Connect with us

សុខភាព

៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត

បានផុស

នៅ

ទម្លាប់នៃការហូប គឺជាហេតុផលចម្បងមួយ​ នៃគុណភាពជីវិត។ យើងអាចឡើងទម្ងន់ និងមានខ្លាញ់រាងកាយកើនឡើង ហើយ​មិន​ដឹង​ថា ​ម្ហូប​នេះ​មក​ពី​ណា​ទេ។ ដោយសារតែយើងធ្វេសប្រហែស ក្នុងការអានស្លាកសញ្ញាអាហារូបត្ថម្ភ នៅលើអាហារនីមួយៗ ដែល​ញ៉ាំជារៀងរាល់ថ្ងៃ។

ដូច្នេះបើអ្នកអាច​ គួរ​ចំណាយ​ពេល​ពីរបីវិនាទី ​ដើម្បី​មើល​ព័ត៌មាន​សំខាន់ៗ​នៅ​លើ​ស្លាក​ផលិតផល​នោះ​ នឹង​អាច​ថែរក្សា​សុខភាព ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ បាន​យ៉ាង​ងាយស្រួល។

១ និមិត្តសញ្ញានៃជម្រើសសម្រាប់សុខភាព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាយុការងារ គឺជា​អាយុ​ដែលជីវិតប្រចាំថ្ងៃមានភាពប្រញាប់ប្រញាល់។ ដូច្នេះហើយ ការស្វែងរកការថែទាំសុខភាព​សាមញ្ញ និងមិនមានភាពស្មុគស្មាញសម្រាប់រាងកាយ គឺ​ការស្វែងរក “និមិត្ត​សញ្ញា​ជំនួស​ ដែល​មាន​សុខភាពល្អ” គឺ​ជា​ជម្រើស​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​នេះ។ វា​ចំណេញ​ពេល​វេលា និងធ្វើឲ្យ​កាន់តែងាយស្រួល ក្នុងការ​ជ្រើសរើស​អាហារដែលមានសុខភាពល្អ។ និមិត្តសញ្ញានេះ​ មាន​នៅ​លើ​ស្លាក​ផលិតផល។ វាត្រូវ​បាន​បង្ហាញថា​ផលិតផល​មាន​បរិមាណ​សមហេតុផល ​នៃ​សារធាតុចិញ្ចឹមដូចជាស្ករ ខ្លាញ់ និង​សូដ្យូម បើ​ប្រៀបធៀប​ទៅ​នឹង​ផលិតផល​ផ្សេង​ទៀត​នៅ​ក្នុង​ប្រភេទ​របស់វា។ អ្នក​អាច​ប្រាកដថា អាច​កាត់បន្ថយផ្អែម និង​ប្រៃ​បាន​យ៉ាងប្រាកដ។

២ ស្លាកផ្អែម និងប្រៃ ឬស្លាក GDA (Guideline Daily Amount: GDA)

គឺជាស្លាកនៅខាងមុខ​អាហារ​វេច​ខ្ចប់ អាហារ​សម្រន់ ឆ្លើយតប​ចំពោះ​ក្មេង​ជំទង់​ដែល​មាន​អាយុ​ពី ១៤-១៨ ឆ្នាំ​ដែល​ត្រូវការ​ថាមពល​ក្នុងចន្លោះពី ១,៦០០-២,០០០ គីឡូកាឡូរីក្នុងមួយថ្ងៃ។ ដើម្បីបង្កើន​ថាមពល​ឲ្យ​បាន​ត្រឹមត្រូវ និង​លេង​ឲ្យ​បាន​ពេញលេញ។ ស្លាក​សញ្ញាផ្អែម និង​ប្រៃ​បង្ហាញ​យើង​ពី​ថាមពល ជាតិ​ស្ករ ខ្លាញ់ និង​សូដ្យូម​នៅ​ក្នុង​ដប ថង់ ថង់ ឬ​ប្រអប់​ផលិតផល រួមទាំងត្រូវបាន​គណនា​ជាភាគរយនៃបរិមាណ​ដែល​គួរទទួលទានក្នុងមួយថ្ងៃផងដែរ។ ឧទាហរណ៍ ប្រសិន​បើ​យើង​ជ្រើសរើស​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ ២ភាគរយនោះ យើងគួរតែ​ទទួល​បាន​ជាតិ​ខ្លាញ់​មិន​លើស​ពី ៩៨ភាគរយ​ ពី​អាហារ​ផ្សេងទៀត ឬ​នៅ​ក្នុង បរិមាណ​សូដ្យូម ១ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​បរិមាណ​សូដ្យូម​ដែល​ត្រូវការ មិន​គួរ​លើស​ពី ២,០០០មីលីក្រាម និង​សម្រាប់​តម្លៃ​ជាតិ​ស្ករ។ ដំបូន្មាន​នោះ​គឺ​ថា ជា​រៀងរាល់ថ្ងៃ​យើង​មិន​គួរ​ទទួល​បាន​ជាតិ​ស្ករ​បន្ថែម​លើស​ពី ២៤ ក្រាម​នោះ​ទេ។ល។

៣ ស្លាកសញ្ញាអាហាររូបត្ថម្ភពេញលេញ

ប្រៀបធៀប​ឲ្យ​បាន​ហ្មត់ចត់​ នូវ​បរិមាណ​សារធាតុ​ចិញ្ចឹម​ដូចជា ខ្លាញ់ ប្រូតេអ៊ីន ស្ករ ជាតិ​សរសៃ​អាហារ វីតាមីន សារធាតុ​រ៉ែ ជាដើម ។ ដើម្បី​ទទួល​បាន​ផលិតផល​ ដែល​បំពេញ​តម្រូវការ​របស់​អ្នក និង​ពេញលេញ ​ជាមួយ​នឹង​សារធាតុចិញ្ចឹម។ ជារឿយៗ​ស្លាក​សញ្ញា​អាហារូបត្ថម្ភ​ មាន​នៅ​ខាង​ក្រោយ ឬ​ចំហៀង​នៃ​កញ្ចប់។ ស្លាក​អាហារូបត្ថម្ភ​ នឹង​បង្ហាញ​តែ​សារធាតុ​ចិញ្ចឹម​ក្នុង​មួយ​ការ​បម្រើ​ប៉ុណ្ណោះ។ ដូច្នេះ​ ប្រសិន​បើ​ស្លាក​សញ្ញា​អាហារូបត្ថម្ភ​បង្ហាញ​ទំហំ​ការ​បម្រើ ១ភាគ២ នោះ​គឺ​ជា​បរិមាណ​ដែល​បាន​ណែនាំ​ សម្រាប់​ការ​បម្រើ​នីមួយៗ។

ជាពិសេស សារធាតុចិញ្ចឹម​ដែល​អាច​ទទួល​បាន​បាន​តែ​ពី​ការ​ទទួលទាន ១ភាគ២បាវ​ប៉ុណ្ណោះ ដូច្នេះ​ប្រសិន​បើ​យើង​ញ៉ាំ​អាហារ ឬ​អាហារ​សម្រន់ ១ បាវ​ភ្លាមៗ​នោះ សារធាតុចិញ្ចឹម​ត្រូវ​តែ​គុណ​នឹង ២ ឬចំនួននៃការញ៉ាំ​ ដែល​បង្ហាញ​នៅ​លើ​ស្លាក​អាហារូបត្ថម្ភ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រោគសញ្ញានៃភាពតានតឹងក្នុងក្រពះ ៤ ធំៗ អាចគ្រោះថ្នាក់ខ្លាំង បើទុកយូរ និងវិធីព្យាបាល

ចុចអាន៖ជំងឺសាច់ដុំបេះដូង កើតឡើងដោយសារ បញ្ហាសុខភាពទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម