេះ វា​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​ពួកយើង​ដែល​បាន​រៀនសូត្រ​ពី​កម្ពុជា​។ ដោយសារ​កម្មវិធី​នេះ​ដំណើរការ​ស្របពេល​ជាមួយនឹង​ការចាប់ផ្តើម​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ វា​ក៏បាន​បញ្ជាក់​ជាថ្មី​ថា​នៅពេលដែល​អ្នក​ពង្រឹង​ប្រព័ន្ធ​គាំពារ​សុខភាព អត្ថប្រយោជន៍​គឺ​លើសពី​ការវះកាត់​ទៅទៀត​។ តួយ៉ាង​កម្ពុជា​បាន បង្កើន​ចំនួន​គ្រូពេទ្យ​ផ្នែក​សណ្តំ​ដែល​បាន​បណ្តុះបណ្តាល​ដើម្បី​ផ្តល់​ការប្រើប្រាស់​ថ្នាំ​សណ្តំ​ប្រកបដោយ​សុវត្ថិភាព ដោយមាន​ការដាក់​បន្ថែ​ម​បុគ្គលិក​ជំនាញៗ​បាន​កាន់តែច្រើន​បន្ថែម​ទៀត​ក្នុង​ការផ្តល់​ការថែទាំ​ដល់​អ្នក​ជម្ងឺ​ដែល​ត្រូវការ​ជំនួយ​ជាបន្ទាន់​ខាង​ផ្លូវដង្ហើម​និង​ប្រព័ន្ធ​អុកស៊ីសែន​ក្នុងអំឡុងពេល​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។​”

​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​វះកាត់​ដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ ចំនួន ៨​ដង ត្រូវបាន​ដំណើរការ​ក្នុង​ឆ្នាំ ២០១៩ ដោយ​ធ្វើការ​ផ្តោតលើ​សូចនាករ​លទ្ធផល​សំខាន់ៗ ដូចជា​ភាពជា​អ្នកដឹកនាំ និង​ការណែនាំ ការបណ្តុះបណ្តាល​សម្រាប់ គ្លីនិក ការប្រើប្រាស់​ថ្នាំ​សណ្តំ​ប្រកបដោយ​សុវត្ថិភាព ការសម្លាប់​មេរោគ​លើ​សម្ភារ​បរិក្ខារ វិស្វកម្ម​ជីវ​វេជ្ជសាស្ត្រ ការណែនាំ​អំពី​ការថត​ឆ្លុះ​អេកូ និង​វគ្គ​បណ្តុះបណ្តាល​វះកាត់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ (Touch Surgery App Training)​។

​ខាងក្រោម​នេះ​ជា​កម្មវិធី​សង្ខេប​៖

• វគ្គ​បណ្តុះបណ្តាល​វះកាត់​ ដែល​សិក្សា​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ទាក់ទង​នឹង​ការប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ​ដៃ​ដើម្បី​បង្រៀន​ពី​ការរៀបចំ​វះកាត់ នីតិវិធី​ថ្មីៗ និង​ការធ្វើ​តេស្ត​។ ដោយសារ​ការផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ នៅ​ដើមឆ្នាំ​២០២០ ការដាក់​ឱ្យប្រើ​បច្ចេកវិទ្យា​ណែនាំ​សន្និសីទ​តាម​វីដេអូ និង​ការណែនាំ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បុគ្គលិក​មន្ទីរពេទ្យ និង​គ្រូពេទ្យ​ជាង ៧៥០​នាក់ នៅ ៦០​កន្លែង​នៅ​ទូទាំងប្រទេស​។​

• សវនកម្ម​គម្រោង​ពង្រឹងសមត្ថភាព​ជុំវិញ​ការវះកាត់ (Perioperative Enhancement Project) ក៏​ត្រូវបាន​ដំណើរការ​ផងដែរ​ដើម្បី​កំណត់​ពី​សម្ភារៈ​បរិក្ខារ និង​ការបណ្តុះបណ្តាល​ដែល​ត្រូវការ​បន្ទាន់​បំផុត​។ មាន​គ្រូពេទ្យ​ចំនួន ២៧​រូប បានទទួល​ការបណ្តុះបណ្តាល​នៅតាម​មណ្ឌល​ចំនួន ៧​កន្លែង និង​មាន​កញ្ចប់​បរិក្ខារ​សម្រាប់​បន្ទប់វះកាត់​ចំនួន​៧ ត្រូវបាន​ដំឡើង​នៅតាម​មន្ទីរពេទ្យ​ទាំង​៧​នោះ​។​

• ខណៈ​មន្ទីរពេទ្យ​កាល់ម៉ែត​ដើរតួ​នា​ជាទី​ស្នាក់ការ​កណ្តាល​រប​ស់កម្ម​វិធី​នេះ មាន​មន្ទីរពេទ្យ​ខេត្ត​ចំនួន​៥ និង​មន្ទីរពេទ្យ​ជាតិ​ចំនួន​២ (​មន្ទីរពេទ្យបង្អែក​ជ័យជំនះ មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ចាម មន្ទីរពេទ្យ​បង្អែ​ខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​) បាន​ចូលរួម​ក្នុង​កម្មវិធី​ដែល​បាន​ផ្តួចផ្តើម​នេះ​ផងដែរ​។​

​ការវះកាត់​សុវត្ថិភាព​ឆ្នាំ 2020 គឺជា​កម្មវិធី​ពហុ​សមាសភាគ​ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០១៥​ ហើយ​បាន​ស្វែងរក​គំរូ​ច្នៃប្រឌិត​សម្រាប់​ពង្រីក​ការថែទាំ​វះកាត់​ប្រកបដោយ​សុវត្ថិភាព​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ បាន​ជះឥទ្ធិពល​ដល់​មនុ​ស្សរា​ប់​សិប​លាន​នាក់ តាមរយៈ​ការសហការ​ជាមួយ​មូលនិធិ អង្គ​ការមិន​រកប្រាក់​ចំណេញ ស្ថាប័ន​អប់រំ និង​រដ្ឋាភិបាល​ក្នុង​តំបន់ ដែល​ចង់​ធ្វើឱ្យ​ការវះកាត់​មាន​សុវត្ថិភាព តម្លៃ​សមរម្យ និង​អាច​ចូល​ដំណើរការបាន​នៅ​ទូទាំង​ពិភពលោក​។

​កម្មវិធី​វះកាត់​សុវត្ថិភាព​ឆ្នាំ ២០២០ ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន​បី​៖ អេ​ត្យូ​ពី តង់​ហ្សា​នី និង​កម្ពុជា​។ ស្វែងយល់​បន្ថែម​នៅ www.safesurgery2020.org ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម