Connect with us

សុខភាព

ប្រុសៗការហើយយូរឆ្នាំ​ នៅតែអត់មានកូន តើគួរធ្វើម៉េច?

បានផុស

នៅ

ភាព​អារ​អត់​កូន​គឺ​ជា​ការ​អសមត្ថភាព​ផ្លូវ​ភេទ​ក្នុងការបង្ក​កំណើត​ បើទោះបីជាមានការ​រួមភេទ​ជា​ប្រចាំ​និង​មិន​បាន​ការពារ​ក៏ដោយ​។ ក្រៅ​ពី​នេះ​ទៀត​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ការ​ដែល​មិន​មាន​ផ្ទៃ​ពោះ។នៅ​មាន​រោគ​សញ្ញា​ច្រើន​ផ្សេង​ទៀត​ប៉ុន្តែ​​ក៏មាន​ការ​ពិបាក​ក្នុង​ការ​កត់​សម្គាល់​ណាស់ដែរ។ មូលហេតុ​នីមួយៗ​នៃ​ភាព​អារ​អត់​កូន​អាច​ចេញ​រោគ​សញ្ញា​ផ្សេងៗ​គ្នា ហើយក៏​មាន​ស្ថានភាព​សុខភាព​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ឱកាស​ក្នុង​ការ​មាន​គភ៌។

រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​រោគ​សញ្ញា​លើ​បុរស​គឺ​ពិត​ជា​ពិបាក​ក្នុង​ការ​ពិនិត្យ​រក​ណាស់។ មនុស្ស​ប្រុស​អារ​ភាគ​ច្រើន​គឺ​មិន​បាន​ដឹង​អំពី​ស្ថានភាព​របស់​ខ្លួន​រហូត​ទាល់​តែ​អ្នកទាំងនោះ​​ព្យាយាម​ចង់​បាន​បេប៊ី​ជា​ច្រើន​ឆ្នាំ​ហើយ​មិន​បាន​ជោគជ័យ។ ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​រោគ​សញ្ញា​នៃ​ភាព​អារ​អត់​កូន​លើ​បុរស​គឺ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ។ មូលហេតុ​ភាគ​ច្រើន​រួមមាន៖

  • ប្រែប្រួល​ក្នុង​ការ​លូតលាស់​សក់
  • ប្រែប្រួល​លើ​ចំណង់​ផ្លូវ​ភេទ
  • ការ​ឈឺ​ចាប់​ដុំពក​ឬ​ការ​ហើម​ពង​ស្វាស
  • ពិបាក​ឡើង​រឹង​និង​ការ​សម្រេច​កាម
  • ពង​ស្វាស​រឹង​តូច

គួរ​ទៅ​មន្ទីរ​ពេទ្យ​នៅ​ពេល​ណា?

86,205 Asian Male Doctor Stock Photos, Pictures & Royalty-Free Images -  iStock

ប្រុសៗយើង​គួរ​ទៅ​ស្វែង​រក​ការ​ព្យាបាល​ប្រសិន​បើ​មាន​អាយុ​ក្រោម​៣៥​ឆ្នាំ ​និង​បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ចង់​បាន​បេប៊ី​ហើយ​មិន​ទទួល​បាន​ជោគជ័យទៀត​នោះ​។ សម្រាប់​ស្ត្រី​វិញ​បន្ទាត់​ពេល​វេលា​គឺ​មាន​ភាព​ខុស​គ្នា។ប្រសិន​បើ​ប្រពន្ធ​របស់​យើង​មាន​អាយុ​លើស ​៣៥ ​ឆ្នាំ​គួរ​តែ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ក្រោយ​ព្យាយាម​អស់​រយៈ​ពេល​៦​ខែហើយ​នៅមិន​បាន​ផល​ទៀតនោះ​។

គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​អំពី​មូលហេតុ​​បាន​តាម​រយៈ​ការ​ពិនិត្យ​ឈាម​ ទឹក​នោម​ និង​ការ​ធ្វើ​តេស្ត​វិទ្យុសាស្ត្រ​ផ្សេង​ទៀត។ ដើម្បី​ធ្វើ​ការ​ពិនិត្យ​រាប់​ចំនួន​មេ​ជីវិត ​និង​ស្ថានភាព​សុខភាព​របស់​មេ​ជីវិតរបស់​យើង ​គ្រូពេទ្យ​នឹង​ធ្វើ​ការ​ណែនាំ​ឲ្យ​ទៅ​ជួប​ជាមួយ​អ្នក​ឯកទេស​ខាង​វិភាគ​មេ​ជីវិត។

ម៉្យាង​ទៀតយើង​ក៏​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស​អង់ដូគ្រីន​ខាង​បន្ត​ពូជ​ដើម្បី​ធ្វើ​ការ​ព្យាបាល​ភាព​អារ​អត់​កូន។ យើង​ត្រូវ​រៀប​រាប់​អំពី​រោគ​សញ្ញា​របស់​ខ្លួន ​និង​ប្រវត្តិ​ជំងឺ​ដើម្បី​ឲ្យ​គ្រូពេទ្យ​បាន​ដឹងផង​ដែរ។

  • ប្រសិន​បើ​យើងកំពុង​ប្រើ​ថ្នាំ​ណា​មួយ​គួរ​យក​របស់​ទាំង​នោះ​ទៅ​ជាមួយ​ផង​រួមមាន​វេជ្ជបញ្ជា​ វីតាមីន​ថ្នាំ​ជាតិ​រ៉ែ​អាហារ​បំប៉ន​ និង​ថ្នាំ​ដែល​គ្មាន​វេជ្ជ​បញ្ជា​ផ្សេង​ទៀត។
  • កត់​ត្រា​ទុក​ឲ្យ​បាន​ក្បោះ​ក្បាយ​តើ​យើងធ្វើ​ការ​រួមភេទ​ដោយ​មិន​បាន​ការពារ​ញឹកញាប់​ប៉ុណ្ណា​ បាន​ព្យាយាម​យូរ​ហើយ​ឬ​នៅ​ និង​កត់​ថ្ងៃ​ចុង​ដែល​យើង​បាន​ព្យាយាម​យក​បេប៊ី។
  • សង្កេត​មើល​បំលាស់​ប្ដូរ​រូបរាង​កាយ​ឬ​រោគ​សញ្ញា​ផ្សេងៗ​ដែល​អាច​ពាក់ព័ន្ធ​ជាមួយ​ជំងឺ។
  • កុំ​ភ្លេច​ប្រាប់​ទៅ​គ្រូ​ពេទ្យ​និង​យក​ឯកសារ​ដែល​ពាក់ព័ន្ធ​ទៅ​ជាមួយ​ប្រសិន​បើ​យើងធ្វើ​ការ​វះកាត់​ឬ​ព្យាបាល​កាល​ពី​មុន​ដែល​អាច​ប៉ះពាល់​ដល់​ប្រដាប់​ភេទ។
  • ប្រាប់​ទៅ​គ្រូពេទ្យ​ប្រសិន​បើ​យើង​ធ្លាប់​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​វិទ្យុ​សកម្ម​ ឬ​តាម​បែប​គីមី។
  • ប្រាប់​អំពី​ទម្លាប់​រស់​នៅ​របស់​យើង​​ដូចជា​ការ​ជក់​បារី​ សេព​គ្រឿង​ស្រវឹង​ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។
  • ប្រាប់​អំពី​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​(ប្រសិន​បើ​មាន)​ ប្រវត្តិ​ជំងឺ​ផ្ទាល់​ខ្លួន​ ឬ​គ្រួសារ​នូវ​បញ្ហា​សេនេទិច​​ណា​មួយ​ ឬ​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ជាដើម​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សញ្ញា​ទាំង​៤ បញ្ជាក់​ថា​សុខភាព​ផ្លូវ​ភេទ​ប្រុស​ៗ​​មាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ បកស្រាយចម្ងល់! បុរស និងស្ត្រីគួរយកកូននៅ វ័យណាល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម