Connect with us

សុខភាព

អត្ថប្រយោជន៍ទឹកដោះគោ និងផលប៉ះពាល់គួរដឹង កុំប្រហែស

បានផុស

នៅ

ទឹកដោះគោ​ ដែល​យើង​ផឹក​ជា​រៀង​រាល់​ថ្ងៃ គឺ​សម្បូរ​ទៅ​ ដោយ​សារធាតុចិញ្ចឹម​ និងមាន​អត្ថប្រយោជន៍​ជា​ច្រើន​។ រឿងសំខាន់ គឺកាល់ស្យូមដែលជួយថែរក្សាឆ្អឹង។ ប៉ុន្តែក៏​មានគុណវិបត្តិ ចំពោះការផឹកទឹកដោះគោផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថប្រយោជន៍​នៃ​ទឹកដោះគោ ជួយ​ពង្រឹង​ឆ្អឹង និង​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ពង្រឹង​ធ្មេញ និង​សារធាតុ​រ៉ែ​ផ្សេងៗ​ទៀត។ ជាពិសេស ពេល​យើង​ចាស់​ទៅ វា​ជួយ​​ឲ្យ​ឆ្អឹង​យើង​ក្រាស់។ ការ​ផឹក​ទឹកដោះគោ​ នឹង​ជួយ​ឲ្យ​អ្នក​ មានសុខភាព​ល្អក្នុង​រាងកាយ​។

កាត់បន្ថយ​ចំណង់​អាហារ ការ​ផឹក​ទឹកដោះគោ​ មិនបានជួយឲ្យ​ឡើង​ទម្ងន់ ឬ​ធាត់​ទេ ហើយ​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​បាន​។ ព្រោះ​ការ​ញ៉ាំ​ទឹកដោះ​គោ​ នឹង​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆ្អែត​ជាង​។

ជួយការពារ​ជំងឺសរសៃឈាមបេះដូង ទឹកដោះគោគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូម ដែលអាចជួយ​ពង្រីក​សរសៃ​ឈាម បន្ថយ​សម្ពាធ​ឈាម ជំងឺ​សរសៃ​ឈាម​បេះដូង​ផងដែរ។

ជួយការពារជំងឺទឹកនោមផ្អែម វីតាមីន B និងសារធាតុរ៉ែសំខាន់ៗ​នៅ​ក្នុង​ទឹកដោះគោ​ ជួយ​រក្សា​ការ​រំលាយ​អាហារ​របស់​យើង​ឲ្យ​ដំណើរការ​ធម្មតា។ ដែលអាចគ្រប់គ្រងកម្រិតជាតិស្ករ និងអាំងស៊ុយលីន​ក្នុង​រាងកាយ ហើយ​​ជួយរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម។

កាត់បន្ថយការរលាក​ ទឹកដោះគោត្រូវបានណែនាំជាញឹកញាប់ សម្រាប់ព្យាបាលតាំងពីជំងឺរលាកសន្លាក់ហ្គោដ និងរលាកសន្លាក់ រហូតដល់បញ្ហាផ្លូវដង្ហើម។ ការរួមបញ្ចូលគ្នានៃប្រូតេអ៊ីនសត្វ អាស៊ីតខ្លាញ់អូមេហ្គា ៣ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកដោះគោ ធ្វើឲ្យវាមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកមិនគួរ​ឲ្យជឿ។ នោះហើយជាមូលហេតុ ដែលមនុស្សផឹកទឹកដោះគោ បន្ទាប់ពីញ៉ាំអាហារហឹរ។ វា​គឺ​ជា​ការ​បំបាត់​ការ​រលាក ពោល​គឺ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រំលាយ​អាហារ និង​ការ​ស្រូប​យក​សារធាតុចិញ្ចឹម។

ជួយ​ក្នុងការលូតលាស់ ទឹកដោះគោ​មាន​ប្រូតេអ៊ីន​ ដែល​មាន​ប្រយោជន៍​ដល់​រាងកាយ​របស់​យើង។ សម្រាប់​កុមារ វា​ជួយឲ្យ​​​លូត​កម្ពស់ ។ ការស្រាវជ្រាវបានសន្និដ្ឋានថា ការលូតលាស់ និងការអភិវឌ្ឍន៍រាងកាយ និងផ្លូវចិត្ត អាច​ទទួលបានពី​ភេសជ្ជៈ​ដ៏​មានតម្លៃនេះ។

សម្បូរទៅដោយវីតាមីនជាច្រើន ទឹកដោះគោសម្បូរទៅដោយវីតាមីន​ជាច្រើន​ ដូចជា វីតាមីន D B2 B12 ផូស្វ័រ កាល់ស្យូម សេលេញ៉ូម និង​ប៉ូតាស្យូម។

ផលប៉ះពាល់នៃទឹកដោះគោ

មុន មូលហេតុ​ដែល​ទឹកដោះគោ ឬ​ផលិតផល​ទឹកដោះគោ​ បង្ក​ឲ្យ​កើត​មុន គឺ​ដោយសារតែ​អ័រម៉ូនទាំងនេះ នៅក្នុងទឹកដោះគោត្រលប់មកវិញ ដើម្បីជំរុញក្រពេញ sebaceous ឲ្យធ្វើការកាន់តែច្រើន។ ជាពិសេស បណ្តាលឲ្យមានរោគសញ្ញានៃមុខខ្លាញ់ និងបន្តដោយកើតមុន។

រាគ រោគសញ្ញានៃកង្វះ lactase ឬកង្វះអង់ស៊ីម ដែលមានន័យថាមាន lactase តិចជាងធម្មតា។ វានឹងមានបញ្ហាពោះវៀន បន្ទាប់ពីផឹកទឹកដោះគោ។ ជារឿយៗមានខ្យល់ក្នុងពោះវៀន ហើមពោះ ចង្អោរ ហើយក្នុងករណីធ្ងន់ធ្ងរ ក៏អាចមានរាគផងដែរ។

អាឡ័កស៊ី ថ្វីត្បិតតែទឹកដោះគោ​ គឺ​ជាភេសជ្ជៈសំខាន់​ ដែល​មនុស្ស​គ្រប់គ្នា​បរិភោគ​ជា​ធម្មតា​ក៏​ដោយ។ ប៉ុន្តែ​ក៏​មាន​មនុស្ស​អាឡ័កស៊ី​ នឹង​ទឹកដោះ​គោ​ដែរ ។

ទារក ប្រតិកម្ម​ស្រាល​ទៅ​ធ្ងន់ធ្ងរ ​ចំពោះ​ទឹកដោះ​គោ​រួមមាន ឈឺពោះ ក្អួត ទឹកនោមផ្អែម រមាស់​ស្បែក ក្អក ដកដង្ហើម​ពិបាក​ដកដង្ហើម ហើម​មុខ និង​អាច​ជា​រាគ។ ការ​ហូរ​ឈាម​តាម​រន្ធ​គូថ យំ​មិន​ឈប់ រោគសញ្ញា​ទាំងនេះ ​នឹង​ប្រសើរ​ឡើង ឬ​បាត់​ទៅវិញ ​នៅ​ពេល​ដែល​កុមារ​ឈប់​ផឹក។

ក្មេង ចាស់ ​ឬមនុស្សពេញវ័យ

អាឡ័កស៊ី​ទឹកដោះគោ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញាប្រែប្រួល​ ពីមនុស្សទៅ មនុស្ស។ មនុស្សមួយចំនួន​មានអាឡែស៊ីភ្លាមៗ បន្ទាប់ពីផឹកទឹកដោះគោ ឬប្រើប្រាស់ផលិតផល​ទឹកដោះគោ ជារឿយៗមានកន្ទួលក្រហម ពិបាកដកដង្ហើម ឬក្អួត ប៉ុន្តែអ្នកផ្សេងទៀត អាច​នឹងមានរោគសញ្ញា បន្ទាប់ពី​ពេលខ្លះ។ ពួកគេនឹងមានលាមករាវ មានឈាម រាគរូស រមួលក្រពើ ក្អក ដកដង្ហើមញាប់ ហៀរសំបោរ និង​កន្ទួល​ ដែល​តែងតែ​កើត​មាន​នៅ​ជុំវិញមាត់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផឹកទឹកដោះគោមួយកែវមុនចូលគេង ផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១២ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៤ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១៦ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម