Connect with us

សុខភាព

ឆ្ងល់​អត់​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ ម៉េច​ចេះ​តែ​​ចុកពោះ​?

បានផុស

នៅ

ថ្វី​ត្បិត​តែ​អាហារ​ហឹរ​​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ដូចជា​​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ គេង​មិន​លក់​ រលាក​នៅ​ក្នុង​ជាលិកា​ ខ្យល់​ដង្ហើម​មិន​ល្អ និង​បញ្ហា​ក្រពះ​​ផ្សេង​ៗ​ផង​ដែរ​។ ពិត​ណាស់​ គ្នា​យើង​មួយ​ចំនួន​តែងតែ​ប្រឈម​នឹង​អាការៈ​ចុក​​ពោះ និង​មិន​ស្រួល​ខ្លួន​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ​រួច។ តើ​អាការៈ​ទាំង​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី? គួរ​បារម្ភ​នៅ​ពេល​ណា​?

១. សារធាតុCapsaicin

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រលាក​ដែល​បណ្ដាល​មកពី​ញ៉ាំ​អាហារ​ហឹរ​ភាគ​ច្រើន​ បង្ក​ឡើង​ដោយ​សារធាតុCapsaicin។ នៅ​ពេល​ដែល​សារធាតុ​នេះ​ប៉ះពាល់​ជាមួយ​នឹង​ភ្នាស​រម្អិល​នៃ​ក្រពះ ឬ​ស្រទាប់​ក្រពះ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​ ឬ​អារម្មណ៍​រលាក​។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ញ៉ាំ​ម្ទេស​យូរ​​ៗ​ទៅ​ វា​បែរ​ជា​ជួយ​​កាត់បន្ថយ​បញ្ហា​​​​​​​​​​​មិន​ស្រួល​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង​ទៅ​វិញ​។ យោង​តាម​ការ​ស្រាវជ្រាវ​បឋម​បាន​បង្ហាញ​ថា​ សារធាតុ​capsaicin ​អាច​ការពារ​ប្រឆាំង​នឹង​​ដំបៅ​ក្រពះ ដោយ​រារាំង​ការ​បញ្ចេញ​អាស៊ីដ បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ភ្នាស​រម្អិល ដែល​អាច​ការពារ​ស្រទាប់​ក្រពះ​​​បាន​។

២. ជំងឺ​រលាក​ក្រពះ និង​ដំបៅ​ក្រពះ​

គ្នា​យើង​មួយ​ចំនួន​​តែង​យល់​ថា​ ការ​ញ៉ាំ​អាហារ​ហឹរ​​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​ក្រពះ​ និង​ដំបៅ​ក្រពះ ប៉ុន្តែ​​​តាម​ពិត​ទៅ​ អាហារ​ហឹរ​មិន​បង្ក​បញ្ហា​សុខភាព​ទាំង​នោះ​ឡើយ​ ប៉ុន្តែ​វា​​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ ហើម​ពោះ ចង្អោរ ឬ​អារម្មណ៍​រលាក​កាន់​តែ​ធ្ងន់ធ្ងរ​។
មូលហេតុ​ទូទៅ​នៃ​ជំងឺ​រលាក​ក្រពះ កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​ប្រើ​​ថ្នាំ ហើយ​ដំបៅ​ក្រពះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​Helicobacter pylori។

៣. ​ការ​ច្រាល​អាស៊ីដ​

ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ហឹរ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ ឬ​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ច្រាល​អាស៊ីដ​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​​អាស៊ីដ​ក្រពះ ហូរត្រលប់​ចូល​ទៅ​បំពង់​អាហារ​ ដែល​បណ្ដាល​ឲ្យ​ចុក​ពោះ​ផ្នែក​ខាង​លើ និង​ក្រហាយ​ទ្រូង​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ ក៏​​ជា​មូលហេតុ​​ទូទៅ​ ដែល​​នាំ​ឲ្យ​មាន​បញ្ហា​ចាល់​អាស៊ីដ​​ផង​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​នៅ​តែ​អាច​ញ៉ាំ​អាហារ​ហឹរ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ប្រសិនបើ​យើង​​ព្យាបាល​បញ្ហា​ចាល់​អាស៊ីដ​ក្រពះ​បាន​ត្រឹមត្រូវ​។

ពេល​ណា​គួរ​បារម្ភ​?

ប្រសិនបើ​​យើង​​ប្រឈម​នឹង​អាការៈ​ឈឺចាប់​ ឬ​មិន​ស្រួល​ក្នុង​ខ្លួន បន្ទាប់​ពី​ញ៉ាំ​អាហារ​ហឹរ ចូរ​​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​បណ្ដោះ​អាសន្ន​សិន និង​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​កំណត់​មូលហេតុ​បង្ក​ និង​ផែនការ​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​​ត្រឹមត្រូវ​​។ ក្នុង​ករណី​ដែល​ការ​ឈឺ​ចាប់​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ណា​មួយ ប៉ុន្តែ​វា​កើត​ឡើង​ដោយ​សារ​តែ​យើង​ញ៉ាំ​អាហារ​ហឹរ​ច្រើន​ពេក​​នោះ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​ទាំង​នេះ​​ ព្រម​ទាំង​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនបើ​អាការៈ​​​ចុកពោះ ឬ​មិន​ស្រួល​ខ្លួន​នៅ​តែ​បន្ត​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការសិក្សា៖ ញ៉ាំ​ម្ទេសរាល់ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើងមាន​អាយុវែង

ចុចអាន៖ ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម