Connect with us

សុខភាព

វ៉ាក់សាំងដូសជំរុញ ការពារមិនឲ្យឈឺ អូមីក្រុង ធ្ងន់ ៨៥%

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវចក្រភពអង់គ្លេស បានវិភាគលើឥទ្ធិពលដែលវ៉ាក់សាំងដូសជំរុញ មានលើវីរុសបំប្លែងខ្លួន អូមីក្រុង ហើយនិយាយថា វាអាចផ្តល់ការការពារមិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់បាន៨៥%។

ទោះបីជាយ៉ាងណាក៏ដោយ ការការពារនេះគឺតិចជាង បើធៀបទៅនឹងវីរុសបំប្លែងខ្លួនមុនៗ។ប៉ុន្តែ​វា​មាន​ន័យ​ថា ដូសជំរុញ ​នៅ​តែ​ទប់ស្កាត់​មនុស្ស​ជា​ច្រើន មិនឲ្យចូលព្យាបាលក្នុង​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះបានកើតឡើង ស្របពេលដែលចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាជនក្នុងចំនួនកំណត់ត្រា៨៦១,៣០៦នាក់ កាលពីថ្ងៃព្រហស្បតិ៍។

ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅតែមានភាពមិនប្រាកដប្រជា រហូតដល់មានការប្រមូលព័ត៌មានពិតៗបន្ថែមទៀត អំពីវីរុសបំប្លែងខ្លួនថ្មីនេះ ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

វ៉ាក់សាំង ​ជួយ​បង្រៀន​រាងកាយមនុស្ស​ពី​របៀប​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ។ ប៉ុន្តែវ៉ាក់សាំងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន មិនត្រូវបានរចនាឡើងដើម្បីទប់ទល់នឹង អូមីក្រុង ដែលមានបម្រែបម្រួលខ្លាំងនោះទេ។ នេះមានន័យថា វាមិនអាចទប់ទល់ដោយល្អឥតខ្ចោះបានឡើយ។

ដើម្បីឈានទៅដល់ចំណុចនោះ ប្រជាជននៅចក្រភពអង់គ្លេស កំពុងត្រូវបានណែនាំឲ្យទៅចាក់ថ្នាំបង្ការដូសជំរុញ ដើម្បីបង្កើតកម្រិតអង់ទីគ័រខ្ពស់ ប្រយុទ្ធប្រឆាំងនឹងវីរុស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិកព្រមានថា រដូវរងានេះ អ្នកមិនចាក់វ៉ាក់សាំង នឹងឈឺធ្ងន់ឬស្លាប់ ខណៈ Omicron វាយលុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម