Connect with us

សុខភាព

ក្រោយ អូមីក្រុង ចូលដល់ កម្ពុជា នេះជារោគសញ្ញាគួរតាមដាន

បានផុស

នៅ

កាលពីយប់ម្សិលមិញនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង (Omicron) នៅ លើខ្លួនស្ត្រីខ្មែរម្នាក់ វ័យ២៣ឆ្នាំ ដែលត្រឡប់មកពីធ្វើការនៅ ប្រទេសហ្គាណា។ នេះបើតាមចេញសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបានលទ្ធផលវិភាគ បញ្ជាក់ដោយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា វីរុសកូវីដបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង បានរកឃើញជាលើកដំបូងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។ វីរុសនេះ កាន់តែមានភាពគ្រោះថ្នាក់ជាងវីរុសបំប្លែងខ្លួនណាៗទាំងអស់ ខណៈអ្នកវិទ្យាសាស្ត្រ កំពុងរកវិធីទប់ស្កាត់យ៉ាងមមាញឹក។

ស្របពេលជាមួយគ្នាដែរ អ្នកវិទ្យាសាស្ត្រ បានព្រមានពីគ្រោះដែលបណ្ដាលមកពី អូមីក្រុង ព្រោះវីរុសបំប្លែងខ្លួនប្រភេទនេះ មានសមត្ថភាពចម្លងយ៉ាងរហ័ស ព្រមទាំងខ្លាំងជាង ដែលតា ទៅទៀត។ ចំណែកឯរោគសញ្ញាវិញ ខុសគ្នាពីរោគសញ្ញារបស់ ដែលតា មួយចំនួន។

ក្នុងនោះដែរ ប្រភពពីគេហទំព័រ Daily Mail បានឱ្យដឹងថា រោគសញ្ញាទូទៅនៃវីរុស​បំប្លែង​ខ្លួន អូមីក្រុង មានដូចជា អស់ក​ម្លាំង ឈឺសាច់ដុំ ក្អកស្ងួត ឈឺបំពង់ក ឈឺក្បាល ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។

ដូច្នេះហើយ ប្រសិនបើលោកអ្នកមានអាការមិនស្រួលខ្លួន និងលេចចេញរោគសញ្ញាប៉ុន្មានខាងលើនេះ សូមប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យ ឬទូរសព្ទទៅលេខ ១១៥ ដើម្បីស្វែងរកការតេស្ត និងព្យាបាលឱ្យទាន់ពេលវេលា៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ ​យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?

ចុចអាន៖ ចាក់វ៉ាក់សាំងដូសជំរុញបានប៉ុន្មានខែ ទើបអាចការពារ Omicron ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៤៥ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម